ភាគ:២៦

331 8 0
                                        


+ ទីក្រុងតូក្យូ ប្រទេសជប៉ុន

  ជូហ្វានិងឡាកូហ្វីជាមួយកូនចៅដែលនៅប្រទេសកូរ៉េក៏បាននាំគ្នាមកដល់ប្រទេសជប៉ុន ដែលបានធ្វើដំណើរមកជាច្រើនម៉ោង។

    នៅក្នុងភូមិគ្រឹះមួយដែលនៅក្នុងទីក្រុងតូក្យូដែលមានកូនចៅជាច្រើននាក់ដែលបានយាមកាមនៅទីនោះឈរឱនមុខចុះមិនហ៊ានមើលមុខចៅហ្វាយស្រីចំនោះទេ។

«  ពួកឯងការងារក្មេងស្រីម្នាក់ក៏មិនបានបែបនេះមែនទេ  » ជូហ្វាពេលនេះប្រៀបដូចរាជសីមួយរូប សម្រែកស្រែកសួររបស់នាងបានធ្វើឲ្យកូនចៅទាំងអស់ញ័រខ្លួនដូចកូនសត្វធ្លាក់ទឹកអញ្ចឹង។

«  ចៅហ្វាយស្រីខ្ញុំ...ខ្ញុំពិតជាមិនបានដឹងមែនថាអ្នកនាងតូចបានបាត់ខ្លួន  » កូនចៅទាំងប៉ុន្មាននាក់នោះនិយាយមកទាំងរដាក់រដុប។

«  មិនដឹងចឹងឬ ?? យើងចិញ្ចឹមពួកឯងបំបង់បាយឥតប្រយោជន៍មែន.មនុស្សខ្លួនតូចតែមួយក៏ការងារមិនបាន  »

«  ចៅហ្វាយស្រីខ្ញុំពិតជាបានការងារបានល្អណាស់ ពេលហ្នឹងអ្នកនាងហារីកុបានដើរទៅក្រោយផ្ទះខ្ញុំក៏បានទៅយកទឹកផ្លែឈើឲ្យអ្នកនាង តែពេលត្រឡប់កវិញមិនបានឃើញអ្នកនាងទេទាន...ប៉ុន្តែខ្ញុំបានរកឃើញសំបុត្រមួយនៅជិតហ្នឹង នេះចៅហ្វាយស្រី  » កូនចៅម្នាក់ដែលបាននៅក្នុងហេតុការមួយនោះបាននិយាយរៀបរាប់ប្រាប់ជូហ្វា ដោយបានហុចកូនសំបុត្រមួយមកឲ្យនាងផងដែរ។ ជូហ្វានាងបានមើលសំបុត្រនោះហើយក៏ញញឹមចេញមកធ្វើឲ្យឡាកូហ្វីនាងឆ្ងល់ក៏យកពីជូហ្វាមកមើលខ្លួនឯងម្ដង។

អត្ថន័យក្នុងសំបុត្រ: នាងគិតថាយើងល្ងង់ណាស់មែនទេប៉ុន្តែនាងគិតខុសហើយណា មីន ជូហ្វា លើកនេះយើងនិងធ្វើឲ្យនាងព្រមឱនក្បាលក្រាមដល់បាតជើងយើងមិនខានទេ ហាសហា......

  គិតហ៎េសថាគ្រាន់តែពាក្យសម្ដីប៉ុណ្ណឹងជូហ្វានាងខ្លាចនោះដូចជាមើលស្រាលនាងពេកហើយ គ្រីស ស៊ូម៉ាស៊ីរៀ ។

«  បងគិតថាពួកវាដូចជាមើលស្រាលពួកយើងណាស់ » ឡាកូហ្វី

« ខ្ញុំហ្នឹងចាំមើលថាអ្នកណាដែរបានក្រាបក្បាលដល់ដីនោះណាស់  » ជូហ្វាញញឹមចុងមាត់ សូមសរសើរគេណាស់ដែលហ៊ានមកនិយាយពាក្យនេះជាមួយនិងនាង។

