ជូហ្វាគិតហើយគិតទៀតពីសម្ដីរបស់ថេយ៉ុងពោលមកនេះត្រឹមត្រូវគួរសមដែរប៉ុន្ដែឥឡូវនេះពួកគេត្រូវធ្វើបែបណាបន្តទៅទៀត? គួរបន្តទៅមុខឬមួយថយក្រោយពីនេះ?
ដឹប....ដឹបៗ....!
កំពុងតែតាមសម្លឹងមើលទៅខាងមុខមិនចាប់អារម្មណ៍ខាងក្រោយខ្នងមានគេលបចូលមកបានយ៉ាងងាយថែមទាំងបានយកដំបងប៉ិនណាណីមកវាយអ្នកទាំងពីរឡើងសន្លប់បាត់មាត់ឈឹងបាត់ដោយមិនបានមើលមុខមាត់ថាជានរណាគេវាយសោះ។
« ឆាប់លើកពួកគេទៅជួបលោកប្រុស » មេប្រចាំក្រុមវាចាមកភ្លាមហើយកូនចៅដែលតាមមកពីក្រោយក៏ធ្វើតាមបញ្ជាដែរ។ ពួកគេទាងបេះពិតជាឆ្លាតគួរឲ្យលើកសរសើរខ្លាំងណាស់ដែលអាចចាប់មេម៉ាហ្វៀលាក់មុខទាំងពីរបានដោយអ្នកលួចពួននោះមិនគិតថាអាចមានអ្នករកឃើញផង។
អគារបាក់បែក....!
ប្ដីប្រពន្ធពីរនាក់នេះត្រូវបានគេចាប់ចង់ផ្អោបជាមួយសសរទាំងពីរនាក់ដោយមិនទាន់ដឹងខ្លួននៅឡើយទេ។
ផាច់...ប្រាវ...!
ទឹកពីរធុងត្រូវជះស្រោចលើខ្លួនអ្នកទាំងពីរដោយស្នាដៃរបស់កូនចៅមេខ្លោងមួយកំពុងអង្គុយលើកៅអីពាក់វ៉ែនតាថែមទាំងលើកជើងគងទាក់ក្លាយ៉ាងទំនងបង្ហុយផ្សែងបារីរបស់គេជក់នោះមកថែមទៀត។
« ហ៊ឹម...» ជូហ្វាដឹងខ្លួនមកមានអារម្មណ៍ថាឈឺពីខាងក្រោយកនេះណាស់េង្ស័យថាមកពីមួយដំបងមួយនោះមិនខានទេ។ នាងបើកភ្នែកអស់ក៏ព្យាយាមរើបម្រាស់ខ្លួនបានចាប់ភ្លឹកខ្លួនឯងជាប់ចំណងងាកទៅផ្នែកម្ខាងទៀតឃើញថេយ៉ុងនៅមិនទាន់ដឹងខ្លួនឡើយនាងព្រួយបារម្ភពីគេខ្លាំងណាស់។ បន្ទាប់ពីនោះបានងាកមកមើលអ្នកបង្កហេតុអង្គុយយ៉ាងព្រងើយគ្មានខ្វាយខ្វល់អ្វីទាំងអស់រឿងពួកគេមិនពាក់ព័ន្ធជាមួយគាត់នោះឡើយ។
« លោកជាអ្នកណាបានជាចាប់ពួកខ្ញុំមកទីនេះ? លោកត្រូវការអ្វី? ខ្ញុំមិនដែលទៅមានរឿងជាមួយលោកឯងទេ » ជូហ្វាមិនដឹងជាបានកម្លាំងមកពីណាទេស្រែកសម្លុតសួរទាំងទឹកមុខនាងស្លេកស្លាំងអស់រលីងទៅហើយបបូរមាត់ឡើងពណ៌ស្វាយសម្លុតដោយកែវភ្នែកចង់ពិឃាតទៅលើគេម្នាក់នេះមិនអាចហាមឃាត់ចិត្តនាងមិនឲ្យទៅសម្លាប់គេបាន។
« ជុជុជុ...កុំលឿនពេកទើបភ្ញាក់ពីសន្លប់ផងស្រែកឡូឡាធ្វើអី? រំខានដល់ប្ដីនាងកំពុងតែគេងលក់ណានាងមិនឃើញទេ? ខ្ញុំខំស្ងាត់មាត់មិននិយាយតបតព្រោះនឹកឃើញដល់ប្ដីនាងមើលទៅគេងលក់ស្កប់ស្កល់មែនទែន » បុរសរាងចំណាស់នឡបានវាចាឡើងមកម៉ាត់ៗញញឹមចុងមាត់ឡើងជូហ្វាខាំមាត់សង្កត់ចិត្តក្ដៅក្រហល់កហរហាយពេញដើមទ្រូងទាំងមូលពិតជាស្អប់គេម្នាក់នេះណាស់ចាស់ឡើងសក់ស្កូវហើយមិនគិតទៅធ្វើបុណ្យទេបែរជាមកធ្វើបាបក្មេងៗអ្នកមិនដឹងខ្យល់អីទៅវិញ? នេះហៅថាមនុស្សចាស់ស្រឡាញ់ចូលចិត្តក្មេងទេ?
