ទឹកភ្នែកភរិយាសុីឈ្នួល
ភាគទី62
#3ខែក្រោយមក
រយៈពេល3ខែកន្លងផុតទៅយ៉ាងឆាប់រហ័សបំផុត ធ្មិចបើកៗរៃអេនគេក៏មានឈ្មោះជាស្វាមីរបស់ស្រីម្នាក់ដែលមានកិច្ចកលល្បិចបំផុតនោះ ដំបូងគេមានបំណងថាក្រោយរៀបការជាមួយនិងនាងរួច គេនឹងនាំនាងទៅអុីតាលី ទៅបង្ហាញរឿងមួយឲ្យនាងភ្ញាក់ផ្អើលរួចសឹមបញ្ចប់ទំនាក់ទំនងអាពាហ៍ពិពាហ៍ដែលគ្មានន័យមួយនេះ តែពេលវេលាក៏េចះលើករហូត ពោលតាំងពីថ្ងៃដែលរៃអេននិយាយប្រាប់រៃអេនពីពិធីបុណ្យសពមនុស្សអាថ៌កំបាំងម្នាក់នោះ។
"មិនដឹងពេលណាគេត្រឡប់មកជាធម្មតាវិញនោះទេ?" រាងកាយមាំទាំឈរសំឡឹងមើលទិដ្ឋភាពខាងក្រៅរីសតមាត់សមុទ្រព្រមជាមួយនិងអារម្មណ៍ខ្វល់ខ្វាយជាមួយនិងអវត្តមានរបស់បងប្រុសកណ្ដាលគេ ព្រោះតាំងពី3ខែមុន គេទៅបាត់ មិនឃើញត្រឡប់មកមាល៍តាវិញ ទាំងដែលមនុស្សគេតែងតែចេញចូលទៅមកមាល៍តានិងអុីតាលីជាប់រហូត ទោះជាអារម្មណ៍មិនល្អក៏គេនៅតែមក ព្រោះគេចង់មកជួបជុំជាមួយបងប្អូនប្រុសទាំងពីរដែលនៅទីនេះ។
"ហ៊ើយ! សង្ឃឹមថាគេនឹងមិនអីទៅចុះ" អៃដេនព្រួសខ្យល់ដង្ហើមធ្ងន់ហាក់បីដូចជាតឹងចិត្តនិងរឿងក្នុងខួរក្បាលខ្លាំងពេក គេក៏បែរខ្លួនឈោងទាញយកទូរសព្ទ័ដៃផ្ទាល់ខ្លួនមក រួចចុចខលទៅរកបងប្រុសធំ,ស្ទេហ្វាន៍ទាំងយប់។
"អាឡូ? ទំនេររឺអត់?" សំនួរទាន់ហន់ដែលបន្លឺចេញពីមាត់គេនោះគឺសួរថាបងប្រុសគេទំនេររឺអត់ ទាំងដែលម៉ោងដែលគេខលទៅនោះវាជិតម៉ោង12អាធ្រាតទៅហើយ។
(ឯងក៏កំពុងតែគិតដល់អារៃអេនដែរត្រូវទេ?)
ដូចជាពាក្យគេធ្លាប់និយាយថាបងប្អូនចិត្តមួយថ្លើមមួយ ដូច្នេះអារម្មណ៍ការគិតរបស់ពួកគេពេលខ្លះក៏អាចដូចគ្នាដែរ ដូចជាអ្វីដែលស្ទេហ្វាន៍និងអៃេដនកំពុងតែគិតនាពេលនេះអ៊ីចឹង ទោះជាម្នាក់នៅមាល៍តា ម្នាក់ទៀតនៅលើកោះ តែអារម្មណ៍រួមរបស់ពួកគេក៏នៅជាមួយនិងរៃអេន បងប្អូនម្នាក់ទៀតដែលបែកទៅនៅអុីតាលីឆ្ងាយដាច់សង្វែងម្នាក់ឯង អ្វីដែលរឹតតែធ្វើឲ្យពួកគេកាន់តែខ្វល់ខ្វាយនោះគឺវត្តមានស្រីកញ្ជ្រោងដែលនៅទីនោះជាមួយគេ មិនដឹងថានាងមានល្បិចកិច្ចកលអ្វីខ្លះទេ? ព្រោះមនុស្សដូចជានាងរឿងស្អីក៏ធ្វើបានដែរ ឥតកេរ្តិ៍ខ្មាស។
"យើងកំពុងតែគិតថានឹងចេញទៅអុីតាលីនៅថ្ងៃស្អែកនេះ"
"ក៏ប៉ុន្តែ.. ស្អែកយើងមានការណាត់ ត្រូវនាំលីងអឺទៅមើលពោះផង" អៃដេនគេអន្ទះសារចិត្តខ្លាំង ដល់ថ្នាក់ថាបើសិនជាគេអាចហោះទៅទាំងយប់បាន គេក៏នឹងហោះទៅភ្លាមទាំងយប់តែម្ដង តែគេក៏មិនអាចចេះតែហោះទៅណាមកណាតាមចិត្តដូចជាកាលពីមុនដែរ ព្រោះពេលនេះគេមិនមែនខ្លួនមួយ គេមានលីងអឺ មានកូន ដែលជាទំនួលខុសត្រូវធំបំផុតនាពេលនេះ។
(មិនអីទេប្រុសអៃ.. ស្អែកចាំយើងឡើងទៅមើលវាមុនឯងចុះ ឯងនាំលីងអឺទៅពិនិត្យពោះតាមសម្រួល ហើយសឹមឡើងយន្តហោះតាមក្រោយមក)
