ថេយ៉ុង រៀបចំខ្លួនលែងត្រូវ ពេលដឹងថា ជុងហ្គុក កំពុងតែធ្វើដំណើរមកកាន់ទីនេះទៅហើយ អារម្មណ៍របស់គេចាប់ផ្តើមភិតភ័យបុកពោះញ័របារម្ភ ដ្បិតខកខានបានចួបមុខនាយអស់ពេលជាច្រើនខែឆ្នាំយូរហើយមិនដែលបានឃើញមុខឬនិយាយគ្នាផ្ទាល់ៗនោះទេ ចុះបើត្រលប់មកសម្លឹងមើលមុខគ្នាម្តងទៀត អារម្មណ៍របស់គេពិតជាពុះកញ្ជ្រោលខ្លាំងរកថាមិនត្រូវឡើយ។ គិតហើយបានត្រឹមតែអេះអុញអង្គុយហាក់នៅមិនស្ងៀមសោះ មកទល់និងពេលនេះអារម្មណ៍របស់គេ មិនទាន់អាចស្ងប់បានមួយនាទីណាទេ។
«ទោះមកដល់ក៏ខ្ញុំមិនឱ្យចួបមុខដែរ!» ថេយ៉ុង និយាយប្រៀបបីដូចជាដាច់ចិត្តណាស់ ទោះបី ជុងហ្គុក បានព្យាយាមបកស្រាយរឿងរ៉ាវចាស់ៗរំឭកពីទោសកំហុសខ្លួនឯង និងបាននិយាយពាក្យសូមទោសជាច្រើនដងទៀតក៏ដោយក្តី ក៏គេនៅតែមិនជឿទុកចិត្ត ដ្បិតកាលពីមុនក៏ធ្លាប់មានអារម្មណ៍ខកបំណងចំពោះនាយម្តងរួចទៅហើយ។ កាយតូចចាប់ផ្តើមសោកសៅម្តងទៀត គិតបណ្តើរ យំបណ្តើរ ភ្នែករបស់គេចាប់ផ្តើមហើមឡើងបន្តិចម្តងៗ ដោយសារតែឥទ្ធិពលសំណើមក្តៅឧណ្ហៗកំពុងតែហូរជ្រាបចេញមកប្រឡាក់ត្របក់ភ្នែកទាំងគូពេលនេះ។ យំអស់ចិត្ត អស់ចង់ ថេយ៉ុង ប្រញាប់ប្រញាល់ក្រោកទៅងូតទឹកតុបតែងខ្លួនទៅរៀននៅឯសាកលវិទ្យាល័យដូចសព្វដង។
សាកលវិទ្យាល័យ Fordham
ម៉ោងរៀន ប្រៀបដូចជាកន្លែងដែលគ្មានផ្តល់ភាពយកចិត្តទុកដាក់ឱ្យកំលោះតូចយើងបានចាប់អារម្មណ៍ពីមជ្ឈដ្ឋានជុំវិញខ្លួនសោះ គេគិតតែពីអង្គុយស្ងាត់ស្ងៀមដូចជារូបចម្លាក់កែវភ្នែកខ្មៅនិលភ្លឹកភ្លាំង មិនសូវជាសម្លឹងមើលវត្តមានលោកគ្រូក្នុងថ្នាក់ ដែលកំពុងតែស្រែកពន្យល់មេរៀនលាន់ឮរន្ទឺសំឡេងកកោកនោះឡើយ។
«ថេយ៉ុង!» ដារ៉ែន លើកដៃគោះលើស្មាតូចស្រឡូនឱ្យភ្ញាក់ស្មារតីបន្តិច ថេយ៉ុង ងាកមកសម្លឹងមើលមុខនាងជាមួយកែវភ្នែករេរា។
«ហ្អឹម?»
