ជុងហ្គុក ដកខ្សែភ្នែកចេញពីឯកសារការងាររួចងាកទៅសម្លឹងមើលអ្នកដែលឈរយំសោកអណ្តឺតអណ្តក់ ពេបបបូរមាត់បង្ហូរទឹកភ្នែកជិតខ្សោះអស់ពីខ្លួនប្រាណ ទើបប្រញាប់ប្រញាល់ក្រោកដើរចូលទៅឈរតទល់មុខកំលោះតូចជាមួយកែវភ្នែកដ៏រាបស្មើ។
«ក្រែងអូនថាទៅផ្ទះម៉ាក់?»
ផាច់!!
«អូនគ្រាន់តែនិយាយចង់សាកចិត្តបង បងក៏ធ្វើខ្លួនប្រងើយកន្តើយមិនខ្វល់ខ្វាយពីអូនពិតមែន!» ស្នាមម្រាមដៃនៅជាប់នឹងថ្ពាល់នាយបង្ហាញឡើងយ៉ាងច្បាស់ៗក្រោយពីត្រូវបានរាងតូចទះអស់មួយកំផ្លៀងជាមួយនិងការស្រែកចោលសំណួរឡើងតាមរយៈទឹកភ្នែកហូរចុះមករលាក់។
«ទៅបាត់ដល់ទៅមួយយប់ សាច់ការស្អីបងត្រូវទៅសំងំនៅជាមួយមីស្រីនោះ?» ថេយ៉ុង បញ្ចេញអាការៈខឹង ខឹងខ្លាំងទប់លែងជាប់ បើជ្រុលគេសោះអង្គើយដល់ថ្នាក់នេះទៅហើយត្រូវនិយាយស្តីខ្លាំងៗ ក៏និយាយចេញមកឱ្យបានធូរអារម្មណ៍ខ្លះ ព្រោះមិនចង់នៅបៀមទុក្ខសោកសៅនាំតែបៅក្នុងដើមទ្រូងទេ។
«បងទៅពិនិត្យមើលសុខភាពរបស់នាងតាមធម្មតា!» ជុងហ្គុក ព្យាយាមឆ្លើយយ៉ាងស្លូតបូតសម្រួលបញ្ហាជាមួយរាងតូចដោយចិត្តត្រជាក់ខ្លាំងបំផុត។
«ទៅពិនិត្យសុខភាពធម្មតា? ទៅឈរឱបគ្នាកណ្តាលបន្ទប់អ៊ីចឹងមែនទេ? អ្ហឹកៗ..ទៅឱបនាង នៅជាមួយនាង នៅនឹក នៅស្រលាញ់នាងខ្លាំងណាស់ឬទើបធ្វើខ្លួនឆ្លេឆ្លានៅមិនស្ងៀមមួយកន្លែងបែបនេះ?»
នៅក្នុងខួរក្បាល ថេយ៉ុង លោតជាប់ពោពេញទៅដោយសញ្ញាសួរគ្រប់យ៉ាង គ្រប់វិនាទី ឱ្យតែបានរំឭកគិតដល់រឿងរ៉ាវ កាលពីយប់មិញភ្លាមទឹកភ្នែករបស់ខ្លួនគិតតែពីបង្ហូរចុះមកសស្រាក់សស្រាំ អារម្មណ៍ច្របូកច្របល់ភ័យខ្លាចបុរសដែលគេងឱបជាប់ដើមទ្រូងរាល់ថ្ងៃធ្វើខ្លួនសាវ៉ាវេចវេរចិត្តថ្លើម ខ្លាចត្រូវអារម្មណ៍គេក្បត់ ខ្លាចការឈឺចាប់ ខ្លាចគ្រប់សព្វបែបយ៉ាងដែលអាចកើតឡើងជៀសខ្លួនគេចមិនផុត។
«បងមិនបានធ្វើអ្វីផ្តេសផ្តាស់ទេ ក្រែងអូនថាជឿទុកចិត្តបង ហេតុអីទើបអូនទៅជឿជាក់លើនាង!» ពេល ជុងហ្គុក សួរដល់ត្រឹមណេះ ថេយ៉ុង កាន់តែកញ្ជ្រោលខឹងខ្លាំងៗលើសដើមក្រហមមុខតែត។
«ឱ្យតែអូនសន្យាថាជឿទុកចិត្តបង សុទ្ធតែមិនឱ្យអូនបានសួរនាំរឿងអ្វីទាំងអស់មែនទេ? ទាំងដែលបងទៅស្និទ្ធស្នាលក្បែរមនុស្សស្រីដែលអូនស្អប់ខ្លាំងបំផុតដឹងទេថាអូនមានអារម្មណ៍យ៉ាងណាខ្លះ?»
