ទឹកភ្នែកភរិយាសុីឈ្នួល
ភាគទី78
ភឹប!ភឹប
សំឡេងបោះជំហានរត់ញាប់ដំណើររបស់អៃដេនក៏បន្លឺឡើងពីជាន់ខាងលើនៃផ្ទះ កូនចៅដែលនៅយាមទ្វារបានលឺ ម្នាក់ៗក៏ប្រញាប់រៀបចំគ្នីគ្នា មានទាំងឡានមកចតចាំជាស្រេចទៀត ព្រោះដឹងច្បាស់ថាបើចៅហ្វាយហៅទាំងយប់ព្រលប់បែបនេះ ច្បាស់ជាមានបញ្ហាអ្វីជាក់ជាមិនខាននោះទេ។ អៃដេនក្រសោបទាញលីងអឺមកអឹបជាប់ក្បាល រួចចូលអង្គុយក្នុងឡានដែលបើកទ្វារចាំរួចជាស្រេច។
"ចេញឡាន..ឆាប់ចេញឡានទៅ ហ៊ឹស" អៃដេនដាក់គូថអង្គុយភ្លាម គេក៏ស្រែកបញ្ជាកូនចៅញាប់បបូរមាត់តែម្ដង ខ្លួនប្រាណគេញ័រអស់ គ្មានសេសសល់អារម្មណ៍ដែលអាចសង្រួមគេឲ្យបានធូរស្រាលនោះទេ។
ខណៈឡានបើកចេញទៅកាន់ព្រលាន អៃដេនឯណោះក៏ភើតពោះ ទាញអ្នកដែលសន្លប់បាត់មាត់បាត់ករនោះមកអោបជាប់ណែន អោបព្រោះខ្លាចបាត់បង់នាង គេខ្លាច..ខ្លាចថាស្រីម្នាក់នេះនឹងចាកចេញពីជីវិតគេទៅម្នាក់ទៀត។
"កុំទៅណាចោលយើង.. កុំមកផ្ដល់ទម្លាប់មាននាងនៅក្បែរឲ្យយើងបានស្គាល់ហើយចាកចេញទៅឲ្យសោះ លីងអឺ សុីរ៍យើងព្រមាននាង ហ៊ឹស" មាត់និយាយគម្រាម រាងកាយព្យាយាមអោបក្រសោប អារម្មណ៍ខ្លាចនិងភាពរឹងមានៈរបស់គេក៏កើតមានឡើងព្រមគ្នា គេខ្លាចបាត់បង់នាង តែគេក៏មិនហ៊ានសារភាពព្រោះខួរក្បាលគេមិនទទួលស្គាល់អារម្មណ៍មួយនោះ។
#មន្ទីរពេទ្យ..
ក្រោយពីយន្តហោះចាកចេញពីកោះ ហោះសម្ដៅទៅរកទីក្រុងអស់ពេលក្រែលរួចហើយមក អៃដេនក៏យកលីងអឺមកដល់មន្ទីរពេទ្យដោយជោគជ័យ តែព្រោះតែផ្លូវឆ្ងាយ បូកផ្សំនិងអាការៈដែលមិនអាចបរិយាយមួយនោះ សភាពរាងកាយលីងអឺក៏ទ្រុឌទ្រោម ស្លេកស្លាំងយកតែម្ដង។
"ដុក..ដុកជួយមើលនាងផង" គ្រាន់តែនាំនាងចូលមក គ្រូពេទ្យក៏រុញគ្រែចេញមកទទួលនាង អៃដេនគេមិនបានបោះបង់ចោលឱកាស ដោយគេព្យាយាមរត់តាមគ្រែរបស់នាង ព្រមទាំងប្រាប់ទៅដុកទ័រឲ្យមើលនាងមិនដាច់មាត់ អៃដេនពេលនេះមានសភាពស្លោរស្លន់ ខុសប្លែកពីសាធាតុដែលគេជាមនុស្សមិនដែលខ្វល់ខ្វាយពីនរណាមកសោះ គេធ្លាប់តែខឹងស្អប់ មិននឹកស្មានថាថ្ងៃនេះគេត្រូវមកភិតភ័យ តក់ស្លុត ព្រោះតែនាងសោះ ពិភពលោកនេះពិតជាមានរឿងមិននឹកស្មានច្រើនពិតមែន។
