ភាគ២៥៖បងអង្វរ

4.9K 255 7
                                        

     មួយសប្តាហ៍បន្ទាប់
     ព័ត៌មានបន្តចែកចាយបន្តកន្ទុយគ្នាគ្មានខ្វះចន្លោះមួយថ្ងៃណាសោះ ក្រោយពីបានបំផ្ទុះរឿងរ៉ាវទំនាក់ទំនងស្នេហាថ្មី ទាំងដែលវាមិនមែនជារឿងពិតប្រាកដផងនោះ ត្រូវបានអ្នកនិយមលេងបណ្តាញសង្គម internet មួយចំនួននាំគ្នាសម្រុកបញ្ចេញមតិវាយប្រហារទៅកាន់ ថេយ៉ុង តែម្នាក់គត់គ្មានត្រាប្រណី បើទោះបីជាមិនទាន់មានចម្លើយច្បាស់ការណ៍ណាមួយលើកយកមកបញ្ជាក់ជាក់លាក់នៅឡើយផង។ មិនថាមានរឿងអ្វីកើតឡើងធំប៉ុនភ្នំយ៉ាងណាក៏ដោយក៏ ថេយ៉ុង និងគ្រួសារពុំបានខ្វាយខ្វល់ យកចិត្តទុកដាក់ដែរ ដោយសារតែពួកគេបានស្គាល់ពី ចរិត ថេយ៉ុង ច្បាស់ណាស់ មិនចាំបាច់ផ្ញើរឿងអាស្រូវលើកញ្ចប់មាត់នរណាម្នាក់ ហើយសុខចិត្តជឿជាក់តាមបណ្តោយឱ្យពពួកមនុស្សគ្មានជាប់សាច់ជាប់ឈាមមកនិយាយអាក្រក់ផ្តេសផ្តាស់ ផ្លុំត្រចៀកពួកគេបានតាមចិត្តនោះទេ។
     «បន្តការជេរទៀតចុះពួកគ្មានខួរក្បាល!» ថេយ៉ុង កំពុងតែស្ថិតក្នុងយន្តហោះនៃជើងហោះហើរចុងក្រោយបង្អស់ដោយទឹកមុខស្រស់បស់ញញិម។ នាំគ្នាជេរប្រទេចប្រមាថរូបគេ ទាំងដែលមិនបានដឹងថាគេកំពុងតែរៀបចំខ្លួនមកកាន់ប្រទេសកូរ៉េដើម្បីបានចាត់ការពពួកខូចមាត់ទាំងអស់នោះដោយអារម្មណ៍សប្បាយចិត្តយ៉ាងណាសោះឡើយ មិនតែប៉ុណ្ណោះគេក៏ចង់ចួបមុខអ្នកក្លាហានទាំងអស់នោះដោយកែវភ្នែកទាំងគូផ្ទាល់ៗដែរ។ ពួកគេអស់នោះមានមុខមាត់យ៉ាងណាខ្លះ មានទ្រព្យសម្បិត្តច្រើនដល់ថ្នាក់ណា រៀនចប់ជ្រៅជ្រះដល់កម្រិតណា ឬមានការងារច្បាស់លាស់ធ្វើការដែរទេ ទើបបានជាហ៊ានចេះតែចូលមកជេរប្រមាថកេរ្តិ៍ឈ្មោះរបស់គេដោយបង្ហាញពីអាកប្បកិរិយាដ៏ថោកទាបនិងគ្មានការយល់ដឹងបែបនេះទៅរួចដែរ?។    
    
     ពេលល្ងាច..
     @មន្ទីពេទ្យ Sejeong
     ម៉ោងសម្រាក..