«ថេយ៍..ស្តាប់ហេតុផលបងសិន..»
«អូនមិនស្តាប់ហេតុផលកុហករបស់បងទេ អូនចង់សួរនាំបងនិយាយគ្នាជាមួយបងឱ្យបានដឹងសខ្មៅទើបអូនបានអស់ចិត្ត!»
«បងមិនបានធ្វើបែបនោះដូចពាក្យនាងបានអះអាងទេ បើពិតដូចជាបងបានធ្វើរឿងគម្រក់ទាំងអស់នោះពិតមែន បងមិនខ្លាចអីនិងការបកស្រាយរឿងពិតប្រាប់ដល់អូននោះទេ!»
«ចុះរូបភាពនោះ? បងចាំបាច់អីទៅឱបក្រសោបនាងដែរ??»
«នាងជាអ្នកឱបបង ទោះបងប្រកែកព្យាយាមរើបម្រះយ៉ាងណាក៏មិនអាច!»
ផាច់!
«អូនមិនជឿទេ!»
«ថេយ៍!!!»
«បងទៅឱបនាង នៅក្បែរនាង មកវិញអូនសួរនាំតែប៉ុន្មានម៉ាត់ក៏បងធ្វើដូចមិនចង់ឆ្លើយធ្វើដូចគ្មានរឿងអ្វីកើតឡើង?»
«ទៅញ៉ូវយ៉កទៅ...នៅធ្វើអីទៀត?» ជុងហ្គុក វាចាឡើងធ្វើដូចជាខឹងណាស់ កាលបើ ថេយ៉ុង និយាយយ៉ាងណាក៏មិនស្តាប់ គិតតែពីចចេសរករឿងគំហកស្រែកចង់បានចម្លើយរកតែគេឆ្លើយសឹងតែមិនទាន់ងាកៗទះតែកំផ្លៀងរបស់គេស្ទើរវាចថ្គាមអស់ទៅហើយ។
«បង...»
«ទៅៗ..»
«ហ៊ានហ៎? ដេញខ្ញុំទៀតហើយមែនទេ? ខ្ញុំទៅក៏បាន ហើយកុំមកតាមលន់តួខ្ញុំទៀត!» ថេយ៉ុង យំខ្លាំងៗយ៉ាងគគ្រូកងាកបែរទៅចាប់ប្រមែប្រមូលរបស់របរខ្លួនមកទុកដាក់ឱ្យបានត្រឹមត្រូវរួចហៀបនិងចាប់ឈានប្រអប់ជើងចាកចេញទៅ។
«ឱ្យបងសូមទោស!» ជុងហ្គុក ចាប់ក្រសោបចង្កេះតូចទាញមកឱប បណ្តាលឱ្យរាងតូចកញ្ជ្រោលគក់ស្មានាយស្ទើរតែបាក់ឆ្អឹង។
«លែង..ខ្ញុំមិនទទួលពាក្យសូមទោសពីលោកទៀតទេ!» ពេលនេះគេនិយាយព្រមជាមួយកែវភ្នែកពណ៌ឈាមងាយណាស់មែនទេ ដែលបានមកពោលពាក្យសូមទោសគំហកខ្លាំងៗ គិតថា ផ្លូវកាយ ផ្លូវចិត្ត ផ្លូវអារម្មណ៍ របស់គេរឹងមាំគ្រប់ពេលទៅណាស់ណាមែនទេ ទើបចេះតែធ្វើចរិតឫកពាបែបនេះម្តងហើយម្តងទៀតឡើងមកមិនព្រមកែប្រែ។
«បងមិនបានកុហកអូនទេ បងគ្រាន់តែមកពីហត់ ហើយមិនចង់បកស្រាយអ្វីច្រើនអូនឃើញថានាងឱបបង ពេលនោះនាងក៏អង្វរករបងខ្លាំងពេក បងឃើញនាងលេបថ្នាំច្រើនជ្រុលវិះតែជិតនិងស្លាប់ ទើបបងនៅជួយសង្គ្រោះជីវិតនាង យ៉ាងណាក៏បានគិតថាជួយឱ្យផុតកម្មផុតពារជាមួយនិងគ្នាត្រឹមណេះផងទៅចុះ!»
«ទុកឱ្យស្លាប់ទៅបារម្ភធ្វើអី្វ ស្រីចង្រៃដូចជាវានេះមានអ្វីគួរឱ្យសំខាន់ទៅ? ទុកនៅនាំតែរឿងក្តៅក្រហាយចូលមកក្នុងជីវិត បើលោកនៅនឹកស្តាយគ្នាខ្លាំងណាស់ ត្រលប់ទៅត្រូវរូវគ្នាជាមួយវាវិញទៅ ហើយកុំមកពាក់ព័ន្ធនិងខ្ញុំទៀត!»
