លង់ស្នេហ៍ប៉ាចុងវ័យក្មេង ភាគ៤

371 26 5
                                        

ងាកមកមើលជីមីនឯណេះវិញពេលចេញពីវីឡាចនមកគេមិនបានទៅភូមិគ្រិះផាកភ្លាមៗទេគឺគេមកហាងកាហ្វេដើម្បីនិយាយជាមួយជីនទៅវិញទេមិនដឹងថាមានរឿងអ្វីទេ

« ឯងណាត់យើងមកមានការអ្វីមែនទេមីននី » ជីន

« គឺមាននិងហើយបានយើងហៅឯងមកនោះ បើគ្មានការទេស្មានតែយើងទំនេរមកអង្គុយនិយាយជាមួយឯងឬ? » ជីមីន

« ធ្វើដូចឯងនិងជានាយករដ្ឋមន្ត្រី ទើបបានជាគ្មានពេលមកនិយាយជាមួយយើង ឆឹស ជ្រេញណាស់អញ មានការអ្វីក៏ឆាប់និយាយមក » ជីន

« គឺយើងរើទៅនៅភូមិគ្រិះផាកវិញហើយ »

« ស្អី? ភូមិគ្រិះផាកស្អីក្រែងអ្នកមីនលក់អោយគេបាត់ហើយហី? កាតុញ ឯងកុំលេងសើចបានទេយើងគ្មានពេលលេងសើចជាមួយឯងទេណា » ជីន តបទាំងទឹកមុខបែបមិនយល់ គេគិតថាជីមីននិយាយលេងព្រោះតែគេក៏មិនដឹងដូចគ្នាថាជីមីនជាអ្នកទិញសម្បត្តិគ្រប់យ៉ាងរបស់លោកផាកពីអ្នកស្រីយូអុីកាលពី 3 ឆ្នាំមុនព្រោះកាលនោះជីមីនទើបមានអាយុ 19 ឆ្នាំប៉ុណ្ណោះមិនសមថាមានលុយច្រើនដល់ថ្នាក់នឹងទេ

« ត្រូវហើយ ភូមិគ្រិះផាក ជារបស់យើងរួមទាំងក្រុមហ៊ុន P.J.M Group ផងដែរ វាជាកម្លាំងញើសឈាមរបស់ប៉ាយើងពេញមួយជីវិត យើងមិចនិងអាចបណ្ដោយអោយអ្នកផ្សេងមកកាន់កាប់ទៅ » ជីមីន និយាយរៀបរាប់ប្រាប់ជីន ធ្វើអោយអ្នកស្ដាប់លឺហើយស្ទើរមិនជឿ    កុំភ័យថាមានអ្នកដឹងរឿងជីមីនជាម្ចាស់ក្រុមហ៊ុននិងជាម្ចាស់ភូមិគ្រិះផាកព្រោះគេនិយាយក្នុងបន្ទប់ Private របស់ហាងកាហ្វេដែលគេបានកក់ រឿងនេះគេមិនអាចអោយមានអ្នកដឹងច្រើននោះទេព្រោះវាអាចប៉ះពាល់កេរ្ត៍ឈ្មោះរបស់គេ សម័យនេះ បើយើងសម្ញែងពេក គេថាយើងអួត អ្នកខ្លះអាចនិងគិតថាជីមីនមានអ្នកចិញ្ចឹមផងបានមានសម្ថភាពអញ្ចឹងនោះ គេនិងមិនគិតទេថា ទាំងអស់នេះជាសម្ថភាពនិងការខំប្រឹងប្រែងរបស់រាងតូច

« អញ្ចឹងបានន័យថាកន្លងមក ឯង គ្រប់គ្រង P.J.M Group ផង មើលថែរភូមិគ្រិះផាកផង ធ្វើតារាម៉ូដែលផង ហើយនៅធ្វើអ្នកឌីហ្សាញម៉ូតខោអាវទៀតមែនទេ មីននី នេះឯងធ្វើបានយ៉ាងមិចទៅ? យើងស្ទើរតែមិនជឿទេនេះបើកុំតែយើងស្គាល់រាប់អានឯងយូរមកហើយកុំអីយើងគិតថាឯងជាមនុស្សដែលចូលចិត្តសម្ញែងអួតគេប៉ុណ្ណោះ » ជីន គេមិននឹកស្មានពិតមែនថាជីមីនជាមនុស្សមានមហិច្ឆតាខ្ពស់បែបនេះ ឃើញទេអញ្ចឹងបានគេថាមនុស្សកុំអោយមើលងាយមនុស្សតែសប្បកក្រៅវាអាចនិងធ្វើអោយយើងក្អួតឈាមបានពេលដឹងការពិតរបស់គេ

Short Novel JikookWhere stories live. Discover now