ភាគទី២៣: គួរតែដឹងខ្លួនហើយក្មេងល្ងង់

1.3K 61 0
                                        

      ភាគទី២៣:គួរតែដឹងខ្លួនហើយក្មេងល្ងង់

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

      ភាគទី២៣:គួរតែដឹងខ្លួនហើយក្មេងល្ងង់

មួយខែគន្លងផុតទៅដូចកុហក់ ទំនាក់ទំនងថេយ៍ហ្គុកក៏ចាប់ផ្តើម ឃ្លាតឆ្ងាយបន្តិចម្តងៗ រហូតស្ទើរតែ ភ្លេចមុខគ្នាទៅហើយ÷

ជុងហ្គុកតែងតែគេចវេស ពីថេយ៉ុងមករហូត អាងអីរកលេសថា រវល់ការងារទាំងដែរការពិត នាយកំពុងតែ ដកចិត្ដស្រលាញ់ នឹង បន្សាបស្នេហ៍ដ៏ ឆោតល្ងង់មួយនោះចេញពីបេះដូង។

ខុសអីតែថេយ៉ុង សុខចិត្ដស៊ូទ្រាំ អត់ធ្មត់កុហក់ខ្លួនឯង មករហូតថា ជុងហ្គុក រវល់ការងារ ហើយនាយនៅស្រលាញ់នៅខ្វាយខ្វល់ចំពោះខ្លួន ព្រោះតាមដឹង ជុងហ្គុក មិនអាចក្បត់ថេយ៍ឡើយ ព្រោះ២៤ ម៉ោងដែល ជុងហ្គុក ចេញទៅខាងក្រៅម្តងៗ តែងតែ មានអ្នកឃ្លាំមើលដោយសម្ងាត់ អីបែបនេះ ហើយពត័មានបានមក ឃើញថា សង្សារជាទីស្រឡាញ់ រវល់ការងារគ្មានពេលសម្រាកពិតមែន។

|ក្រុមហ៊ុនចនគ្រុប|

ងឺតតតតត~~~|សំឡេងរថយន្តឈប់នៅពីមុន ក្រុមហ៊ុនចន នូហ្វ័រ បន្តិចក្រោយមក សន្តិសុខក៏ រត់ទៅបើកទ្វារឡានដោយការឱនគោរព ព្រោះអ្នកដែរចុះមក គឺ អនាគតប្រពន្ធអគ្គនាយកក្រុមហ៊ុន÷

កាយតូច មាឌល្អិតចុះពីរថយន្តស៊េរីទំនើបបំផុត នឹងជាផ្លាកលេខត្រកូលចន បានជំហានចូលទៅខាងក្នុងទៅតាមទម្លាប់ ដោយក្នុងដៃ កាន់ប្រអប់បាយ។ ហើយនេះជា រឿងធម្មតាទៅហើយ ព្រោះថេយ៍តែងតែមក ទីនេះញឹកញាប់ តែក៏មិនបាន ជួបមុខរាងក្រាស់ ម្តងណាឡើយឱ្យតែមក គឺនៅអង្គប្រជុំ រហូត ដូចពេលនេះអញ្ចឹង វាប្រៀបដូចជា ការរៀបចំទុក។

"អ្នកប្រុសថេយ៍~"ខេយ៍ ស្រដីឡើងខណៈដែលឃើញរាងតូចដើរចូលមក

"ជុងនៅខាងក្នុងទេ បងខេយ៍???"ទោះមាន អារម្មណ៍ថាអន់ចិត្ត ក៏ក្មេងម្នាក់នេះលាក់ទុក បៀមភាពក្រៀមក្រំតែម្នាក់ឯង

នរកស្នេហ៍.1 Where stories live. Discover now