"ពួកយើងទៅជាមួយលោកស្ទេហ្វាន៍ទៅ.." ខណៈអៃដេនកំពុងតែក្រពុលមុខខ្លាំងនោះ សំឡេងស្រាលមួយក៏បន្លឺពីក្រោយខ្នងគេ បូកផ្សំជាមួយនិងការចាប់កាន់ប៉ះស្មាគេស្រាលៗធ្វើឲ្យអៃដេនភ្ញាក់ព្រើត ទើបដឹងថាអ្នកនិយាយនោះជាលីងអឺ អ្នកដែលខ្លួនគិតថាគេងលក់បាត់ទៅហើយនោះ។
"លីងអឺ សុីរ៍? នាងមិនគេងទេហ្អស៎?" អៃដេនគេងាកបែរមើលទៅនាង ក៏ឃើញថាលីងអឺនាងមានមុខមាត់ស្រស់បស់នៅឡើយ បានន័យថាដែលនាងនៅលើគ្រែមុននោះ នាងគ្រាន់តែគេងលេងធម្មតា មិនមែនគេងមែនទែននោះទេ? លីងអឺដើរហួសមកឈរទន្ទឹមក្បែរដៃរបស់អៃដេន រួចចោលភ្នែកមើលទៅកាន់ផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយឯណោះ ការសំឡឹងមើលឆ្ងាយបូកផ្សំនិងការព្រលែងខ្យល់ដង្ហើមយ៉ាងតានតឹងក៏នាំឲ្យអៃដេនចាប់អារម្មណ៍ចង់ដឹងពីអារម្មណ៍របស់នាងភ្លាមៗតែម្ដង។
"ខ្ញុំមិចនឹងអាចគេងលក់ទៅ បើអ្នកដែលតែងតែគេងក្បែរគេមិនអាចទាំងសម្រួលអារម្មណ៍ចូលគេងបានផងនោះ?" លីងអឺនិយាយសម្ដៅមកកាន់អៃដេន ហាក់បង្ហាញថានាងក៏បានចាប់អារម្មណ៍ដឹងពីកង្វល់និងទុក្ខលំបាករបស់គេក្នុងកំឡុងពេលមួយរយៈនេះ។
"អ៊ីចឹងបានន័យថាយើងរំខានដល់នាងនិងកូនក្នុងផ្ទៃមែនទេ?" អៃដេនងាកបែរសំឡឹងមើលមកលីងអឺទាំងមានអារម្មណ៍ខុសឆ្គងយកតែម្ដង គេគិតថាការដែលគេមិនគេងទើបដាលឲ្យលីងអឺនាងគេងមិនលក់ដែរបែបនោះ។ លីងអឺសំឡឹងមើលទៅគេ រួចក្រវីក្បាលតិចៗហាក់ប្រាប់ថានាងមិនមែនចង់បានន័យបែបនោះ។
"អ្នកប្រុសមិនខុស តែមកពីខ្ញុំខ្លួនឯងទៅវិញទេ.."
"ខ្ញុំបារម្ភ ខ្ញុំក៏គិតច្រើនថាអ្នកប្រុសនឹងបន្ទោសខ្លួនឯងចំពោះរឿងដែលកើតឡើងលើអ្នកប្រុសរៃអេនឯណោះ ខ្ញុំខ្លាច.. កូនក្នុងពោះគេក៏មិនចង់ឲ្យប៉ាគេគិតបែបនោះ" សម្ដីនិយាយរបស់លីងអឺក៏នាំឲ្យអ្នកដែលកំពុងតែសោយសោកក្នុងចិត្តកាន់តែកម្សួលឡើងថែមមួយកម្រិតទៀត គេបែរមុខចំនាង ដៃម្ខាងលូកកាន់ក្រសោបស្មាលីងអឺ ខណៈដៃម្ខាងទៀតទម្លាក់អង្អែលក្បាលនាងតិចៗ គ្រប់យ៉ាងនៅជុំវិញខ្លួនរបស់ពួកគេក៏ហាក់នៅគាំងទ្រឹងមួយកន្លែង មានតែខ្យល់ត្រជាក់ល្ហឹមដែលបក់ផាត់មកប៉ះរាងកាយអ្នកដែលកំពុងតែសំឡឹងមើលមុខគ្នាមិនដកភ្នែកឯណោះ។ លីងអឺញញឹមស្រាលៗរួចលើកដៃទៅទាញបាតដៃក្រាស់ដែលកំពុងតែអង្អែលក្បាលខ្លួនចុះមក ព្រមទាំងកាន់ក្រសោបជាប់ណែនបែបយល់ពីចិត្តគេតែម្ដង។
"ស្អែកព្រលឹមពួកយើងចេញទៅអុីតាលីតែម្ដងទៅ រឿងការណាត់ខ្ញុំបានខលទៅលុបចោលជាមួយដុកទ័រកាលពីថ្ងៃរួចហើយ ពួកយើងទៅអុីតាលីរកអ្នកប្រុសរៃអេនសិនទើបជារឿងដែលសំខាន់ជាងណា៎"
"នេះនាងហ៊ានលុបការណាត់ដោយមិនប្រាប់យើងផងហ្អេស៎....នាងច្រម៉ក់?" អៃដេនលើកដៃម្ខាងទៅផ្ទាល់ថ្ងាសនាងលាន់ផស់ តែគេផ្ទាត់បែបខ្នាញ់មិនបានខឹងសម្បារអ្វីជាមួយនាងនោះទេ គេមិននឹកស្មានថាលីងអឺនាងពូកែយល់ការណ៍បែបនេះ គេស្មានថានាងជាក្មេងល្ងង់ដូចជាកាលពីមុនទេតើ តែអត់ទេ។
(បើយើងស្គាល់នាងមុនស្គាល់ស្រីម្នាក់នោះ ប្រហែលជាល្អខ្លាំងណាស់)
