Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ភាគទី៥២: ព្រោះម្ចាស់តូច មានចិត្តបរិសុទ្ធ
ទោះខឹង ទោះប្រាប់ខ្លួនឯងថា ត្រូវតែស្អប់ប្រុសឃោរឃៅដូចជាបង យ៉ាងណាក៏អូនធ្វើមិនបាន អូននៅតែស្រលាញ់បង- ស្រលាញ់បងដល់ដង្ហើមចុងក្រោយណាជុងហ្គុក។
ផូងផាំង!!!អាយយ៎!!!សំឡេងស្រែកយំខ្លាំងៗ អមជាមួយ ផ្គរលាន់ពេញផ្ទៃអួលអាប់ នឹងខ្យល់ បក់បោកយ៉ាងខ្លាំងក្លា ហាក់មិនបានត្រេកអរជាមួយ កំណើតថ្មីរបស់ទារកម្នាក់នេះទាល់តែ។ យ៉ុនហ្គី បែកញើសសស្រាក់ ខណៈដែលចាប់ផ្ដើមវះពោះថេយ៉ុងឆៅៗ គ្មានសូម្បីតែចាក់ថ្នាំស្ពឹកបន្តិចសោះ រីឯថេយ៍វិញ ខ្ញាំដៃ នឹងពូកស្ទើរតែរលាត់ចេញឈាមទៅហើយ ភ្នែកសម្លឹងមើលពិដានដោយក្តីឈឺចាប់ ឈាមក៏ធ្លាក់មកទាំងថ្លុកៗ យ៉ាងឆ្អិនឆ្អៅ ពេញលើគ្រែ។
"ទ្រាំណាថេយ៉ុង ប្អូនត្រូវតែទ្រាំឱ្យបាន"យ៉ុនហ្គី ពោលសម្តីទាំងលើក ទឹកចិត្តឱ្យថេយ៍ខាំ សង្កត់បបូរមាត់ លេបអារម្មណ៍ឈឺចាប់ចូលមកក្នុងពោះ វិញចំណែកឯ យ៉ុនហ្គីនៅតែបន្តវះកាត់យ៉ាងប្រយ័ត្នប្រយែង ឯយូមីនក៏ស្វះស្វែង យកកន្សែងត្រជាក់មក ជូតថ្ងាស់របស់ថេយ៍ថ្នមៗ។ បន្តិចក្រោយមក÷
"ង៉ាង៉ា~ង៉ាង៉ា~"ការវះកាត់បានជោគជ័យ យ៉ុនហ្គីបាន ចាប់អាល្អិតនោះចេញមក ថ្នមៗ។ ហិហិគ្រាន់តែបានចេញភ្លាមក៏ស្រែកយំយែកតែម្តងហើយ ធ្វើឱ្យចិត្តជា APPA រំភើបពេកក្រៃមុនហ្នឹងសន្លប់បាត់ស្មារតីបាត់ទៅ។
"យកទារកទៅសម្អាត"យ៉ុនហ្គីញញឹមញញែម ដោយក្តីរីករាយ រួចក៏ប្រគល់ទារកនេះជូនដល់ ស្រ្តីពីអ្នកដែលមាន ឈ្មោះថាឆ្មប។ ពួកគាត់ញញឹមនឹងទទួលទារកមួយនោះទៅ បន្ទប់មួយទៀត ដើម្បីធ្វើការសម្អាត ទារកដោយយកចិត្តទុកដាក់នឹងពាសពេញដោយក្តីស្រឡាញ់។
YOU ARE READING
នរកស្នេហ៍.1
Actionព្រោះតែស្រឡាញ់និងការទុកចិត្តដែលខ្ញុំមានចំពោះលោក ទើបខ្ញុំ ដើរចេញពីគ្រួសារ ខុសបំរាមគ្រួសារ នឹង បន្ទាបតម្លៃខ្លួនឯង ដើម្បីតែអ្នកគឺអ្នកណា ចន ជុងហ្គុក នូហ្វ័រ តែម្តេចក៏លោក ផ្តល់ទោសអោយខ្ញុំបែបនេះ?? "ក្តីស្រលាញ់របស់អ្នក ដែលមានចំពោះខ្ញុំគឺជា ការសម្តែង ត្រូវ...