     ជុងហ្គុក ចុងបញ្ចប់ម៉ោងការងារនៅឯបន្ទប់វះកាត់រួចរាល់ហើយ ទើបដើរវិលត្រលប់មករកបន្ទប់ការិយាល័យផ្ទាល់ខ្លួន នៅក្នុងទឹកមុខនឿយហត់ជាខ្លាំង អារម្មណ៍របស់គេសឹងតែមិននៅនឹងខ្លួនទៅហើយបន្ទាប់ពីបានដឹងអំពីស្ថានភាពអ្នកជំងឺស្ថិតក្នុងអាការៈធ្ងន់ធ្ងរ ប៉ុន្តែគេនៅតែអាចគ្រប់គ្រង គ្រប់យ៉ាងបានដោយការយកចិត្តទុកដាក់យ៉ាងម៉ិតប្រាយបំផុតដដែល។
     ក្រាក!!
     «ហាយ..ដេតឌី!» សំឡេងស្រួយស្រែសស្រាប់តែឧទានឡើងធ្វើឱ្យអ្នកកំលោះខាងណេះហាក់បីដូចជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង។
     «អូនមកកូរ៉េបានយ៉ាងម៉េច?» ជុងហ្គុក ធ្វើមុខស្លើៗសម្លឹងមើលទឹកមុខស្រស់ស្រាយរាងតូចដោយខ្សែភ្នែកមហាសែនងឿងឆ្ងល់។
     «គេចសាលាមក!»
     «ហ្អឺ??»
     «មកចួប Boy!»
     «មកទីនេះម្តេចមិនប្រាប់បងផង?» ជុងហ្គុក បិទទ្វារចាក់គន្លឹះជិតស្លប់ រួចស្ទុះស្ទារដើរចូលទៅចាប់ក្រសោបថ្ពាល់រាងតូចឱនឈ្ងោកផ្អឹបបបូរមាត់ថើបថ្ពាល់ស.ម៉ដ្ឋទន់រលោងមួយដង្ហើមដោយការនឹករំឮកជាខ្លាំងពន់ពេក។
     «ដោយសារតែខាងសាលាមានវិសមកាលឈប់សម្រាកទើបអូនមកប្រទេសកូរ៉េកូន មកលេងប៉ាម៉ាក់ ហើយក៏មកចួបបងដែរ!»
     «ថ្ងៃក្រោយកុំមកស្ងាត់ៗបែបហ្នឹងទៀត ចុះបើបងរវល់មិនបាននៅកន្លែងអូនមករកបងម្តេចនិងបានចួបបងទៅ?»
     «អូនមិនល្ងង់ទេ អូនសួរលោកពូបញ្ជាក់រួចហើយ!» ថេយ៉ុង ឆ្លើយចប់រួចសើចកក្អឹក លើកដៃក្រសោបឱបលើ.ក រាងក្រាស់រួចរហ័សផ្ងើយផ្អឹបបបូរមាត់ថើបផ្តិតជញ្ជក់លើបបូរមាត់កំលោះសង្ហាយ៉ាងច្រឡឺម។
     «ចាំបន្តិចណាបងស៊ីញ្ញេឯកសារបង្ហើយដៃបន្តិចសិន បងដល់ពេលចេញពីធ្វើការឥឡូវហើយ!» ជុងហ្គុក និយាយមិនភ្លេចលើកដៃអង្អែលសក់ក្បាល ថេយ៉ុង ញីត្រដុសថ្នមៗរួចបែរទៅរកតុការងារដើម្បីបំពេញធុរៈឱ្យបានរួចរាល់តាមការសន្យា។
     «នឹកអូនទេ?» ថេយ៉ុង ដើរមកចាប់ឱប.កនាយពីខាងក្រោយហើយឱនឈ្ងោកយឺតៗទៅថើបថ្ពាល់អ្នកកំលោះមួយខ្សឺត។
     «បាទ..នឹកណាស់!»
     «ឆ្លើយបាទជាមួយអូនរហូត អូនខ្លាចមានបាបណាស់!»
     «បាបអី? ប្តីអូនឆ្លើយបាទពិរោះអ៊ីចឹងអូនមិនចង់ស្តាប់ទេឬ?»