«ថ្ងៃនេះកើតអីស្ងាត់ដល់ហើយ? មានស្តាប់គ្រូពន្យល់អត់?» ថេយ៉ុង ដឹងខ្លួនថាមិនបានយកចិត្តទុកដាក់ ជាមួយការរៀនសូត្រ ទើបសំដែងធ្វើជាងក់ក្បាលសន្សឹមៗ ប្រៀបដូចជាបានស្តាប់គ្រូពន្យល់ណាស់ណាអ៊ីចឹង។
«ស្តាប់តើស!» គេទំនងឆ្លើយយករួចខ្លួន គេសវេសពីបញ្ហាដែលមិត្តតាមសួរនាំ ប្រមូលអារម្មណ៍អង្គុយរៀនឡើងវិញ ទាល់តែបញ្ចប់ម៉ោងសិក្សាទើបម្នីម្នាបង្ហួសទៅរកកន្លែងការងារដើម្បីធ្វើការថត Vlog និងញ៉ាំអាហារពេលរសៀលបន្តិចបន្តួចជាមួយនិង ដារ៉ែន ដែរ។
1 Month In New York...
"សួស្តី! ខ្ញុំគឺ ថេយ៉ុង ថ្ងៃនេះមកចួបគ្នាជាមួយការញ៉ាំអាហារបែប Local នៅតាមចិញ្ចឹមផ្លូវវិញម្តងណា ចង់ដឹងថាតម្លៃអាហារទាំងអស់នេះមានតម្លៃ សមរម្យ ថ្លៃ ឬ ថោក យ៉ាងណាខ្លះ? រង់ចាំទស្សនាទាំងអស់គ្នាណា!"
ជុងហ្គុក អង្គុយធ្វើដំណើរក្នុងយន្តហោះកំពុងទស្សនាឃ្លីបវីដេអូ Vlog របស់ ថេយ៉ុង ដោយស្នាមញញិមរីករាយ ទាំងទឹកមុខ ក្រមិចក្រមើម ការនិយាយស្តី រៀបរាប់គួរឱ្យស្រឡាញ់ធ្វើឱ្យអ្នកកំលោះយើងក្នាញ់ ចំពោះឫកពាទន់ភ្លន់ បូករួមទាំងសូរសំឡេងសើច និងការបង្ហាញឱ្យឃើញអំពីកាយវិការដ៏រស់រវើក ចាប់តាំងពីធំដឹងក្តីមក ថេយ៉ុង កាន់តែស្រស់ស្អាត វៃឆ្លាតខ្លាំងជាងមុន មិនរករឿងពេក មិនឆេវឆាវ ដូចកាលពីនៅក្មេងពេកនោះឡើយ។
"កាលពីនៅក្មេង ការញ៉ាំមីបែបនេះ ធ្លាប់មានគេហាមមិនឱ្យញ៉ាំច្រើនទេ ខ្លាចឈឺជំងឺរាប់រយមុខ ប៉ុន្តែឥឡូវនេះខ្ញុំធំហើយ បើខ្ញុំញ៉ាំទៅឈឺ ខ្ញុំប្រាកដជាអាចរត់រកពេទ្យដោយខ្លួនឯង ខ្ញុំចង់ញ៉ាំអី ខ្ញុំញ៉ាំហ្នឹង ខ្ញុំមិនស្តាប់តាមសម្តីមនុស្សចាស់ណាទាំងអស់ទៀតទេ!"
«ញ៉ាំបានពេលដែលគ្មានបងនៅក្បែរអូនហ្នឹង!» ជុងហ្គុក គ្រឺតក្នាញ់ ថេយ៉ុង ស្ទើរតែដាច់ខ្យល់ មើលចុះនិយាយឌឺដងឱ្យគេក្នុងវីដេអូយ៉ាងកំហូចគ្រាន់តែ ថេយ៉ុង បញ្ចេញអំពីទស្សនៈផ្ទាល់ខ្លួន ត្រឹមតែប៉ុណ្ណឹងក៏អាចធ្វើឱ្យ subscription ឬអ្នកតាមដាន YouTube channel របស់ ថេយ៉ុង ទាយដឹងថាមនុស្សប្រុសម្នាក់ដែលតែងតែហាមឃាត់គេមិនឱ្យញ៉ាំនេះញ៉ាំនោះគឺជាលោកដុកទ័រ ជុងហ្គុក ដែរ។
"ហិហិ នេះគឺបឺហ្គឺ វាមានតម្លៃ 5.5 USD ជាបឺហ្គឺសាច់គោអ៊ីតាលី តែវាជាប្រភេទអាហារតាមផ្លូវបែបនេះមិនសូវជាថ្លៃខ្លាំងពេកទេ រសជាតិក៏អាចទទួលយកបាន..ហ្អឹម..ឆ្ងាញ់ខ្លាំងណាស់!"