«មិនពាក់ព័ន្ធនិងអូនបានយ៉ាងម៉េច? បើអូនជាមនុស្សដែលបងស្រលាញ់ខ្លាំងបំផុត នាងគ្រាន់តែជាអតីត បងគ្មានអារម្មណ៍ គ្មានចិត្តនៅនឹកនាដល់នាងទៀតទេ ថេយ៍ ស្តាប់ហេតុផលបងនិយាយខ្លះផងទៅ!»
«ចង់ឱ្យខ្ញុំស្តាប់លោក? លុតជង្គង់ចុះទៅ? បើលោកស្រលាញ់ខ្ញុំពិត លោកប្រាកដជាស្តាប់តាមសម្តីរបស់ខ្ញុំ!» ជុងហ្គុក ថយបីជំហ៊ានរួចក៏ទម្លាក់ជង្គង់ចុះ ដើម្បីលុតជង្គង់នៅនឹងមុខ ថេយ៉ុង ធ្វើឱ្យរាងតូចហាក់បីនៅឈរស្ងៀមពេលឃើញឫកពាក្លាហានរបស់នាយនៅនឹងភ្នែកទាំងគូដូច្នេះ។
«បងយល់ព្រម!»
«បើព្រមហើយក៏ត្រូវតែលុតជង្គង់ឱ្យបានពេញមួយថ្ងៃដែរ ធ្វើឱ្យដូចចិត្តឆ្លេឆ្លាដែលលោកស្ទុះស្ទារ ទៅរកស្រីកញ្ចាស់ម្នាក់នោះ ហ៊ានទុកខ្ញុំចោលឱ្យដេកតែម្នាក់ឯងពេញមួយយប់ ចង់ឱ្យខ្ញុំបាត់ខឹងនិងលោកធ្វើតាមសម្តីរបស់ខ្ញុំទៅត្រូវលុតជង្គង់នៅទីនេះហាមទៅណាទាំងអស់!»
ថេយ៉ុង បែរខ្លួនដើរទៅទម្លាក់គូទអង្គុយចុះគងអន្ទាក់ខ្លាខាងលើគ្រែ លើកដៃឱបដាក់លើដើមទ្រូង សម្លឹងមើលមុខនាយកំលោះជាមួយខ្សែភ្នែកដ៏ឈឺចាប់ បើជ្រុលជាសម្តីខ្លាំងបានណាស់ ធ្វើខ្លួនឱ្យមុតមាំដូចជាសម្តីខ្លះផងទៅក៏ល្អដែរនិងបានឱ្យគេជឿជាក់ថាខ្លួនពិតជាមានចិត្តស្រលាញ់ហ៊ានលះបង់ចំពោះគេពិតប្រាកដមែន។ ជុងហ្គុក តស៊ូលុតជង្គង់មិនរាថយ ទោះត្រូវទ្រាំប៉ុន្មានម៉ោងទៀតក៏ព្យាយាមស៊ូឱ្យបានដល់ទីបញ្ចប់ដែរ ព្រោះមិនចង់ឱ្យដៃគូសង្សាក្នក់ចិត្ត យ៉ាងណាក៏ខ្លាចមិនលួងលោមកំលោះតូចមិនបាត់ខឹងទើបត្រូវដាក់ទុនខ្លាំងដល់ម្លឹង។
ម៉ោង ៩:៣២ នាទី ព្រឹក..
ទឺត!!!
សំឡេងទូរស័ព្ទរោទ៍ញ័ររន្ទឺពេញក្នុងហោប៉ាវខោរាងក្រាស់។ ប្រុសកំលោះចាប់ទាញស្មាតហ្វូនទំនើបចេញមកសម្លឹងមើលទើបឃើញថាជាលេខទូរស័ព្ទរបស់ ដូជុន។
«អ្នកណាខលមក?» ថេយ៉ុង សម្លុតស្រែកសួរភ្លាមអង្គុយសម្លឹងមើលមុខនាយលុតជង្គង់អស់រយៈពេលជាងមួយកំណាត់ព្រឹក នៅមិនទាន់លើកលែងទោសឱ្យគេដដែល។
«អាជុនខលមក!» ពេលឮសូរដល់ឈ្មោះលោកពូខ្លួន រាងតូចក៏លែងសួរនាំ ជុងហ្គុក ឯណេះប្រញាប់ចុចទទួលដោយដំណក់ញើសហូរស្រក់ជោកថ្ងាស់យ៉ាងជ្រាំពពិច។
«ហេឡូ?»