     «ពិរោះខ្លាំងពេកអូនខ្លាចបងធ្លាប់និយាយដាក់ស្រីផ្សេងដែរ!»
     «បងធ្លាប់និយាយជាមួយស្រីផ្សេងដែរតើស!» ស្តាប់ដល់ត្រឹមណេះ ថេយ៉ុង ហាក់ខឹងកញ្ជ្រោលមួយប៉ប្រិចភ្នែក។
     «ជាមួយស្រីណាហះ?» ទម្ងន់សំឡេងស្រាប់គំហកស្រែកខ្ទរខ្ទ័រចូលត្រចៀករាងក្រាស់សឹងតែហឹង។
     «ម៉ាក់បង!»
     ផាច់!!
     «ដេតឌីនេះលលេងនិងអូនរហូតហិហិ!» ថេយ៉ុង វាយទះស្មាធំមួយដៃផាច់លាន់មាត់សើចកក្អឹកស្ទើរហៀរទឹកភ្នែក ខណៈ ជុងហ្គុក ក៏បានធ្វើការបិទបញ្ជីការងារចុងក្រោយបញ្ចប់ទៅយ៉ាងរលូន ទើបម្នីម្នានាំគ្នាដើរចាកចេញទៅខាងក្រៅ។
     «អូនញ៉ាំអីហើយនៅ?» ជុងហ្គុក សួរស្របពេលបណ្តើរ ថេយ៉ុង ចេញមករកចំណតឡាននៅឯជាន់ខាងក្រោមអាគារមន្ទីពេទ្យ។
     «នៅទេ..អូនរង់ចាំញ៉ាំអាហារជាមួយបងវិញ!» ថេយ៉ុង ឆ្លើយដោយដៃនៅតែចាប់តោងទាមដើមដៃមាំឱបយ៉ាងជាប់ពុំលែងដដែល។
     «អ៊ីចឹងអូនចង់ញ៉ាំអី?»
     «ញ៉ាំអាហារកូរ៉េ..អូនឃ្លានអាហារកូរ៉េយូរមកហើយ!»
     «បានតើស!» ពិភាក្សាគ្នាចប់ ជុងហ្គុក ប្រញាប់ប្រញាល់នាំ ថេយ៉ុង ទៅរកហាងអាហារកូរ៉េភ្លាមៗដោយឥតរង់ចាំយូរឡើយ។
    
     ◉◉◉
     នៅពេលមកដល់ហាងអាហារភ្លាមៗ អ្នកទាំងពីរបានជ្រើសរើសកុម្មង់អាហារដែលខ្លួនចូលចិត្តញ៉ាំរៀងៗខ្លួនរួចជាស្រេចនិងបន្តរង់ចាំបុគ្គលិកបម្រើសេវាកម្មលើកអាហារមកដល់ជាពេលក្រោយ។
     ទិដ្ឋភាពខាងក្នុងហាងមានមនុស្សចូលមកច្រើនគួរសម ដូច្នេះវាពិតជាមមាញឹកជាងរាល់ថ្ងៃទៅទៀត ភាពអ៊ូអរស្រាប់តែបង្កឡើង ជាពិសេសគឺបណ្តាលមកពីយុវវ័យភាគច្រើនជាសិស្សសាលានិងនិស្សិតដែលស្រលាញ់ហើយតែងតែតាមគាំទ្រគូស្នេហ៍អ្នកទាំងពីរនៅលើបណ្តាញសង្គម Internet រាល់ថ្ងៃជារឿយៗ។
     នៅពេលដែលបានចួបវត្តមានពួកគេនៅឯខាងក្រៅបែបនេះមានអារម្មណ៍រំភើបចិត្ត សប្បាយរីករាយសឹងតែរកពាក្យអ្វីនិយាយមិនរួចឡើយ។ អ្នកខ្លះមិនហ៊ានចូលទៅសុំថតរូបជាមួយទេ ព្រោះខ្លាចរំខានពេលវេលាផ្ទាល់ខ្លួនរបស់ពួកគេ ចំណែកឯអ្នកខ្លះផ្សេងទៀត នាំគ្នាញញិមអឹមអៀន ខ្សឹបខ្សៀវគ្នា សប្បាយចិត្តស្ទើរតែលោតកញ្ឆេង ព្រោះមិនងាយបានឃើញទិដ្ឋភាពស្និទ្ធស្នាលផ្អែមល្ហែមប្រៀបដូចជាល្បាយទឹកឃ្មុំស្អិតរមួតចូលគ្នាអ៊ីចឹងឡើយ។
     «សួស្តី!» គ្រាន់តែ ថេយ៉ុង និយាយពាក្យសួស្តីនិងធ្វើការឱនគោរពតាមទំនៀមទន្លាប់ប្រពៃណីម្នាក់ៗក៏រហ័សងក់ក្បាលឱនចុះបន្តិចដើម្បីជាការតបស្នងចំពោះអាកប្បកិរិយាដ៏ល្អចំពោះគេវិញយ៉ាងរីករាយ។
     «ហិហិ..សួស្តី Oppa...»