ថេយ៉ុង ញ៉ាំបណ្តើរ ធ្វើមុខដូចឆ្ងាញ់អាហារតាមផ្លូវទាំងអស់នេះខ្លាំង ណាស់ ដឹងថាឫកពារបស់គេគ្រាន់តែសំដែងដើម្បីទាក់ទាញចិត្តឱ្យអ្នកទស្សនាចាប់អារម្មណ៍ ប៉ុន្តែអាហារទាំងអស់នេះវាពិតមានរស់ជាតិឆ្ងាញ់ដូចទៅនឹងអ្វីដែលគេបានរៀបរាប់ខាងលើពិតមែន។
"អរគុណសម្រាប់ការទស្សនា ចួបគ្នាពេលក្រោយ bye!"
«គួរឱ្យស្រឡាញ់ណាស់!» ជុងហ្គុក អស់សំណើចគ្រវីក្បាលសន្សឹមៗទម្លាក់ទូរស័ព្ទចុះទ្រាំអង្គុយរង់ចាំរហូតដល់ពេលយន្តហោះធ្វើដំណើរទៅដល់គោលដៅដែលគេចង់ទៅប្រកបដោយភាពសុវិត្ថភាពនិងភាពស្ងៀមស្ងាត់ដដែល។
យប់..
ម៉ោង ៨:៣០ នាទី
វិលត្រលប់មកពីខាងក្រៅវិញ រាងកាយដែលខ្សោះអស់កម្លាំង បូករួមទាំងកែវភ្នែកទន់ល្វើយ សឹងតែបើកមិនរួចក៏បានប្រាកដវត្តមានឡើង រួចបានសម្លឹងមើលទៅកាន់រាងក្រាស់ ដែលឈរនៅស្ងៀមជាមួយនិងវ៉ាលីអែបក្បែរខ្លួន ជាមួយទឹកមុខរាបស្មើធេងហាក់បីគ្មានភាពភ្ញាក់ផ្អើល ទាំងដែលក្នុងចិត្តកំពុងតែត្រេកត្រអាលរកថាមិនត្រូវឡើយ។
«ថេយ៍!» ជុងហ្គុក ឧទានព្រមទាំងដើរចូលទៅចាប់ក្រសោបប្រអប់ដៃស្រឡូនញ័រទទ្រើក។
ថេយ៉ុង ស្រាប់តែរលាស់ចេញខ្លាំងៗ និងសម្លក់មុខនាយស្ទើរតែជ្រុះគ្រាប់ភ្នែក រួចបែរទៅចាប់បើកគន្លឹះសោរអេឡិចត្រូនិច បម្រុងនិងចូលទៅ បាតដៃក្តៅគគុកក៏លូកចូលទៅចាប់ឱបក្រសោបចង្កេះតូចអង្ក្រងពីខាងក្រោយយ៉ាងណែន។
«លែង!»
«បងខំមកពីឆ្ងាយហត់ណាស់ បងចង់ឱបអូនឱ្យបាត់ហត់បន្តិច!»
«បងកុំធ្វើរឿងផ្តេសផ្តាសដាក់ខ្ញុំឱ្យសោះ កុំគិតថាធ្លាប់ជាមនុស្សស្គាល់គ្នាបងអាចធ្វើអី្វក៏ស្រេចតែចិត្តបាននោះ!» ថេយ៉ុង ចាប់ខ្វាចបោចបេះដៃ ជុងហ្គុក យ៉ាងពិបាក នៅយំខ្សឹកខ្សួរព្រោះតែសេចក្តីខឹង តូចចិត្តមិនទាន់អាចលុបជ្រះចេញពីចិត្តនៅឡើយ។
«បងសូមទោស..»