(រវល់ធ្វើអីហា? ម្តេចមិនព្រមមកធ្វើការ?)
«ជាប់លុតជង្គង់ហើយ!»
(ប៉ុន្មានម៉ោង?)
«៣ ម៉ោងហើយ!»
(ឯងធ្វើស្អីគេ?)
«អញស្រែកដេញគេ!»
(សាធុ..ជូនបុណ្យពីចម្ងាយផង!)
«ជ្រះថ្លាណាស់វ្ហើយ!»
(ឈ្លោះគ្នាជាមួយម៉ែវាដូចបាចអង្គាមបញ្ច្រាស់ខ្យល់ ឈ្លោះចាញ់ហែកមាត់ចោល ទម្រាំតែឈ្លោះជាមួយឯងទៀត មិនហ៊ានស្រម៉ៃទេ នៅលុតជង្គង់ងាប់ហ្នឹងទៅហើយឯង!)
«បើមិនជួយសម្រួលបញ្ហាគ្នាកុំខលមកឌឺ អញធុញ!» ជុងហ្គុក ចុចបិទទូរស័ព្ទចុះងាកបែរទៅសម្លឹងមើលមុខរាងតូចជាមួយកែវភ្នែកកម្សត់ខុសហើយនៅឆ្លៀតដើរតួធ្វើខ្លួនជាប្រុសស្លូតបូតទៀត។
«ស្រួលខ្លួនអត់ប៉ុណ្ណឹង?» អ្នកដែលត្រូវគេសួរបញ្ជាក់ហាក់បីនៅស្ងៀមមិនព្រមស្រដីមាត់.ក។
«ឮសួរអត់ហះ?» ថេយ៉ុង ស្រែកឮៗលូកដៃទៅចាប់ទាញញ៉ឹងស្លឹកត្រចៀក ជុងហ្គុក សឹងតែដាច់។
«ថេយ៍!»
«កុំតមាត់..តមាត់ធ្វើអីអាមាត់ហ្នឹងខ្លាំង ពូកែស្រែក ពូកែដេញ មាត់និងសមតែទះឱ្យបែកខ្ទេចហូរឈាមទេតើស!» ជុងហ្គុក ខាំបបូរមាត់ងើបសម្លឹងផ្ទៃមុខ ថេយ៉ុង ជាមួយអារម្មណ៍ក្នក់ក្នាញ់ចរិតឫកពាកាចឆ្នាស់ មិនត្រឹមតែជេរស្តីបន្ទោសគេតែមាត់នោះទេ នៅប្រើកម្លាំងបាយមកវាយខ្ញាំទះតប់ក្តិចចង់រលេះរលួយស្បែកខ្លួនអស់ហើយ នៅស្រែកសម្លុតគំហកយំយែកទួញសោករករឿងដាក់គេទៀត។
«ម៉េចបានជេរគេយំខ្លួនឯងចឹង?»
«កុំចេះ..កុំតមាត់!»
«ក្មេងសោះចេះហាមគេចាស់មិនឱ្យតមាត់!»
«ន៎ែ..»
«អូយ!» ជុងហ្គុក ភ្ញាក់ឱ្យព្រើត កាលបើ ថេយ៉ុង លូកដៃបោចច្បាមសរសៃសក់ខ្លួនខ្ញាំសឹងតែដាច់ពីលលាដ៏ក្បាល។
«យប់មិញទៅធ្វើស្អីខ្លះ?»
«ទៅចាក់ថ្នាំតែប៉ុណ្ណឹង!!!»
«ចាក់ថ្នាំហើយ យកអាស្អីគេនេះទៅចាក់វាដែរមែនទេ?»
«អូយ..ថេយ៍..» នាយស្រែកខ្លាំងៗម្តងទៀត កាលបើរាងតូចស្រាប់យកជើងជាន់អាអូនតូចអួលស្ទើរតែក្អួតឈាមស្លាប់។
«ជាន់បែកខ្ទេចអស់ឥឡូវហ្នឹង..»
«ឈឺណាស់ ជាន់បែកអស់អត់បានអីឥឡូវហ្នឹង!»
«ជាន់ឱ្យបែកទៅ..អ៊ួក!!!!» សំឡេងចង្អោរបន្តកន្ទុយប្រយោគរាងតូចបានបន្លឺឡើង ធ្វើឱ្យកែវភ្នែកដ៏ស្រទន់ទាំងគូចាប់ផ្តើមងងឹតឈឹងត្រឹមមួយប៉ប្រិចភ្នែក។
«កើតអីអូន?» ជុងហ្គុក ស្ទុះវឹងទៅចាប់ស្ទាបមុខមាត់ ថេយ៉ុង ដែលកន្ទ្រាក់ខ្លួនចង្អោរកាត់ព្រឹក។
«អ៊ួក!!!»