ដុកទ័រចូលមកក៏ប្រញាប់ពិនិត្យមើលនាង គាត់បើកពិលបញ្ចាំងភ្នែករបស់លីងអឺ រួចបង្ហាញទឹកមុខមិនល្អទាល់តែសោះ ជាហេតុផលធ្វើឲ្យអៃដេនកាន់តែឆ្កួតចិត្តទៀត។
"ស្ថានភាពអ្នកម៉ាក់មិនល្អទេ កូននេះមិនអាចកើតបាននោះឡើង មានតែវះកាត់ហើយ នេះក្មេងគ្រប់ខែដែរទេ?" ដុកទ័រងាកបែរមកសួរអៃដេនភ្លាមៗ ក្រោយពីពិនិត្យមើលស្ថានភាពនាងតូចរួច អៃដេនឯណោះព្យាយាមប្រមូលផ្ដុំសតិរួចឆ្លើយតបភ្លាមមិនបង្អង់។
"នៅទេ.. នាងនៅសល់ពេលមួយសប្ដាហ៍! មួយសប្ដាហ៍ទើបដល់ថ្ងៃកំណត់"
"ព្រះអើយ! ឆាប់រុញអ្នកជម្ងឺចូលទៅ.. ពួកយើងត្រូវតែវះកាត់បន្ទាន់ ពិនិត្យមើលសម្ពាធឈាមអ្នកម្ដាយជាមុនផង" ដុកទ័រញាប់មាត់បញ្ជាទៅកាន់កូនចៅដែលកំពុងតែរុញគ្រែរបស់លីងអឺឯណោះ ពួកគេប្រញាប់រុញអ្នកជម្ងឺចូលទៅក្នុង សល់តែលោកដុកទ័រដែលនៅជ្រឹមចិញ្ចើម ខណៈអ្នកដែលជាសាច់ញាតិអ្នកជម្ងឺមិនលែងដៃគាត់សោះ។
"សូមជួយនាងផង លោកដុកទ័រ! អស់ប៉ុន្មានក៏ខ្ញុំព្រម ឥ្យតែលោកអាចជួយជីវិតនាងនិងកូនៗខ្ញុំបាន"
"លោកក៏ដឹងថាលុយមិនមែនចេះតែអាចយកមកដោះដូរអ្វីគ្រប់យ៉ាងបានទេ សូមលោកព្យាយាមធ្វើចិត្តហើយរង់ចាំស្ដាប់ដំណឹងចុះ ខ្ញុំនិងក្រុមការងារក៏នឹងព្យាយាមបំពេញកិច្ចការឲ្យអស់សមត្ថភាពដែរ" សម្ដីដុកទ័រមិនបានជួយឲ្យអៃដេនបានស្ងប់ចិត្តទេ គេកាន់តែស្ត្រេស៍ កាន់តែចុកណែនទ្រូងថែមទៀត អៃដេនទម្លាក់ខ្លួនអង្គុយពីមុខបន្ទប់សង្គ្រោះ ដៃទាំងសងខាងលើកឡើងផ្ទប់មុខ ព្យាយាមរំងាប់អារម្មណ៍ភ័យខ្លាចអស់ទាំងនោះ តែកាន់តែបំភ្លេច គេក៏កាន់តែនឹកឃើញថែមទៀត ដៃមាំទាំញីញ័រចាប់សឹងតែលែងឈ្នះ បើសិនជាអាចទាញពេលវេលាបាន គេច្បាស់ជាមិនទុកនាងនៅសម្រាកឯរីសតយូរថ្នាក់នេះទេ គេគួរតែយកនាងមកពេទ្យ នៅក្បែរពេទ្យ ដើម្បីឲ្យពេទ្យបានតាមដានអាការៈនាង។
"យើងខុសហើយ.. យើងខុសហើយលីងអឺ សុីរ៍"
