អ្នកដែលស្មានថាគេងនោះបែរជាបើកភ្នែកនិយាយពោរពេញទៅដោយស្នាមញញឹមស្ញេញវេញធ្មេញសស្គុះនោះបង្ហាញមកខាងក្រៅ។ ជីមីនដឹងខ្លួនមកវិញពេលដល់សណ្ឋាគារមួយនេះនិងស្ដាប់លឺសម្ដីនាងតូចនិយាយចំណែកឯរឿងមនាអ្នកណាតាមដាននាយនោះគឺគេមិនដឹងនោះទេ។
« ចេះមាសន្ដានចិត្តល្អយ៉ាងនេះទៅពិតជាល្អខ្លាំងណាស់ខ្ញុំស្រលាញ់នាងមិនខុសទេ ហិហិ » ជីមីនពោលខ្សឹបៗរួចហើយសើចយ៉ាងសប្បាយរីករាយទៅវិញគេគ្មានចិត្តអាណោតអាសូរដល់ឡាកូហ្វីសូម្បីតែបន្តិចសោះតែម្ដងឬក៏យ៉ាងណា? ជីមីននាយគេងទាំងស្នាមញញឹមត្រឡប់ទៅវិញកុំឲ្យពេលឡាកូហ្វីចេញមកវិញឃើញថាគេថាដឹងខ្លួនមក។
ឡាកូហ្វីចេញពីបន្ទប់ទឹកវិញទាំងមានសម្លៀកបំពាក់គេងយប់របស់ដែលគេទុកឲ្យភ្ញៀវនោះមកស្លៀកវាត្រូវម៉ាច់ជាមួយរូបរាងដ៏ស្អាតរបស់នាងមួយនេះមិនទាស់សោះហើយ។
« ឆឺស...» មុននិងដើរមកគេងលើសឡុងខ្លួននាងក៏មិនភ្លេចដើរមករកជីមីនសម្លក់មុខនាយកម្លោះខឹងចិត្តមែនទែននៅគ្រឺតខ្នក់ក្នាញ់និងនាយមិនទាន់បាត់ប៉ុន្ដែយ៉ាងណាពេលនេះនាងសុំគេងយកកម្លាំងបន្តិចសិនទាន់មាពេលទំនេរទុកឲ្យគេគេងទាំងមិនដោះសម្លៀកបំពាក់ចេញនេះទៅសំខាន់នាងបានងូតទឹកហើយមិនខ្វាយខ្វល់ពីគេម្នាក់ហ្នឹងឡើយ។
ព្រឹកថ្ងៃថ្មីចូលមកដល់នាយកម្លោះបានភ្ញាក់ពីគេងជីមីនចុះពីលើគ្រែដើរមកមើលអ្នកគេងលើសាឡុងឃើញនាងគេងពិបកណាស់ប៉ុន្ដែបើគេចង់លើកនាងបីទៅដឹងតែនាងភ្ញាក់មកមិនបានគេងតទៅទៀតមិនខាននោះទេអញ្ចឹងក៏សុខចិត្តដលរចេញមករកទូរស័ព្ទរបស់នាយកម្លោះខលទាក់ទងទៅកូនចៅរបស់ខ្លួនវិញ។ ជីមីនអង្គុយលើគ្រែភ្នែករំពៃខិតទៅរកអ្នកគេងលើសាឡុងនោះមិនដាក់ភ្នែកទៅណាទាំងអស់គេហាក់សប្បាយរីករាយគ្រប់ពេលបាននៅក្បែរឡាកូហ្វីណាស់វាគូរឲ្យអស់សំណើចណាស់សម្រាប់នងចំពោះគេវិញយល់ថាវាមានតម្លៃបំផុតគ្រប់ពេលបានក្បែរកៀកៗជាមួយនាងនោះ។
តឺង...!
សម្លេងនៅខាងក្រៅក៏បន្លឺឡើងមកជីមីនប្រញាប់ចេញទៅយ៉ាងលឿនខ្លាចសម្លេងមួយនេះរំខានដំណេកនាងតូចរបស់គេ។
« ចៅហ្វាយនេះសម្លៀកបំពាក់ដែលចៅហ្វាយបានប្រាប់ខ្ញុំឲ្យទិញទាន » នាយជាកូនចៅពេលមេខលទៅប្រាប់ក៏មកដល់យ៉ាងឆាប់រហ័សដោយសារតែនាយបានតាមស្វែងរកចៅហ្វាយនាយអស់ពេលយូរគួរសមដែរទើបពេលជីមីនខលទៅវាចំពេលដែលកូនចៅម្នាក់នេះនៅជិតផ្សារជិតៗនេះឈៀងចូលទិញសម្លៀកបំពាក់ឲ្យចៅហ្វាយដើម្បីផ្លាស់ប្ដូរថ្មី។
« អឺ...ឯងឆាប់ចេញទៅវិញទៅ » ជីមីនថាចប់បិទទ្វាវិញបាត់កូមចៅគរនោះយកដៃមកអះក្បាលមិនយល់ពីចិត្តគំនិតចៅហ្វាយសោះអារម្មណ៍ប្រួលប្រែលឿនខ្មាច់របស់គរពិតប្រាកដមែនមិនគួរឲ្យចង់ជឿនិងភ្នែកទាំងគូ។
«លោកភ្ញាក់យូរហើយមែនទេ? » គេងាកខ្លួនចូលមកវិញឃើញឡាកូហ្វីអង្គុយឆ្ងក់លើសាឡុងទាំងពែនថ្នែនសម្លឹងមើលទៅជីមីនទាំងមិនទាន់អស់ងងុយ។
« អ៊ឹម...»
« ម្ដេចមិនដាស់ខ្ញុំផង? »
« មកពីឃើញនាងគេងលក់ស្រួលក៏មិនចង់រំខានប៉ុណ្ណឹងឯងណា »
« យ៉ាងណាក៏គួរតែដាស់ព្រោះពួកយើងត្រូវចេញពីទីនេះផង »
« ចឹងខ្ញុំខុសទៀតហើយ? »
« ខុសហើយមិនចេះទទួលកំហុសរបស់ខ្លួនឯង»
« ហីបើអត់បានធ្វើអីផងហ្នឹង? »
« ធ្វើអីដឹងខ្លួនឯងហើយមិនចាំបាច់ដល់ខ្ញុំនិយាយទេ »
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...