«ថេយ៍!»
«អ៊ួក..ខិខិ..អ៊ួក!!!» ថេយ៉ុង ទទះលើស្មា ជុងហ្គុក ខ្លាំងៗងងឹតមុខពេក មើលអ្វីមិនឃើញបង្កឱ្យឫកពាអ្នកកំលោះយើងរឹតតែស្លន់ស្លោរ ស្ទុះវឹងចាប់កញ្ឆក់រាងកាយតូចមកដាក់លើភ្លៅ ប្រើម្រាមដៃញីត្រដុសឈ្លីក្បាលកំលោះតូចញាប់សិញដោយទឹកមុខភ័យស្លេកប្រៀបដូចជាមាន់ស្ងោរ។
«ខ្យល់ចាប់ទេដឹង?» ជុងហ្គុក ញីបណ្តើរជួយរឹតផែនខ្នងឱ្យ ថេយ៉ុង បណ្តើរ រួចរហ័សទម្លាក់រាងតូចឱ្យគេងសន្សឹមៗទៅលើពូកស្ទុះទៅរកទូរដាក់ប្រអប់ថ្នាំចេញមកបើកយកថ្នាំលេបបំបាត់ក្អួតឱ្យរាងតូចលេបភ្លាមៗ។
«ងងឹតមុខណាស់..»
«ប្រហែលជាមកពីអូនមិនបានគេងតាំងតែពីយប់មិញមកម្ល៉េះ!»
«ព្រោះតែលោកហ្នឹង លោកធ្វើឱ្យខ្ញុំគេងមិនលក់ ទើបខ្ញុំឈឺ!»
«អ្ហា-បងសូមទោស..សម្រាកសិនទៅអ៊ីចឹងបងទៅចម្អិនអាហារយកមកឱ្យញ៉ាំក្រែងលោបានបាត់ឈឺក្រពះខ្លះ មកពីមិនបានញ៉ាំអាហារអីហ្នឹងហើយទើបបានជាខ្យល់ចាប់!» ជុងហ្គុក បែរខ្លួនដើរចេញទៅខាងក្រៅវឹង មិនភ្លេចលើកដៃគក់ភ្លៅខ្លួនតិចៗ ដោយសារតែឈឺចុកជើងខ្លាំងពេកណាមួយលុតជង្គង់អស់រយៈពេលពេញមួយថ្ងៃមកហើយរមួលក្រពើចង់ស្លាប់។
១៥ នាទីក្រោយមក
នៅពេលដែលចម្អិនហើយរួចរាល់។ ជុងហ្គុក បានលើកថាសទម្រចានអាហារចូលមកជាមួយនិងម្ហូបបីមុខ ដែលមានដូចជាស៊ុបបង្គារ និងបាយ.ស បូករួមទាំងប្រហិតត្រីចៀនមកបន្ថែមផងទៀតដែរ។
«អូនសំឡាញ់ក្រោកមកញ៉ាំអាហារបានហើយ!» នាយដាក់វាទៅខាងលើតុ ងាកមកលូកដៃចាប់ជួយគ្រារាងតូចឡើង រួចទាញថាសអាហារមកជិតខ្លួនប្រាណ ថេយ៉ុង។
«អ៊ួក..ធំក្លិនអាក្រក់ណាស់!» ថេយ៉ុង សំដែងអាការៈមិនពេញចិត្តភ្លាមៗដោយសារតែធំក្លិនជីជ្រក់បង់ចូលទៅទឹកស៊ុបនោះបូករួមទាំងក្លិនបង្គារទៀត។
«រាល់ដងក្រែងញ៉ាំបានមិនអីទេឯណា?» រាងក្រាស់ចងចិញ្ចើមឡើងភ្លាមៗខំចម្អិនអាហារមកបែកញើសកក្លាក់បែរជាញ៉ាំស្អីមិនបានសោះ។
«បើញ៉ាំស៊ុបបង្គារមិនបាន អ៊ីចឹងអូនញ៉ាំប្រហិតត្រីចៀននេះទៅ!»