«លែងខ្ញុំ!!!» ថេយ៉ុង ស្រែកចាច ងាកមកចាប់រុញស្មាមាំ សម្លឹងមុខ ជុងហ្គុក ជាមួយកែវភ្នែកក្រហមងាំងដូចឈាម។
«បើអូនព្យាយាមគេចពីបង ទាំងក្នុង Chat ក្រៅ Chat បែបនេះធ្វើម្តេចបងបានបកស្រាយឱ្យអូនដឹងរឿងច្បាស់បានទៅ ថេយ៍» ជុងហ្គុក លើកប្រអប់ដៃម្ខាងជូតដំណក់ទឹកភ្នែកផ្សើមជោកចេញពីថ្ពាល់ភ្លឺដ៏ម៉ដ្ឋរលោងថ្នមៗ រួចឱបក្រសោបរាងតូចយ៉ាងណែនតាមទៅដោយសេចក្តីនឹករំឭកឡើងខ្លាំងស្ទើរតែដាច់ខ្យល់។
«ឈប់ខឹងបងទៀតបានទេ?»
«ឈប់មិនបាន ខ្ញុំមិនចង់លើកទោសឱ្យមនុស្សធ្វើខុសហើយមិនដឹងខ្លួននោះទេ!»
«បងដឹងកំហុសខ្លួនឯងមករហូតហើយតើស!»
«បើដឹងដែរហើយគេចវេសធ្វើអ្វី?» ថេយ៉ុង គំហកស្រែកសួរអស់ពីខ្លួនបង្ហូរទឹកភ្នែករលាក់ហូរចុះមកច្រោកៗពូកែយំច្រើនដូចកាលនៅតូចអ៊ីចឹង គ្រាន់តែនិយាយស្តីដឹងហេតុផលជាងមុនច្រើន។
«បងសូមទោស បងសូមទោស ច្រើនដងក៏បាន តែអូនត្រូវដឹងថាបងស្រលាញ់អូនពិតប្រាកដពិតមែន!» រាងតូចនៅស្ងៀមទ្រឹងសម្លឹងផ្ទៃមុខបុរសសង្ហាមិនផ្លាស់ប្តូរទៅណាសោះ សំឡេងដ៏ស្រទន់ពិរោះផ្អែមពូកែនិយាយលួងលោម ស្នាមញញិមដ៏ស្រស់សង្ហាបូករួមទាំងកែវភ្នែកមានមន្តស្នេហ៍ ទោះបីជាបានឈានចូរដល់វ័យ ៣៣ ឆ្នាំក៏ដោយ ប៉ុន្តែភាពទាក់ទាញរបស់ ជុងហ្គុក នៅបន្តអង្រួនក្នុងបេះដូង ថេយ៉ុង ជានិច្ច។
«ស្រលាញ់? ស្រលាញ់សុខៗក៏ដេញក្មេងដែលមិនដឹងខ្យល់អី?»
