ភាគ:៨៩+៩០

486 9 0
                                        


   ព្រឹកថ្ងៃថ្មីចូលមកដល់រាងកាយតូចដែលបានខ្សត់អស់កម្លាំងតាំងពីយប់មិញមកឥឡូវនេះនាងបានភ្ញាក់ដឹងខ្លួនមកវិញហើយនាងតូចក្រោកឡើងមកបានយកសម្លៀកបំពាក់មកផ្លាស់តែម្ដងដោយសារតែកាយនាងនៅក្រអូបស្រាប់សោះវាមិនពិបាកក្នុងការទៅងូតទឹកសម្រាតខ្លួននៅទីនេះឡើយ។ ពេលរៀបចំខ្លួនរួចរាល់ទៅហើយបានចេញពីក្នុងតង់មកឃើញអ្នកគ្រប់គ្នាកំពុងតែញ៊ាំអាហារពេលព្រឹកល្មមដាអ៊ុនឯណោះដឹងពីចិត្តមិត្តណាស់ឃើញភ្លាមក៏ប្រញាប់យករបស់ញ៊ាំមកឲ្យនាងដោយមិនឲ្យមីរីននាងពិបាកនោះទេ។
« មីរីននេះរបស់ឯងគ្នាបានត្រៀមទុកសម្រាប់ឯងណា » ដាអ៊ុនហុចអាហារឲ្យនាងដោយក្នុងនោះគឺជាមីកំប៉ុងហ្នឹង៉ងគ្មានរបស់អ្វីផ្សេងទៀតឡើយមីរីនទទួលយកទាំងមើលមុខដាអ៊ុនមិនដាក់ភ្នែកសោះនាងមើលកាន់តែយូរចិត្តកាន់តែនៅគិតមិនឈប់ថារឿងមួយនោះវាពាក់ព័ន្ធជាមួយមិត្តភក្ដិស្រីនាងម្នាក់នេះទេ? ប៉ុន្តែតាមមើលទឹកមុខហាក់ដូចជាមិនអាចសោះព្រោះដាអ៊ុនធ្វើធម្មតាៗដូចមិនដឹងរឿងមែនអញ្វឹងការសង្ស័យនាងក៏ត្រូវដកចេញពីដាអ៊ុនភ្លាម។
« អរគុណណាដាអ៊ុនដែលបានរៀបចំឲ្យគ្នា » មីរីនទទួលយកហើយញញឹមស្រស់ណាស់មកកាន់នាងតូចរួចពួកគេទាំងពីរបានមកអង្គុយលើដុំថ្មមួយរាងធំអាចឲ្យពីរនាក់គេអង្គុយបានដោយគ្មានបញ្ហាអ្វីទាំងអស់ដែរ។ ដាអ៊ុនកាយញាត់ៗមីមួយកំប៉ុងនោះអស់បាត់និងបានសុំខ្លួនទៅយកទឹកមកផឹក។
« ដាអ៊ុនឯងពិតជាមិនបានធ្វើរឿងនេះដាក់គ្នាមែនឬមួយក៏អត់ទៅ? ចិត្តរបស់ខ្ញុំបញ្ជាក់ហើយថាមិនជា៉ងសង្ឃឹមវាដូចការគិតមួយនេះចុះណា » មីរីនមិននឹកដល់ឡើយថាមានរឿងមិនគួរឲ្យកើតឡើងនេះតែយ៉ាងណាជំនឿចិត្តនាងនៅមានចំពោះដាអ៊ុនមិមប្រួលប្រែមិត្តភក្ដិនាងស្គាល់មកជាយូរឆ្នាំហើយម្ដេចអាចធ្វើរឿងនេះមកនាងបានទៅ? តែកូនចិត្តមួយទៀតរំពៃគិតពីបញ្ហាមួយនេះមិនបាត់នាងនៅសង្ស័យវាមានភាគរយតិចតួចដែរតែហ្ហើយចុះនាងជឿជាក់លើដាអ៊ុននាងប្រហែលមិនដឹងមែន។ ពេលកំពុងគិតនោះដាអ៊ុនបានមកដល់វិញតាមសម្លឹងមើលមុខមីរីនដូចគ្នានាងដូចជាគិតច្រើនណាស់ពេលនេះពិបាកបរិយាយរឿងអ្វី?
« ឯងគិតអី? ឃើញចងចិញ្ចើមរហូត » ដាអ៊ុនដាក់គុថអង្គុយមួយកន្លែងហើយទើបហើបមាត់ហ៊ានសួរខ្លាចតែរំខានចិត្តមីរីនទេពេលនាងសួរប៉ះពាល់ទៅ។
« មានឯណាឯងមើលច្រឡំហើយចុះអ៊ុនវូដូចមិនបានឃើញគេនៅជាមួយឯងសោះ » នាងបន្លប់និយាយរឿងផ្សេងវិញមិនចង់ឲ្យដាអ៊ុនដួរដេញដោលពីខ្លួននាំនាងធ្លោយមាត់និយាយការពិតចេញមកខាងក្រៅនាងសុខចិត្តលាក់បាំងវាប្រសើរជាង។
« គ្នាមិនដឹងដែរ » ដាអ៊ុនរវល់តែជួយគេធ្វើនេះធ្វើនោះក៏មិនបានមើលដូចគ្នាថាអ៊ុនវូទៅណានោះទើបបានត្រឹមសើចញឹមៗ។
« អ៊ឹម...» មីរីនងក់ក្បាលបន្តញ៊ាំមីធម្មតាវិញដោយមានដាអ៊ុនអង្គុយមើលនាង។
« កាលពីយប់មិញគ្នាសុំទោសណាដែលមិនបានទៅមើលឯងគ្នាផឹកទន់ខ្លួនពេកក៏ចូលមកគេងបាត់ទៅភ្លេចនឹកឃើញពីឯងណាយប់មិញនេះឯងបានញ៊ាំអីឆ្អែតអត់? » ដាអ៊ុនពិតជាភ្លេចមែនដោយមិនបាននិយាយយករួចខ្លួនសោះឡើយព្រោះតែនាងរវល់តែផ្ទាល់ជាមួយអ្នកគ្រប់គ្នាទន់ខ្លួនឯងបាត់ទៅហើយអញ្ចឹងនឹកឃើញដល់មីរីនបន្តិចក៏គ្មានបាត់បង់ស្មារតីអស់។
« ហ៊ឹម...មិនអីឡើយគ្នាបានញ៊ាំឆ្អែតហើយកាលពីយប់នោះម៉្យាងគ្នាមិនសូវស្រួលខ្លួនផងបានជាចូលទៅសម្រាកមុនឯងមិនបាននៅលេងសប្បាយជាមួយអ្នកគ្រប់គ្នា » មីរីនដាក់កំប៉ុងមីចុះញញឹមស្រាលមកដល់ដាអ៊ុនទាំងក្នុងចិត្តគ្រាំគ្រាអស់រលីងហើយនាងអស់អ្វីៗគ្រប់យ៉ាងចេញពីខ្លួនគ្មានសេសសល់ទៀតទេនាងបាត់បង់រលីងនាងទទួលយកមិនបានសម្ដីកាយវិការនាងចេញមកដូចជាយល់ដឹងច្បាស់ពីរឿងលើគ្រែនេះក៏ប៉ុន្ដែនាងមិនដែលបានប្រព្រឹត្តសោះឡើយសូម្បីតែថើបក៏នាងមិនដែលពេលទាក់ទងគ្នាជាសង្សាអស់ជាច្រើននាក់នោះឥឡូវនេះនាងអស់គ្មានសល់ទៀតទេ។

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now