«អត់ទេ ឆ្អាបខ្លាំងណាស់!» ថេយ៉ុង ចាប់ផ្តើមយំកិកកុកទៀត ច្រានម្ហូបទាំងអស់នោះចេញពីខ្លួនបន្តិច គ្រវីក្បាលប្រកែកមិនព្រមញ៉ាំម្ហូបអ្វីមួយមុខណាសោះ។
«អ៊ីចឹងអូនចង់ញ៉ាំអី? ញ៉ាំផ្លែឈើទេ?» ជុងហ្គុក ធ្វើជាសួរ ថេយ៉ុង ងក់ក្បាលសន្សឹមៗ ទើបនាយដើរចេញទៅដោយលើកថាសអាហារមួយនេះទៅជាមួយដែរ។
ពេលត្រលប់មកវិញក៏បានមកជាមួយកញ្ច្រែងត្រងផ្លែស្ត្របឺរីមួយកញ្ច្រែងធំជាងមួយគីឡូមកទុកវាខាងលើតុខាងមុខ ថេយ៉ុង រាងតូចឃើញហើយប្រញាប់ចាប់វាមកញ៉ាំខាំយកៗ មានផ្លែខ្លះផ្អែមខ្លាំង ផ្លែខ្លះក៏ផ្អែមល្មម ឯផ្លែខ្លះទៀតក៏ជូរជ្រេញខ្លាំងសម្បើមពេញក្នុងមាត់ដែរ។
«អូនញ៉ាំស្ត្របឺរីច្រើនដូចញ៉ាំបាយអ៊ីចឹង!» ជុងហ្គុក គ្រវីក្បាលញ័រតតាត់ជំនួសកាលបើឃើញ ថេយ៉ុង ញ៉ាំផ្លែស្ត្របឺរីចំផ្លែជូរៗក៏មិនស្រែកថាជូរដែរ គិតតែពីញ៉ាំហើយ ញ៉ាំទៀត ញ៉ាំរហូតដល់ជិតអស់សល់ត្រឹម ៣-៤ ផ្លែចុងក្រោយតែប៉ុណ្ណោះ។
«ស្លាប់ហើយស្ត្របឺរីជិតមួយគីឡូអូនញ៉ាំម្នាក់ឯងជិតអស់?» ថេយ៉ុង ចាប់លើកកែវទឹកមកផឹក គេក៏មិនដឹងដូចគ្នាហេតុអ្វីមានអារម្មណ៍ឆ្ងាញ់ខ្លាំងជាមួយផ្លែឈើមួយមុខនេះដល់ថ្នាក់ហ្នឹងទៅវិញ ញ៉ាំមិនធុញ ញ៉ាំមិនចេះជិនណាយរសជាតិ បើប៉ះចំផ្លែណាជូរខ្លាំង រឹតតែឆ្ងាញ់លើសដើមទៅទៀត។
«លោកទៅទិញមកបន្ថែមទៀតមក ប្រាប់អ្នកលក់ថាយកតែអាផ្លែណាជូរៗបានហើយ!»
«ហៅថាបងមិនបានអ្ហេះ?»
«មិនហៅ..ទុកឱ្យស្រីកញ្ចាស់នោះហៅលោកថាបងទៅ បើពេញចិត្តវាណាស់ កុំមកលន់តួអង្វរខ្ញុំទៀត!» ជុងហ្គុក គ្រវីក្បាលញាប់ស្អេក ពេលខុសក៏លួង ពេលមិនខុសក៏លួង សរុបសេចក្តីមកគេមិនដែលបានធ្វើអ្វីមួយត្រូវចិត្ត ថេយ៉ុង ម្តងសោះ។
«បើញ៉ាំរកតែអាជូរៗអ៊ីចឹងប្រយ័ត្នចុកពោះរាគណា៎?»
«ក្រែងលោកជាពេទ្យមិនអ៊ីចឹង បើរាគអាចម៍ផ្សំថ្នាំឱ្យលេបមក!»
«មើលសម្តី? ក្នាញ់ណាស់អញ ក្នាញ់ណាស់!» ជុងហ្គុក សង្គ្រឺតធ្មេញចង់តែចាប់ក្តិចមួលគ្រញិច ថេយ៉ុង ឱ្យរាគនោមម្តង តែគេធ្វើមិនបានព្រោះបានត្រឹមតែគិតទុកក្នុងចិត្តគ្មានសិទ្ធិទៅហ៊ានវាយតំច្រំទាត់ធាក់សំណព្វចិត្តឱ្យបាក់ឆ្អឹងឆ្អែងទេ។
«ទៅផ្សារទៅទិញស្ត្របឺរីភ្លាមមក!»
«និយាយឱ្យពិរោះបន្តិចមកមើល៍!»
«លោកប្តីទៅទិញស្ត្របឺរីមកឱ្យអូនមក អូនឃ្លានរបស់ជូរៗ ឃ្លានចង់ញ៉ាំពេល ព្រឹក ល្ងាច យប់..»
«មុនទៅផ្សារសុំមួយសិន!»