«ចុះបើអូនដឹង អូននិងមានអារម្មណ៍យ៉ាងណា?» ជុងហ្គុក បកសំណួរទៅកាន់ ថេយ៉ុង វិញ ធ្វើឱ្យរាងតូចស្ងាត់បាត់សំឡេងច្រៀបបង្ហាញត្រឹមកែវភ្នែកទួញសោកនិងសំឡេងអណ្តឺតអណ្តក់បន្លឺរហឹមថ្ងួចថ្ងូរមិនដាច់សូរ។
«អូននៅក្មេងណាស់កាលណោះ អូននៅក្មេងខ្លាំងមែនទេន សុខៗក៏មកកើតមានរឿងអ៊ីចឹងអូនដាច់ចិត្តឱ្យបងធ្វើជាមនុស្សចាស់ ទ្រាំសុខចិត្ត សម្លឹងមើលឃើញគេជេរប្រមាថមើលងាយអូនបានដែរ ទាំងដែលអូនត្រឹមជាក្មេងមិនដឹងរឿងអីម្នាក់? បងស្រលាញ់អូន បងមិនចង់មើលឃើញនរណាម្នាក់ដែលមិនមានជាប់សាច់ឈាម មកជេរតិះដៀលត្មិះថាអូនជាក្មេងបែបនេះបែបនោះអ៊ីចឹងឡើយ ខុសមកពីបងដែលសុខចិត្តជ្រើសរើសយកផ្លូវចាកចេញទៅមួយគ្រា ដើម្បីឱ្យរឿងរ៉ាវទាំងអស់បានស្ងប់ស្ងាត់ទៅវិញបងពិតជាសូមទោស!» នាយកំលោះខិតខំតាមមកអង្វរលន់តួសូមទោសនិយាយលើកហេតុផលសព្វគ្រប់បែបយ៉ាង មិនមែនដើម្បីទិញទឹកចិត្តរាងតូចប៉ុន្តែគេពិតជាបានបកស្រាយដោយភាពទៀងត្រង់ដើម្បីបញ្ជាក់ពីសេចក្តីស្នេហាដ៏ពិតប្រាកដក្នុងចិត្តរបស់គេពិតមែន គេស្រលាញ់ ថេយ៉ុង គេដឹងច្បាស់ ថាបេះដូងរបស់ខ្លួនឯងត្រូវការអ្វី គឺត្រូវការវត្តមានក្មេងម្នាក់នេះដែលអាចធ្វើឱ្យគេសើចញញិមនិងកើតទុក្ខបានគ្រប់ពេល គេមិនចង់រស់នៅឆ្ងាយគ្នា រឹតតែមិនចង់រស់នៅខកខានបានឃើញមុខគ្នា ទៅរហូតនោះឡើយ។
«បងស្រលាញ់អូន!» ជុងហ្គុក សារភាពអារម្មណ៍អស់ពីចិត្ត រួចខិតមុខទៅបម្រុងនិងក្រសោបថើបថ្ពាល់ ថេយ៉ុង ស្រាប់តែរាងតូចខិតមុខគេចចាប់រុញស្មានាយចេញ ហើយបែរខ្នងដើរចូលទៅក្នុងបន្ទប់ខន់ដូបិទទ្វារជិតឈឹង។
តុៗៗ...
«ថេយ៍!!!»
«ទៅវិញទៅ!»
«ខំមកដល់ញ៉ូវយ៉កហើយ អត់ព្រមចេញមកនិយាយគ្នាទៀត!»
«គ្មានអ្វីត្រូវនិយាយគ្នាទេ គ្មានបានការ!»
«តែនិយាយត្រូវរូវគ្នាលើកបណ្ណាការចូលទៅដល់ម៉ែឪហើយ!»
«ខ្ញុំនិយាយថាវាគ្មានបានការអី?»
«ការស្អែកទៅឥឡូវ!»
«ការស្អីបង?»
«ការហើយផ្សំដំណេកហ្នឹង!»
«.........» ថេយ៉ុង ចាប់លួចញញិមញញែមម្នាក់ឯង ឈរស្តាប់សំឡេងនិយាយលួងលោមពីអ្នកខាងម្ខាងទាល់តែថ្ពាល់ក្រហមព្រឿងៗទាំងគូ។
«អូនចង់ញ៉ាំមី បងឱ្យអូនញ៉ាំមី ញ៉ាំការ៉េម ញ៉ាំនំប៉័ង ញ៉ាំអាហារផ្សេងៗទៀតក៏ញ៉ាំចុះ បងមិនហាម បងមិនឃាត់ បើអូនឈឺ បងជាអ្នកមើលថែអូន ចាក់ថ្នាំឱ្យអូន ស្តាប់អូន ពេលអូននិយាយ អូនទារអីបងឱ្យបានហ្នឹង កុំខឹងបងយូរខ្លាំងពេក យូរខ្លាំងពេកបងពិបាកទ្រាំណាស់!»