     «ក្មេងៗគួរឱ្យស្រឡាញ់ណាស់!» ជុងហ្គុក ស្រាប់តែពោលពាក្យសរសើរខណៈ ថេយ៉ុង ស្រាប់តែកញ្ជ្រោលហេទៅចាប់ក្តិចដើមដៃនាយមួយទំហឹងកម្លាំង។
     «អូយ!»
     «អូនទេបានគួរឱ្យស្រឡាញ់!»
     «Oppa ច្រណែនក្មេងៗ!» គ្រប់គ្នាចាប់ផ្តើមនិយាយចំអន់ញញ៉េះញញ៉ោះឱ្យ ថេយ៉ុង និង ជុងហ្គុក អៀនមុខឡើងពណ៌ក្រហម ព្រឿងៗ ទៅណាមកណាក៏ឃើញមានតែអ្នកស្រលាញ់ចូលចិត្តព្រោះអត្តចរិតពួកគេនៅឯខាងក្រៅ មិនឆ្មើងឆ្មៃ មិនឫក មិនលេងខ្លួន ទើបគ្រប់គ្នាតែងតែបានផ្តល់ការស្វាគមន៍ចំពោះពួកគេដោយភាពកក់ក្តៅ ខុសប្លែកពីពពួកចូលចិត្តស្អប់អ្នកទាំងពីរដោយគ្មានហេតុផលចង្អុលបង្ហាញ បើទោះបីជាបានដឹងថាពួកគេមិនបានធ្វើអ្វីឬបង្ករឿងឱ្យមានភាពក្តៅក្រហាយក្នុងសង្គមក៏ពួកអស់ទាំងនោះនៅតែបន្តតាមស្អប់ជាន់ឈ្លីជេរប្រមាថមើលងាយដោយគ្មានការគិតពិចារណាដែរ។
     «អាហារមកដល់ហើយសូមទោសដែលយឺតយ៉ាវ!» បុគ្គលិកដាក់អាហារទាំងអស់ចុះដោយការប្រុងប្រយ័ត្នខ្ពស់បំផុតរួចបានសុំការអភ័យទោសពីអ្នកទាំងពីរក្រោមសេចក្តីគោរពដ៏ថ្លៃថ្នូរ។
     «បាទអរគុណ!» ជុងហ្គុក ឯណេះញញិមរាក់ទាក់ផ្តល់ការគួរសមយកចិត្តទុកដាក់មិនប្រកាន់ទោសអូសដំណើរ។ ការញ៉ាំអាហារក៏បានចាប់ផ្តើមប្រព្រឹត្តឡើងប្រកបទៅដោយភាពរីករាយ។
     «ហ្អឹម ឆ្ងាញ់ខ្លាំងណាស់អូនខានបានញ៉ាំអាហារកូរ៉េយូរហើយ!»
