ភាគ ៣០ ( ម៉េចក៏លោកដឹង?)

2K 47 2
                                        


គំនុំស្នេហ៍ម៉ាហ្វៀរ៍   ភាគ ៣០

ជាច្រើនថ្ងៃកន្លងផុតទៅថេយ៉ុងក៏បានជាសះ ស្បើយច្រើនប៉ុន្តែគេបែជាធ្វើពុតហើយប្រាប់នូណាថានៅឈឺទាំងដែលការពិតគេចង់ឲ្យនាងនៅមើលថែយកចិត្តទុកដាក់លើគេ ក៏ព្រោះថាមិនងាយទេដែលបាននាងធ្វើបែបនេះដាក់គេចឹងហើយត្រូវចេះធ្វើពុតខ្លះឱកាសមិនចេះតែមាននោះទេ.

« នូណា » ថេយ៉ុងស្រែកហៅ
« យ៉ាងម៉េច?  » រាងតូចដើរចេញពីចង្រ្កានស្របនឹងនៅក្នុងដៃក៏កំពុងកាន់ទឹកថ្នាំដើរមកជាមួយ.
« ខ្ញុំមិនចង់ញាំុថ្នាំនឹងទៀតទេ » គ្រាន់តែឃើញថ្នាំភ្លាមថេយ៉ុងចង់តែសន្លប់មុនឲ្យហើយទេលោកហុើយ ព្រោះថាថ្នាំបុរាណរបស់អ្នករស់នៅទីនេះមិនដឹងជាមានស្អីខ្លះនោះល្វីងហើយក្លិនឆួលច្រមុះខ្លាំងទៀត ផឹកម្ដងៗគេខំអត់ដង្ហើមចង់ដាច់ខ្យល់.

« មិនផឹកក៏ហុយទៅ តែកុំមកត្អូញត្អែរប្រាប់ថាឈឺទៀតឲ្យសោះ »
« ថាថ្នាំទៅវាល្វីង តែសម្ដីអ្នកលើកថ្នាំមកវាល្វីងជាងថ្នាំ100ដង ស្ដាប់ហើយលេបថ្នាំមិនចូលទេ »
« 😒 » នូណាឈរសម្លក់មុខគេទាំងឃ្នោះចិត្តបន្តិចពេលដែលគេផ្លែផ្កាបញ្ឆិតបញ្ឆៀងឲ្យនាងបែបនេះ , រាងតូចដើរទៅអង្គុយជិតហើយលើកថ្នាំឲ្យទៅគេ

« យ៉ាងម៉េចនឹង? នែ៎កុំតាប៉ែពេកញាំុថ្នាំទៅ » នូណាចាប់ផ្ដើមម៉ួម៉ៅទៀតហើយពេលដែលថេយ៉ុងងាកមកចេញគេចមិនព្រមផឹកថ្នាំនោះ។ រាងក្រាស់ដកដង្ហើមធំបន្តិចស្របពេលដែលកំពុងសម្លឹងមើលថ្នាំសញ្ជឹងគិតថាគួរផឹកឬអត់?
« អន់ជាងកូនក្មេងទៅទៀត » នូណាដៀលចំៗតែម្ដង ។ធ្វើដល់តែម៉ាហ្វៀតែមិនហ៊ានផឹកថ្នាំ🤣 , ឮអូនដៀល ពេញៗមាត់បែបនេះហើយធ្វើឲ្យបងអត់ក្នាញ់មិនបាន។
ថេយ៉ុងព្រមផឹកទាល់តែអស់ហើយបន្ទាប់មក....
« អឹម...គីម-ថេយ៉ុង » រាងតូចវ៉ៃដើមទ្រូងមាំព្រមនឹងលើកដៃមកជូតមាត់ចេញក្រោយពីត្រូវបានថេយ៉ុងចាប់នាងទៅថើប👄ទាំងដែលមាត់របស់គេនៅជាប់ជាតិល្វីងនៃថ្នាំនៅឡើយ.
« មនុស្សឆ្កួតគួរឲ្យស្អប់ » ជេរហើយក៏ប្រញាប់ងើបទៅរកទឹកផឹកយ៉ាងលឿនព្រោះថាថ្នាំនេះវាល្វីងលើសថ្នាំពេទ្យ10ដងឯណោះ , ខឹងណាស់ល្វីងម្នាក់ឯងមិនអស់ចិត្តមកនាំនាងឲ្យល្វីងដែលអីណា ខឹងៗៗៗៗ
« អ្នកណាអន់ជាងអ្នកណាឲ្យប្រាកដពេលនេះ? » Tae ចំអន់ឌឺនាងវិញ