«បើពិបាកទ្រាំទៅវិញទៅ!» ថេយ៉ុង ស្រែកពីខាងក្នុងបន្ទប់លួចអស់សំណើចសើចទាំងថ្ពាល់ហែកគ្រហាញៗគួរឱ្យក្នាញ់។
«បងមិនទៅវិញទេ បងនៅលួងអូនឱ្យពេញមួយអាទិត្យ!»
«មួយអាទិត្យម្តេចនិងស្មើភាពគ្នា បងធ្វើឱ្យខ្ញុំខឹងបងដល់ទៅបួនឆ្នាំ លួងខ្ញុំត្រឹមមួយអាទិត្យកុំសង្ឃឹមថាខ្ញុំបាត់ខឹងបងឱ្យសោះ!» ជុងហ្គុក ស្តាប់ឮសូរ ថេយ៉ុង និយាយរួចស្រាប់តែឈរលើកដៃជ្រែងចង្កេះ។
«មុននេះបងមកតាមផ្លូវឃើញមានគ្រួសារមួយ រៀបចំក្បួនដង្ហែរសព ឮមកថាជានិស្សិតដែលរៀននៅឯសាកលវិទ្យាល័យជាមួយអូនដែរ ស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ បែបពីកន្លែងដែលអូនស្នាក់នៅ ជិតក្បែរម្តុំៗផ្ទះបុណ្យសពនោះដែរ!» នាយមិននិយាយកុហកតែមាត់នៅឆ្លៀតបើកភ្លេងបុណ្យសពចាក់បន្លឺឡើងឱ្យ ថេយ៉ុង ស្តាប់ទៀត។
«នរណាស្លាប់មិនឮគេនិយាយអីផង?»
«បើអ៊ីចឹងមិចគេចាក់ភ្លេង?» ថេយ៉ុង ចាប់ផ្តើមភ័យឈរញ័រជើងទទ្រើក។
«មានឯណា!»
«អ្ហា-មិនជឿហើយទៅ បងទៅគេងនៅឯសណ្ឋាគារហើយ!»
ក្រាក!!!
ទ្វារបើកឡើងបង្ហាញឱ្យឃើញពីទឹកមុខស្លេកដូចមាន់ស្ងោរឈរទ្រឹងជាមួយសភាពភិតភ័យ។
«ទៅៗៗ!!» ថេយ៉ុង ស្រែកដេញទាំងដែលខ្លួនខ្លាចខ្មោចឡើងស្វាយបបូរមាត់អស់រលីង។
«ទៅហ្នឹងហើយ គេងម្នាក់ឯងប្រយ័ត្នផងណា!»
«ហ្អឺ!!!!» រាងតូចស្ទុះស្ទារកញ្ជ្រោលវឹងទៅចាប់ខ្ញាំគ្រញិចជាយស្មាអាវអ្នកកំលោះណែនណាប់ពុំលែង។
«បងទៅហើយលែងបង!»
«អត់ទេ!» ថេយ៉ុង ប្រកែករួចខាំបបូរមាត់ត្បុលត្រសុលទៅឈរពិតក្បែរដើមទ្រូងមាំធំទូលាយ ញ៉ាំងឱ្យសរសៃសក់ក្បាលដុះព្រុយៗនោះផាត់ឡើងប៉ះចុងច្រមុះនិងបបូរមាត់ ជុងហ្គុក។
«សណ្ឋាគារយប់ថ្មើរនេះ គេអស់បន្ទប់ឥឡូវហើយ បងប្រញាប់ទៅ!»
«ទៅគេងអីនៅសណ្ឋាគារហ្នឹង ទៅចួបស្រីអ្ហេះ!» ថេយ៉ុង ផ្ងើយផែនមុខនិយាយទាំងភ្នែកធ្មេចញាប់ស្អេក នៅខាំក្តាប់មាត់ដាក់ ជុងហ្គុក គួរឱ្យក្នាញ់ទៀត។
«បើអូនឯងមិនឱ្យបងគេងជាមួយផង!»
«គេងក្រោមគ្រែទៅ!»