« លោកធ្វើអីថេយ៍បានគេមិនទាន់ដឹងខ្លួន? លោកឆ្លើយមក » ជូហ្វាកញ្ជ្រោលភ្លាមៗមុខក្រហមងាំងចង់ចាត់ការគេណាស់តែនាងធ្វើអ្វីមិនទាន់បានឥឡូវនេះដៃជាប់ចំណងអស់ហើយត្រឹមមានការខឹងស្អប់តាមក្រខ្សែភ្នែកនិងសម្ដីប៉ុណ្ណោះ។
« ហ៎ាសហ៎ា...ខ្ញុំមិនបានធ្វើអីធ្ងន់ធ្ងរដាក់គេទេសង្ស័យថាមកពីសុខភាពគេខ្សោយទេដឹងបានមិនទាន់ភ្ញាក់? » រាងចំណាស់សើចបានយ៉ាងស្រស់ស្រាយមិនគិតពីនរណាទេទុកដូចជាការសប្បាយរីករាយទៅវិញ។
« ហ៊ឹស....» ជូហ្វាហួសចិត្តណាស់គេមកពីណាកន្លែងមួយណានាងមិនដែលបានស្គាល់ផងហេតុអ្វីចូលមកពាក់ព័ន្ធជាមួយនាងនិងថេយ៉ុង?
« ជូហ្វា ...» នាងគ្រាន់តែសើចដើមកហើយក៏មានសម្លេងមួយហៅឈ្មោះនាងជូហ្វារីកមុខរីកមាត់ត្រឡប់មកវិញហើយពេលបានឃើញសំណប់បេះដូងដឹងខ្លួនមក។
« លោកមានឈឺត្រង់ណាទេ? » នាងរហ័សណាស់សួរគេដោយអារម្មណ៍រំភើបមុននេះនាងភ័យខ្លាចមែនទែនខ្លាចថាមិនបានជួបមនុស្សនិយាយជាមួយគេម្ដងទៀតហើយតើឥឡូវនេះគោលបំណងនេះចង់ឲ្យគេដឹងខ្លួនវាបានសម្រេចហើយ។
« បងអត់មានកើតអីទេចុះអូនវិញនោះមានត្រូវកន្លែងណាមួយអត់? » ថេយ៉ុងសួរមកកាន់នាងដោយសេចក្ដីព្រួយបារម្ភរវាងគ្នានិងគ្នាវិញម្នាក់ៗនិយាយពីថាស្រលាញ់យកចិត្តទុកដាក់ជាមួយគ្នាណាស់ទោះពេលនេះស្ថិតនៅស្ថានភាពមិនអំណោយផងក៏ដោយចុះ។
YOU ARE READING
💜រឿង ចំណងស្នេហ៍ម៉ាហ្វៀលាក់មុខ💜( ចប់ )
Mystery / Thrillerចំណងស្នេហ៍មួយដែលគ្មានអ្នកណាស្រលាញ់គ្នាម្នាក់ទេប៉ុន្តែយូរទៅក៏ស្រលាញ់គ្នាដោយមិនដឹងខ្លួន។ ជាម៉ាហ្វៀលាក់មុខម្នាក់វាពិបាកណាស់សម្រាប់មនុស្សដែលគេស្រលាញ់ខ្លាចមានគ្រោះថ្នាក់ទោះគេជាម៉ាហ្វៀលាក់មុខក៏ដោយហើយអ្នកណាទៅដឹងទៅថាអ្នកទាំងពីរជាម៉ាហ្វៀលាក់មុខដូចគ្នានោ...