«  ហើយកុំឲ្យយើងដឹងឲ្យសោះថាមានរណុកក្នុងរបស់ពួកវា.បើយើងដឹងយើងនិងសម្លាប់ពួកវាទាំងពូជ.យល់ដែរទេ » នាងដើរសង្កេតមើលកូនចៅនីមួយៗ នាងមិននិយាយច្រើនទេប៉ុន្តែនាងហ្នឹងនៅចាំមើលសកម្មភាពរបស់ពួកគេថាវាជាអ្នកណា??

«  បាទយល់ហើយទាន  »

«  បើយល់ហើយឆាប់ទ្រាំខ្លួនទៅពួកយើងនុងចេញដំណើរនៅថ្ងៃនេះ  »

« បាទទាន » និយាយសព្វគ្រប់អស់ហើយពួកគេទាំងអស់នោះក៏បំបែកគ្នាទៅទ្រាំប្រដាប់ប្រដារៀងៗរួមទាំងជូហ្វាហើយឡាកូហ្វីផងដែរ។

   1ម៉ោងក្រោយអ្នកទាំងអស់គ្នាបានរៀបចំខ្លួនរួចរាល់ហើយក៏មកប្រជុំជាមួយម្ដងទៀតដើម្បីរៀបផែនការ។

«  មកដល់អស់ហើយឬនៅ???  » មីនជូហ្វា នាងបានស្លៀកខោអាវដៃវែងហើយចំណែកខោគឺមានរហែកខ្លះផ្បែកខាងលើមានខ្សែចង់ខ្វែងជាច្រើនហើយសុទ្ធតែជាពណ៍ខ្មៅ ចង្កេះមានសៀតកាភ្លើង គ្រាប់កាំភ្លើងសាគួរ
ចំណែកកន្លែងភ្លៅដែលរហែកនោះគឺមានចង់ខ្សែព័ទ្ធហើយមានកូនកាំបិទសៀតនៅទៅនោះជាច្រើន ជូហ្វានាងបានពាក្យក្បាំងមុុខផងដែរព្រោះវាជាទម្លាប់របស់នាង។

«  មកអស់ហើយទាន  » ចំណែកកូនចៅទាំងអស់ក៏មិនខុសពីជូហ្វាប៉ុន្មានទេ ប៉ុន្តែពួកគេមិនមានកូនកាំបិទដូចជូហ្វាឡើយ។

«  បងថាឯងគួរតែប្រាប់ផែនការដល់ពួកគេហើយ  » ឡាកូហ្វីនាងស្លៀកខោពណ៍ខ្មៅខ្លីរឹបភ្លៅដោយមានសផតកូនកាបិតកាំភ្លើងដូចជាជូហ្វា និងពាក្យរបាំងមុខ។

«  ផែនការគឺ......   »  ជូហ្វានាងបានបែងចែកជាក្រុមហលយនិយាយប្រាប់នូវផែនការដែលនាងបានត្រៀមទុករួចជាស្រេចមកនិយាយប្រាប់កូនចៅទាំងអស់។

«  ពួកឯងយល់ហើយមែនទេ  »

«  បាទយល់ហើយចៅហ្វាយស្រី »

«  ចឹងឆាប់ចេញដំណើរ » ជូហ្វានាងនិយាយចប់បានក្រោកចេញពីសាឡុងដើរចេញទៅខាងក្រៅមានកូនចៅ3នាក់កំពុងបើកទ្វាត្រៀមចាំរួច។

«  អញ្ជើញទាន » ពួកគេឱនក្បាលនិយាយហើយជូហ្វានិងឡាកូហ្វីក៏បានចូលទៅក្នុងឡាន បានចេញដំណើរទៅ។

💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )Where stories live. Discover now