«អត់ទេចង់គេងលើដើមទ្រូងអូន!» ប្រអប់ដៃមាំទាំលើកច្បិចថ្ពាល់ក្រហមព្រឿងឡើងកម្តៅវិញ មុននឹងចាប់ក្រសោបចង្កេះតូចឱបយ៉ាងណែន។
«នឹកណាស់.. សឺត..» ជុងហ្គុក ឱនឈ្ងោកឈ្មុលថើបក្រសោបថ្ពាល់ ថេយ៉ុង ខាងស្តាំទាញចង្កេះស្រឡូនឱបកាន់អង្អែលឈ្លីចុះឡើង ថ្ពាល់ក្មេងខ្ចីវ័យ ១៨ ឆ្នាំក្រអូបពង្វក់ឱ្យស្មារតីនាយសង្ហាយើងឈ្លក់វង្វងងើបក្បាលមិនរួចទេ ទាំងទន់ល្មើយ ទាំងឈ្ងុយ នៅម៉ដ្ឋខៃទន់រលោងគួរឱ្យចង់ខាំគ្រញិចទៀត។
«បងពេទ្យ!» ថេយ៉ុង កញ្ជ្រោលបន្តិច ជុងហ្គុក ដកបបូរមាត់ចេញរួចលើកដៃក្រសោបកាន់អង្អែលសក់ក្បាលទន់ល្មើយ។
«ក្លិនអូនក្រអូបដូចក្មេងអាយុ ២ ខួបអ៊ីចឹង!» អ្នកដែលត្រូវគេពោលពាក្យសរសើរមានអារម្មណ៍អៀនអស់មួយទំហឹង មុននេះ ទាំងថើប ទាំងឱប អារម្មណ៍របស់គេហោះហើរដល់ទីណាហើយក៏មិនដឹង ក្លិនរបស់ ជុងហ្គុក ក៏ក្រអូបខ្លាំងណាស់ដែរ បបូរមាត់នាយទន់ៗ ពេលថើបប៉ះពាល់ ទៅលើថ្ពាល់គេ ចុងច្រមុះស្រួចរបស់នាយឆ្លៀតឈ្លីញីញក់បង្អូសត្រដុសកកិតថ្ពាល់ខ្លួនធ្វើឱ្យរាងកាយមួយនេះបះរោមឡើងព្រឺពេញខ្លួនប្រាណខ្ញាកៗ។
«ខ្ញុំងងុយគេង!» ថេយ៉ុង លើកដៃច្រានស្មានាយបន្តិច បែរទៅរកបន្ទប់ ជុងហ្គុក ឯណេះប្រញាប់អូសវ៉ាលីដើរចូលទៅតាមមិនភ្លេចឆ្លៀតចូលទៅចាប់រាងតូចឱបពីក្រោយម្តងទៀត។
«ពេលអូននៅតូចបងមិនបានឱបអូនអ៊ីចឹងទេ ថ្ងៃនេះបងចង់ឱបអូនឱ្យបានយូរ ឱ្យសមនិងចិត្តដែលបងស្រលាញ់អូន!»
«ខ្ញុំនៅតែខឹងបង..»
«អូនខឹងបងយ៉ាងណាក៏បងនៅតែស្រលាញ់អូន បងចង់ឱបអូនដដែល!»
«ខ្ញុំគ្រប់អាយុ ១៨ ឆ្នាំភ្លាម បងលូកលាន់ខ្លួនខ្ញុំភ្លាម ចន ជុងហ្គុក!»
«គ្រាន់តែបងថើបនិងឱប មកពីបងនឹកអូនខ្លាំងពេក!»
«បងពេទ្យ!»
«ឈប់ហៅបងពេទ្យបានទេ?»
«ហៅថាយ៉ាងម៉េច?»
«ហៅថាលោកប្តី!»
«ប្តីក្រៅខោ!»
«..........»
ESTÁS LEYENDO
ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you)
RomanceJK TOP / TAE BOTTOM ជូនចំពោះម្ចាស់សំបុត្រ ១៨២៥ ច្បាប់
