EP5:សុភមង្គល

400 34 14
                                        


+ភូមិគ្រឹះ

"ទៅមេីលទៅថាអ្នកណាមក"ក្មេងស្រីមុខតូចច្រមិចដែលកំពុងតែអង្គុយអានរឿងក៏មានសម្លេងកណ្ដឹងរំខានដែលធ្វេីឲមានការរុំខានដល់ការអានសៀវភៅរបស់នាង។

"ចាសអ្នកនាងតូច"
"អេ!-នាងច្រម៉ក់..Jeon..Jieun"ជីអ៊ុនគ្រាន់តែឮសម្លេងដឹងភ្លាមថាម្នាក់នោះជាអ្នកណា នាងក្រោកឈរទាំងភ្ញាក់ផ្អេីល..

"បងប្រុស!..បងប្រុសពិតមែន!.."នាងរត់ទាំងសប្បាយចិត្តទៅអោបរាងក្រាស់ដែលជាបងប្រុសរបស់នាង តាមពិតនាងមិនដឹងទេថាជុងគុកត្រឡប់មកវិញដោយសារលោកចនមិនបានប្រាប់ដោយជុងគុកឲលាក់នាងសិនទេីបតែបានមក Surprisedនៅថ្ងៃនេះ។

"ហ្ហឹ្ហក..ហុឺ..នឹកបងណាស់..មកហេតុអីមិនប្រាប់ខ្ញុំ.."ជីអ៊ុនយំរហាមតែអោបបងប្រុសជាប់អោបឡេីងណែនដែលអាចដឹងដល់ក្ដីនឹករលឹករបស់នាងចំពោះរាងក្រាស់ជាបងប្រុស។

"គឺបងមកជិតមួយអាទិត្យហេីយ..សុំទោសដែលមិនបានប្រាប់ឯងណាព្រះនាងតូច!"
"លោកប៉ាដឹងទេ?"
"ដឹងតាំងពីបងមកម្លេះ!"
"ហេតុអីប៉ាមិនប្រាប់ខ្ញុំ..ហុឺ..បងប្រុសនឹងលោកប៉ាជាមនុស្សអាក្រក់"ជីអ៊ុនយំកាន់តែខ្លាំងនឹងអោបបងប្រុសកាន់តែណែនដូចគ្នានាងខូចចិត្តដែលក្លាយជាអ្នកដឹងថាបងប្រុសជាទីស្រលាញ់មកក្រោយគេ។

"កុំខឹងអី..បងមានរបស់ទិញមកផ្ញេីរផងណា..យកឬអត់?"
"យ-យក"ដំបូងដូចជាមិនចង់ឆ្លេីយតែយូៗទៅបេីយកគឺល្អយ៉ាងណាបងប្រុសរបស់នាងក៏មកដល់ទៅហេីយ។

"តែបងហូស៊ុកដឹងទេ?"
"បងនៅជាមួយគាត់!"
"ចឹងមានន័យថាខ្ញុំដឹងក្រោយគេហេីយ..បងហូស៊ុកក៏ចឹង..ហេតុអីមិនប្រាប់ខ្ញុំផង!"នាងតូចមុខកាន់តែស្អុយលែងចូលជាមួយជុងគុកតទៀតព្រោះនាងរងចាំបងប្រុសត្រឡប់មកជាយូហេីយហេតុអីនាងបែជាដឹងក្រោយគេ

"បងសុំទោសណា"មនុស្សមាឌធំជាបងទាញនាងតូចមកអោបអង្អែលក្បាលរបស់នាងថ្នមៗជាការលួងលោម។
"យប់នេះចង់ទៅគេងផ្ទះបងហូស៊ុកជាមួយបងទេ?"

"ចង់...តែ"ដំបូងស្រែកឡេីងរំពោងតែនឹកដល់សម្ដីរបស់លោកចននាងតូចក៏ប្ដូរទឹកមុខភ្លាម
"យ៉ាងមិច?"
"លោកប៉ាប្រាប់ថាមិនឲជីទៅរំខានបងហូស៊ុកពេកនោះទេ..ណាមួយប៉ុន្មានអាទិត្យមុនជីទេីបតែគេងផ្ទះបងប្រុសម្ដងហេីយ!"នាងតូចនិយាយទាំងទម្លាក់ទឹកមុខព្រោះនាងក៏ស្រលាញ់ហូស៊ុកមិនចាញ់ជុងគុកដែរតែន័យស្រលាញ់របស់នាងមិនដូចជាជុងគុកទេ។

❗MA MINE ❗/KOOKHOPE/ (done ✅)Where stories live. Discover now