«ទេ!អ្ហាយយយយយយ!!» ថេយ៉ុង ស្រែកផង ប្រឹងរើផង កាលបើ ជុងហ្គុក ស្ទុះមកចាប់គេសង្គ្រប់ថើបបបូរមាត់ជញ្ជក់ទាំងលើទាំងក្រោមបូករួមទាំងក្លិនរសជាតិផ្លែស្ត្របឺរីក្នុងក្រអូមមាត់ ថេយ៉ុង ទៀត កាន់តែបន្ថែមរសជាតិផ្អែម កាន់តែធំក្លិនឈ្ងុយ រឹតតែជញ្ជក់ក្រឡាស់គ្រលែងអណ្តាត រឹតតែជក់ចិត្តលុងស្លុងអារម្មណ៍ជ្រៅកាន់តែខ្លាំង។ ឈុតសម្លៀកបំពាក់រាត្រីសេសសល់កាលពីយប់មិញត្រូវបានដោះសម្រាតចេញដោយដៃដ៏ក្រាស់ឃ្មឹកពោពេញទៅដោយកម្លាំងទម្លាក់ចោលទៅឥដ្ឋការ៉ូពណ៌ស។ រាងតូចស្រាតននលគកបានត្រឹមតែគេងកន្ទ្រាក់នៅមិនស្ងៀម កំឡុងពេលរាងក្រាស់បានផ្តល់ស្នាមថើបនិងបណ្តេញបង្អូសបបូរមាត់កាត់លើស្បែកដងខ្លួនដ៏ទន់ម៉ដ្ឋរលោងគ្មានស្នាមដៅព្រមទាំងថើបជញ្ជក់បន្សល់ស្នាមជាំរឹមៗ គ្រប់ទិសទីកន្លែងនៃខ្លួនប្រាណដ៏ស្រស់ស្អាតមួយនេះពាសពេញទាំងអស់។
«ជុងហ្គុក..» ភ្លាមនោះ ថេយ៉ុង ប្រញាប់រើតិចៗ ជុងហ្គុក ស្តាប់ឮសូរសម្តីរាងតូចដង្ហោយហៅសព្វនាមខ្លួនភ្លាមរហ័សក្រោកវាគើមៗទៅសម្លឹងមើលកែវភ្នែក ថេយ៉ុង ដោយស្នាមញញិមផ្អែមល្ហែម។
«បាទ!» ថេយ៉ុង សម្លឹងមើលមុខនាយបន្តិចរួចចាប់ ជុងហ្គុក ថើបបបូរមាត់តបតវិញ ដោយរង្វង់ដៃដ៏ស្រឡូនទាំងគូក៏បានលើកត្រកងថ្នមថ្នាក់ឱប.ករាងក្រាស់យ៉ាងណែនដូចគ្នា។
ជុងហ្គុក បឺតបបូរមាត់ ថេយ៉ុង មិនព្រមដកមាត់ចេញ ចំណែកឯចង្កេះព្យាយាមប្រជ្រៀតចូលប្រឡោះភ្លៅរាងតូច សន្សឹមចាប់ស៊កបញ្ចូលភាពរឹងមាំក្នុងភាពទន់ជ្រាយ ថេយ៉ុង ដោយថ្នមៗនិងលើកដៃកាន់ក្បាលរាងតូចដែលត្អូញត្អែរក្នុងបំពង់កពោពេញទៅដោយអាការៈឈឺចាប់បន្តិចបន្តួច។
«បើឈឺប្រាប់បងណា!» ថេយ៉ុង លួចញញិមក្នុងចិត្តដោយការអៀនខ្មាសសួរគេបែបនេះឆ្លើយម្តេចនិងរួច បបូរមាត់គេធ្ងន់ប្រៀបដូចជាមានដុំថ្មរាប់រយគីឡូមកសង្កត់យ៉ាងអ៊ីចឹង។
ល្បឿនចង្កេះចាប់ផ្តើមលើកបុកបោកផ្ទប់និងត្រគាករីកសាយថ្នមៗជាមុនពេលសិន កិច្ចចាប់ផ្តើមគេបានទាមទារឱ្យសំឡេងស្រែកថ្ងូរបន្លឺឡើងរហឹមៗ គួបផ្សំនិងទឹកមុខសុខស្រួលក្រោយការឈឺចាប់ត្រូវបានរសាត់ផាត់ទៅអស់គ្មានសេសសល់។
«អ្ហាស..» ថេយ៉ុង ថ្ងូរដំណាលនិងផ្ទៃមុខកំលោះសង្ហាបានសម្រូតមកបង្អូសបបូរមាត់ថើបប្រលែងលេងចុងទ្រូងក្រហមព្រឿងរបស់ខ្លួន បណ្តោយឱ្យចង្កេះមាំគិតតែពីលើកដាក់ចលនាបុកសម្រុកចេញចូលញាប់ស្អេកមិនព្រមព្រលែងមួយចង្វាក់ណានោះសោះ។
«បងកុំខាំ..» រាងតូចរើតិចៗស្រេវស្ទើរហៀរទឹកភ្នែកព្យាយាមស្រែកហាមឃាត់អ្នកដែលបានប្រើធ្មេញកំហូចខាំញិចចុងដើមទ្រូងខ្លួនព្រោះក្នាញ់ចំពោះពណ៌របស់វាពេក។
«បងខាំថ្នមៗទេតើស!»
