ភាគ:៣២

747 10 0
                                        

    ដាអ៊ុនចាប់ស្មាឲ្យអ៊ុនវ៉ូងាកមកវិញបើឃើញគេគិតតែពីមើលទៅដូហូមិនដាក់ភ្នែកសោះហាក់ដូចជាមានគំនុំគុំគួនជាមួយគ្នាតាំងពីជាតិណាមកអញ្ចឹងទៅលោកអើយរៀនថ្នាក់ជាមួយសោះចេះតែមកមើលមុខគ្នាមិនចំទៅកើតនាងតូចមើលមុខហើយបានគេព្រមឈប់ត្រឹមហ្នឹងទៅចុះខ្ជិលយ៉ាប់ច្រើនជាងនេះ។
« បងសម្លក់ដូហូធ្វើអី? » ដាអ៊ុនក្តិចដៃគេកុំឲ្យទៅសម្លក់មុខអ្នកដទៃផ្ដេសផ្ដាសពេកវាអត់ល្អសោះនាងខំប្រៀនប្រដៅហើយនាយម្នាក់នេះនៅដដែលមិនប្រួលប្រែទៅណាទាល់តែសោះហើយពិតជាគួរឲ្យខឹងតើនៀក។
« មកពីវានិយាយមិនល្អពីបង » អ៊ុនវ៉ូប្រកែកពិតជាមិនសុខចិត្តសោះនាងមកប្រើអំពើហិង្សាលើខ្លួនឯងដែលមិនខុសអ្នកខុសជាដូហូសោះហ្នឹងហ៎ាវាចេះតែមាន។
« និយាយស្មានម៉ានហេតុអ្វីក៏អូនមិនលឺ?បងឈប់កុហកទៅអូនអត់ជឿទេ » ដាអ៊ុនចងចិញ្ចើមថាអ៊ុនវ៉ូនេះចោទប្រកាន់ដូហូច្បាស់លាស់ដោយសារតែនាងគ្មានបានលឺដូហូនិយាយអ្វីផងអ្នកដែលលឺសម្លេងជាគេមានតែអ៊ុនវ៉ូខ្លួនឯង។
« មុននេះឯងអូនមិនលឺទេហ៎? »
« អត់ផង »
« អញ្ចឹងតាមហ្នឹងចុះ » អ៊ុនវ៉ូអោបដៃងាកមុខចេញង៉ក់ងរទៀតហើយចរិតមួយហ្នឹងមិនប្រាប់ក៏ដឹងដែរចង់ឲ្យដាអ៊ុនលួងប៉ុន្ដែសំណាងមិនបាននៅខាងនាយសោះពេលនោះគ្រូបានចូលមកល្មមដាអ៊ុនញញឹមឡើងលេចភ្នែកចង់ឌឺដងដាក់គេណាស់។
« តិចថាបងធ្វើអីមិនចេះខ្លាច » មើលគេទៅសូម្បីតែសង្សាខ្លួនឯងក៏គម្រាមដែរនាងអត់តម្លៃមែនទេ? គេអាងគម្រាមនាងរហូតដាអ៊ុនលែងហ៊ានទៀតបែរមុខទៅមើលគ្រូបាត់បើនាងនៅខ្លាំងទៀតគេអាចជាធ្វើពិតប្រាកដមែនណាស់មនុស្សដូចគរនេះនិយាយម៉ាត់ណាម៉ាត់ហ្នឹងគ្មានកុហកនោះឡើយអញ្ចឹងចេះតែមិនសូវហ៊ានជាមួយគេប៉ុន្មានទេ។
« បងឈប់ខឹងអូននៅ? » ពេលកំពុងតែកត់មេរៀនដាអ៊ុនឆ្លៀតងាកមកសួរអ៊ុនវ៉ូតិចៗដើម្បីឲ្យគេមើលមកខ្លួនយ៉ាងណានៅមិនបានផលគេមិនខ្វល់ផង? ដាអ៊ុនក៏ងាកមុខទៅវិញ។ អ៊ុនវ៉ូដៀងភ្នែកមើលនាងតិចដែរនឹងលួចញញឹមចុងមាត់គេចង់ធ្វើបាបតែតិចសោះនឹងហ៎ាអត់នៅលួងទៀតហ៎េចុះ?