     «តែបងឃើញថានៅញ៉ូវយ៉កមានហាងអាហារកូរ៉េមួយកន្លែងដែរតើស?»
     «មាន..តែវាមិនសម្បូរបែបដូចនៅក្នុងប្រទេសយើងនោះទេ ដូចជាស៊ុបគីមឈីនេះឆ្ងាញ់ខ្លាំងណាស់អូនចូលចិត្ត!»
     «អូនមិនខ្លាចឡើងគីឡូទេឬ?»
     «ញ៉ាំមួយថ្ងៃវាមិនអីនោះទេ!» ថេយ៉ុង ញ៉ាំអាហារឆ្ងាញ់ៗបានតាមចិត្តសំដែងឫកពាគួរឱ្យស្រលាញ់មិនព្រមឈប់ញ៉ាំងឱ្យចិត្តរាងក្រាស់កើតសេចក្តីគ្រឺតក្នាញ់សឹងតែចាប់ថើបគ្រញិចនៅចំពោះមុខគេឯងទៅហើយ។
     «ហាមាត់មកអូនបញ្ចុក!»
     «ខ្មាសគេណាស់អូនលេងអីហ្នឹង?»
     «ថាហាមាត់មកអូនបញ្ចុកកុំរឹងពេកមើល៍!» ជុងហ្គុក ធ្វើខ្លួនងេមងាមៗដោយសារតែខ្លាច ថេយ៉ុង ខឹងទើបព្រមហាមាត់មិនប្រកែកបន្ត។
     «អ្ហាយ!!!!» សំឡេងស្រែកហ៊ោកញ្ជ្រៀវខ្ញៀវខ្ញារបន្លឺឡើង បន្ទាប់ពីបានឃើញសកម្មភាពរវាងអ្នកទាំងពីររួចមកហើយជាពិសេសគឺយុវវ័យទាំងអស់នោះ។
     «គួរឱ្យស្រឡាញ់ណាស់!» ថេយ៉ុង ពោលសរសើរ ជុងហ្គុក មិនភ្លេចក្រឡេកទៅសម្លឹងមើលមនុស្សស្រីក្រែមក្រហមឆេះផាត់មុខស្រស់ឆើតអង្គុយស្រស់ស្រូបអាហារនៅឯតុម្ខាងទៀតជាមួយក្រុមការងារមានគ្នាប៉ុន្មានជាង ៤ នាក់បន្ថែមទៀត។
     នាងគឺ..ម៉ារីអេ!!!
     «បងទៅបន្ទប់ទឹកមួយភ្លែតណា!» ជុងហ្គុក ក្រោកសុំការអនុញ្ញាតពី ថេយ៉ុង ដោយមិនបានដឹងថាវត្តមានអតីតមិត្តស្រីខ្លួនស្ថិតនៅក្នុងហាងអាហារមួយនេះដែរទេគេនិយាយចប់ក៏ដើរចេញទៅវឹងផុតបាត់ពីកន្ទុយភ្នែក។
     «ពួកគ្មានសណ្តាប់ធ្នាប់!» គ្រាន់តែបានឮសូរពាក្យសម្តីទាំងអស់នេះភ្លាម ថេយ៉ុង ដែលអង្គុយក្បែរនោះស្រាប់តែនឹកឡើងអស់សំណើចរួចលើកជើងម្ខាងអង្គុយគងអន្ទាក់ខ្លាលើកដៃឱបដាក់លើទ្រូងបង្ហាញទឹកមុខក្រមិចក្រមើលឡើងមកគួរឱ្យក្នក់ក្នាញ់។
     «អ៊ំៗស្រីៗចំណាស់ៗ នៅក្នុងស្រុកកូរ៉េយើងនេះ ចូលប្រើប្រាស់ផលិតផល skincare ជំនាន់ដើម មុខមាត់ ផាត់ហោះ ផាត់ហើរ មុខមិនសូវស្អាតទាក់ទាញហើយខូចមាត់ទៀត!» កំលោះតូចនិយាយដោយការសើចចំអកឮសូររហ៊ឹះៗខានបាននិយាយឌឺដងគ្នាបែបនេះយូរមកហើយមានអារម្មណ៍ថាដូចជូរក្នុងក្រអូមមាត់ខ្លាំងណាស់។
     ម៉ារីអេ ស្តាប់ចប់ក្តៅចិត្តប្រៀបដូចជាទឹកដែលកំពុងតែដាំពុះមុននឹងវាចា៖
     «វាគ្រាន់បើជាងអាក្មេងសម័យនេះដែរ ម៉ែឪបង្កើតក្បាលមកឱ្យក្លាយខ្លួនទៅជាមនុស្សប្រុស តែបែរជាទៅធ្វើចរិត ស្រីមិនចំស្រី ប្រុសមិនចំប្រុស រស់នៅឱ្យគេឯងស្អប់ខ្ពើមរអើម ចំជាគ្មានបានការ កើតមករស់នៅនាំតែធ្ងន់ផែនដី!»