«អ្ហឹម..កុំធ្វើបែបហ្នឹងអីវាស្រេវណាស់!» ថេយ៉ុង សំណូមពរចប់ បិទភ្នែកទទួលយកការថែថើបបំបោសអង្អែលរហូតដល់ភ្លើងស្នេហាកាន់តែបានដុតបញ្ឆេះឆេះឡើងយ៉ាងសន្ធោសន្ធៅ។ ពីមួយទឹកទៅមួយទឹកទៀតញ៉ាំងឱ្យអ្នកទាំងពីរពុះពោកញ្ជ្រោលរោលរាលសឹងតែគ្រប់ស្នៀតក្បាច់ពិសេសៗនៅលើគ្រែឥតឈប់ឈរ។ កៀកដល់ពេលចូលក្បែរក្បាលព្រលប់ទើបនាំគ្នាផ្អាកស្លេះសកម្មភាពឈប់រៀងៗខ្លួន។
«ទៅទិញស្ត្របឺរីមកឱ្យអូនញ៉ាំមក នៅគេងដល់ពេលណាទៀត?»
«បងកុម្មង់ឱ្យអូនរួចហើយ បន្តិចទៀតមានគេយកមកឱ្យហើយ!»
ជុងហ្គុក ឆ្លើយតបស្របពេលប្រើដៃស្ទាបច្របាច់ដើមទ្រូង ថេយ៉ុង តិចៗថ្នមៗថើបលើថ្ពាល់ទន់ល្មើយជាច្រើនដង គ្រឺតក្នាញ់មិនអស់ចិត្ត ថើបទាល់តែរាងតូចរមួលរសើបសើចតិចក្នុងបំពង់កបង្ហាញចរិតម្ញិកម្ញក់អែនអនដូចដង្កូវបាក់ខ្នងអ៊ីចឹង។
ទីងៗ!!
សូរកណ្តឹងបន្លឺ អ្នកដឹកជញ្ជូនកញ្ចប់អីវ៉ាន់សេវាកម្មអ៊នឡាញបានមកដល់ល្មម ជុងហ្គុក រូតរះក្រោកឈរទាញខោមកស្លៀក មិនភ្លេចទាញភួយដណ្តប់លើរាងកាយននលគករបស់ ថេយ៉ុង ទើបដើរចេញទៅទទួលយករបស់ផ្ទាល់ខ្លួន។ នៅពេលដែលវិលត្រលប់មកវិញក៏នាំមកនូវជាមួយនិងស្នាមញញិមយ៉ាងផ្អែមបំផុតមិនភ្លេចលូកដៃទៅចាប់កាន់ចង្ការស្រួច រួចទម្លាក់ស្នាមថើបទៅលើថ្ងាស់កំលោះតូចមួយដង្ហើមយ៉ាងវែង។
«ក្រោកមកញ៉ាំស្ត្របឺរីរបស់អូនបានហើយ!»
«មុននេះអូនញ៉ាំចេកបងឆ្អែតហើយ យប់បន្តិចទៀតចាំញ៉ាំស្ត្របឺរីម្តង!»
«បងមានចេកឯណាឱ្យអូនញ៉ាំ?»
«ចេកក្នុងខោបងហ្នឹង!» ថេយ៉ុង លូកដៃទៅចាប់ទាញចង្កេះខោនាយខាងមុខឆ្កឹះលេងតិចៗយ៉ាងកំហូច។
«អាហ្នឹងចេកសាច់មនុស្សហ្នឹង?»
«ហ្នឹងហើយ!!!»
«ចុះអូនចង់ញ៉ាំទៀតឬអត់?»
«ញ៉ាំ!!!!!!!!»
ESTÁS LEYENDO
ទើបដឹងខ្លួនថាស្រលាញ់អូន (Just Realized that I love you)
RomanceJK TOP / TAE BOTTOM ជូនចំពោះម្ចាស់សំបុត្រ ១៨២៥ ច្បាប់