« អ៊ុនវ៉ូប្រុសសង្ហាហ៎ានិយាយជាមួយអូនតិចមកបានអត់? បងឈប់ខឹងអូនទៅអូនជាអ្នកខុសអូនសុំទោសណាប្រុសស្អាត» នាងតូចព្យាយាមណាស់ពេលគ្រូមិនបានមើលមកនាងលើកដៃសុំអង្វរគេធ្វើមុខខ្ចីខ្វូតដាក់ឡើងគួរឲ្យស្រលាញ់ឲ្យគេព្រមអត់ទោសឲ្យខ្លួនចំពោះរឿងមុននេះនាងអត់ចង់ឃើញគេធ្វើព្រងើយដាក់ទេ។
« អ៊ុនវ៉ូ..» នាងតូចកេះដៃគេថែមទាំងចាប់ទាញអាវគេតិចៗនាងលែងមានអារម្មណ៍កត់មេរៀនមើលគ្រូទៀតហើយបើគេនៅកន្តើយដាក់ខ្លួនមិនបាត់ទៅណានោះនាងអត់សុខចិត្តឡើយម្ដងនិយាយជាមួយឥឡូវនេះក៏អត់ទៅវិញវាដូចមិនសមសោះហេតុអ្វីក៏គេប្រែប្រួលយ៉ាងហ្នឹង?
« មិននិយាយអត់ទៅឲ្យអត់និយាយរហូតទៅខ្ជិលខ្វល់ជាមួយទៀតណាស់ » ដាអ៊ុននិយាយទាំងគម្រោះគម្រើយថែមទាំងបានសុំគ្រូចេញមកបន្ទប់ទឹកបាត់សង្សាមិននិយាយអ្វីជាមួយហើយនាងចេញមកលំហែរខួរក្បាលបន្តិចលុបមុខឲ្យវាស្រឡាំងកុំឲ្យនៅស្លេស្លឺឡេឡឺមិនដឹងអ្វីទៀតនោះ។
« ពិតគួរឲ្យខឹងមែនប្រុសចម្កួតមិននិយាយជាមួយខ្ញុំទេ..ហ៊ឹកៗៗៗ...គេលែងខ្វល់ជាមួយខ្ញុំហើយ» ដល់ពេលអញ្ចឹងទៅអស់អ្វីវាចាទៅមែនតើពេលគេមិននិយាយជាមួយក៏មកសម្ងំយំក្នុងបន្ទប់ទឹកចឹងឯងដាអ៊ុនយកក្រេមមកលាបលើបបូរមាត់នោះក៏ក្រឡេកឃើញអ៊ុនវ៉ូឈរអោបដៃមើលមកកាន់ខ្លួននៀកចុះពាក្យនាងថាមុននេះគេលឺអត់? ប្រហែលជាមិនលឺទេ។
« បងមកដល់ស្មានណាហ្នឹង? » ដាអ៊ុនងាកសួរដោយស្នាមញញឹមស្រស់ណាស់ដូចគ្មានរឿងអ្វីកើតឡើងមិញៗ។
« មកដល់មុននេះដែរហើយក៏លឺអូននិយាយ »
« អឺគឺថា...»
« អ្ហឹមម...» អ៊ុនវ៉ូមិននិយាយទៀតតែគេចាប់ទាញនាងមកជិតថើបបបូរមាត់ដ៛លនាងបានលាបមិញនេះវាក៏មានស្នាមក្រហមលើមាត់អ៊ុនវ៉ូដូចគ្នា។
« នេះជាការដាក់ទោសដែលអូនហ៊ានជេរបង » អ៊ុនវ៉ូលើកដៃមកអង្អែលបបូរមាត់រួចហើយដើរទៅមុននាងតូចបាត់ទុកឲ្យនាងឈរភ្លឹកនាងមុខឡើងចង់យំ។
« ក្រេមខ្ញុំ? » ចង់យំនេះដោយសារតែមិនចង់ថែមក្រេមទៀតទេបើគេមកថើបយកទៅសឹងអស់ទៅហើយនាងតូចដាអ៊ុនមិនបន្ថែមទៀតក៏បានចេញមកតាមក្រោយទាំងមុខមិនស្រស់។

🔥លើសពីមិត្ត🔞(ចប់)Onde histórias criam vida. Descubra agora