     «ឆ្ងល់ផែនដីដែរ..ចេះទ្រទ្រង់ជីវិតមនុស្សធន់អស់ហ្នឹងទៅរួចដែរ? កើតមករង់ចាំតែធ្វើចិត្តចង្អៀតចង្អល់ ចិត្តអាក្រក់វាជាផ្នែកមួយ ដែលមិនអាចកែប្រែនិស្ស័យចរិតសណ្តានបាន ប៉ុន្តែ..បើមុខអាក្រក់ទៀត ទោះឆ្លងកាត់មុខកាំបិត Plastic ជាច្រើនដំណាក់កាលក៏មិនអាចជួយបិទបាំងភាពអបលក្ខណ៍នៅផ្នែកខាងក្នុងបានដែរព្រោះ...»
     «អ្ហាយ...ឯង!» មិនចាំយូរ ម៉ារីអេ ស្ទុះក្រោកស្រែកឮសូរតែចាចបង្កការភ្ញាក់ផ្អើលឱ្យគ្រប់គ្នាឆោឡោតាមសម្លឹងមើលឫកពារបស់នាងដែរ។
     «កើតអី..ម៉ាក់អ៊ំ?»
     «នរណាអ៊ំឯង?» ម៉ារីអេ បញ្ចេញកំហឹងស្រែកសួរ ថេយ៉ុង ជាមួយទឹកមុខក្រហមឆួលច្រាលគ្រាប់ឈាមទាល់តែញ័រក្បាលតតាត់។
     «អ៊ំឯងហ្នឹងមាននរណាទៀត..ន៎ែបើតាមខ្ញុំទាយណា អ៊ំស្រីមានអាយុប្រហែលជា ៥០ឆ្នាំ ចាស់ជាង ចំណាស់ជាងម៉ាក់ខ្ញុំទៅទៀត..»