#Seoul

« ប្រញាប់ឡើងពេលនេះចាហ្វាយបានទាក់ទងមកហើយ » ស៊េន
« ចឹងទៅរកនៅពេលណាទៅ? »
« ប្រហែលជា2សប្ដាហ៍ចាំពេលរៀបចំកប៉ាល់ហើយសិន »
« ចាហ្វាយនិយាយអីខ្លះទៅបងស៊េន »
« មិនបាននិយាយអីវែងឆ្ងាយទេឮដាច់ៗប្រហែលនៅកន្លែងដែលគ្មានសេវាហើយមើលទៅ »
« ពួកឯងឆាប់ទៅរៀបចំធ្វើកប៉ាល់ទៅពេលនេះយើងមានតម្រុយពីចាហ្វាយនឹងអ្នកនាងនូណាហើយ »
« បាទបងស៊េន »

កំពុងតែនិយាយគ្នាសុខៗក៏ស្រាប់តែមានកូនចៅម្នាក់រត់មកប្រាប់ស៊េន

« បងស៊េន ..បងស៊េន »
« មានការរឿងអី »
« គឺអ្នកប្រុសជីមីនមក »
« ចម្លែកណាស់ម៉េចក៏គាត់មកថ្ងៃនេះចឹង? » និយាយចប់ស៊េនដើរទៅទទួលជីមីន

« អ្នកប្រុសធំអញ្ជើញមកមានការអីទៅ? » ស៊េនដើរមកដល់គេក៏ឃើញមានមិត្តភក្តិប៉ូលីស3នាក់របស់ជីមីនមកជាមួយផងដែរ.
« យើងឃើញឯងបញ្ជាឲ្យកូនទៅយកគ្រឿងបន្លះច្រើនណាស់នៅហាងបងជូន តើឯងកំពុងតែធ្វើអី ចាហ្វាយរបស់ឯងមិននៅនោះទេ ចឹងក៏គ្មាននាក់ណាបញ្ជាឯងដែលត្រូវទេ? »
« គឺ..... » .............

#Taehyung & NuNa Scene

Nuna ពេលនេះដូចជាមិនស្រួលក្នុងខ្លួនទៀតហើយ។
រាងតូចដាក់ខ្លួនអង្គុយព្រោះមានអារម្មណ៍ថាចង់ក្អួត ចង្អោរ

« អ៊ួក..ខឹកៗ »
« យ៉ាងម៉េចគេធ្វើទុក្ខនាងទៀត » ថេយ៉ុងឃើញនាងកំពុងចាញ់បែបនេះគេក៏មកជួយរឹតខ្នងឲ្យនាង។
« ម៉េចក៏លោកដឹង? » នូណាឆ្ងល់ឡើងភ្លាមៗហេតុអីក៏គេដឹងចឹងនេះនាងមានបានប្រាប់គេពីរឿងនេះឯណាហើយម៉េចក៏គេដឹងបាន? ហួចគិតថាលាក់ជិតមែននុង មុននឹងក្រោយគង់តែគេឃើញពោះទេ.
« ខ្ញុំដឹងថានាងក៏ស្រលាញ់គេដែរ នាងនឹងមិនហ៊ានធ្វើបែបនឹងដាក់គេទេ » ដោយសាតែថ្ងៃមុនគេឃើញនាងមានអាការះចាញ់ម្តងហើយចឹងទើបគេដឹងថានាងមិនបានយកកូនចេញនោះទេ.

« ខ្ញុំមិនចង់ធ្វើបាបគេដោយសារតែរឿងរ៉ាវរញ៉េរញ៉ៃរបស់លោកនឹងខ្ញុំទេព្រោះគេគ្មានកំហុសដូច្នេះហើយកូនខ្ញុំមិនសមទទួលបាបកម្មដែលលោកបានសារនោះទេ » .....

*ប្រសិនបើពួកគេទាំងពីរបានស្រឡាញ់គ្នាជួបគ្នាធម្មតាធ្វើល្អដាក់គ្នាតាំងពីដើមមក មិនមានរឿងចម្រោងចម្រាស់តាំងពីដំបូងទេនោះ ប្រហែលជានៅពេលនេះពួកគេនឹងកូនៗរបស់ពួកគេកំពុងតែរស់នៅដោយមានសុភម្គលដូចជាគ្រួសារប្ដីប្រពន្ធទូទៅបាត់ទៅហើយ ប៉ុន្តែគ្រប់យ៉ាងវាមិនដូចការគិត ហើយក៏វាមិនអាចត្រលប់ពេលថយក្រោយបានដែល...... *

_See you next part ❤️

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Where stories live. Discover now