     «អាក្មេងខ្ទើយ!» ទ្រាំលែងបាន នាងស្រាប់តែស្ទុះវឹងទៅចាប់បានកែវទឹកហៀបនិងជះដាក់កណ្តាលមុខ ថេយ៉ុង គាប់ជួនកំលោះតូចជើងល្អយើង ស្រាប់តែចាប់លើកចានអាហារមកកាន់ជាប់នឹងដៃដូចគ្នាផងដែរ។
     «សាកទៅ..មួយចាននេះធានាថាមុខអ៊ំស្រីកំពិតច្រមុះ Plastic ព្យាបាលអស់លុយចូលដល់ខ្ទង់រាប់ម៉ឺនជាមិនខាន?» ថេយ៉ុង ស្រែកបញ្ចោះកាន់ចានអាហារសំដែងឫកពាឈ្លើយហួសនិស្ស័យរករឿងស្រីល្អឱ្យដល់ទីបញ្ចប់។ កាលពីលើកចេញមុខចេញមាត់ប្រាប់ថាជាសង្សាចាស់ ជុងហ្គុក ត្រលប់មកត្រូវរូវគ្នាវិញឯណាផ្សេងទៅទាំងដែល ជុងហ្គុក មិនបានដឹងរឿងអ្វីផងធ្វើឱ្យ ថេយ៉ុង ក្តៅក្រហាយមិនទាន់បាត់ ឥឡូវនៅតាមមកនិយាយឌឺដងឱ្យគេដល់ក្នុងអាហារទៀត បើមិនព្រមប្រដៅចេញខ្លះនាងនេះគ្មានថ្ងៃបានស្គាល់របស់ពិតខ្លាំងក្លាយ៉ាងណានោះទេ។
     «ថេយ៍!!» ជុងហ្គុក វិលត្រលប់មកវិញចូលទៅឈរក្បែរ ថេយ៉ុង មិនភ្លេចក្រឡេកទៅសម្លឹងមើលមុខសង្សាចាស់ដោយខ្សែភ្នែកភ្ញាក់ផ្អើល។
     «យ៉ាងម៉េចមុននេះហេកុបចូលមកដូចខ្លាំងសម្បើមណាស់ ម្តេចមិនព្រមឈានជើងចូលមកទៀត?» ថេយ៉ុង ស្រែកផ្គើនលើកអណ្តាតទល់ថ្ពាល់យ៉ាងទំនើង។
     «ពួកឯងចេញទៅវិញ!» ម៉ារីអេ មិនតាំងខ្លួនជាដៃគូជម្លោះយូររូតរះម្នីម្នាបបួលគ្នាចាកចេញទៅ គ្រាន់តែថ្ងៃនេះមានអារម្មណ៍អាម៉ាសខ្លាំងណាស់ណាទៅហើយ ដោយសារតែត្រូវក្មេងខ្ចីតិះដៀលជេរប្រមាថយ៉ាងសុះសាច់។
     «អូនទៅធ្វើអីនាង?» ជុងហ្គុក មិនទាន់ដឹងរឿងក្បាលកន្ទុយច្បាស់លាស់ទើបបានជាចាប់សួរ ថេយ៉ុង តាមរយៈទឹកមុខងឿងឆ្ងល់ជាខ្លាំង។
     «បបួលនាងវាយគ្នាលេង វាយឱ្យបែកបបូរមាត់ពូកែខាងនិយាយថាបងជាសង្សានាងទាំងដែលបងជាអ្នកចាប់លើកជើងអូនបានមុន!»
     «..........»
     «បងស្ងាត់ធ្វើអីអូនជេរនាងសប្បាយមាត់ណាស់!»
     «តោះត្រលប់ទៅវិញ!» ជុងហ្គុក រហ័សគិតលុយចប់ចាប់អូសដៃ ថេយ៉ុង ដើរចាកចេញទៅខាងក្រៅហាងបាត់។         
     #ខាងក្នុងរថយន្តទំនើប
     «ស្រីមុខចាស់!»
     «ថេយ៍..» ជុងហ្គុក ដំឡើងសំឡេងបន្តិច។
     «បងស្រែកដាក់អូន?» ថេយ៉ុង បញ្ចេញឫកពាខឹងភ្លាម ខឹងចង់តែស្រែកយំពេលឮសូរ ជុងហ្គុក តឹងសរសៃ កដាក់ខ្លួនបែបមិនពេញចិត្ត។
     «គ្រាន់តែបងនិយាយរៀងឮមិនបានតាំងចិត្តស្រែកឯណាខឹងបងធ្វើអី?»
     «អត់ទេមិញហ្នឹងស្រែកដាក់អូនខ្លាំងៗហា!»
     «តិចតួចសោះហ្នឹង?»
     «អាតិចតួចហ្នឹងហីមនុស្សវាដាច់ខ្យល់ងាប់!»
     «ម៉ោះ..បងអង្វរ!»
     «អង្វរហើយវៃសិច!»
    
    
    

    
    
    
    

ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you) Donde viven las historias. Descúbrelo ahora