PART 32 : ចាស់ចិត្តច្រេីន

1.7K 103 1
                                    

មកដល់ផ្ទះស្នាក់នៅភ្លាម​ JungkookនិងTaehyungបានរៀបចំងូតទឹកដេីម្បីញុំាអាហារ​ បន្ទាប់ពីនោះJungkookក៏ដេីរចេញ​មកអង្គុយលេីទោងខាងក្រៅ​ផ្ទះ​ រួចCallទៅប៉ារបស់គេចង់សួររឿងខ្លះផងដែរ

« Halo ប៉ា!! » Jungkook
« មានការអីមែនទេJungkook? ប៉ាឮថាឯងចុះទៅតាមខេត្តមែនទេ? » លោកjeon
« បាទប៉ា​...ពេលនេះប៉ាកំពុងធ្វេីអ្វី? » Jungkook
« ប៉ាកំពុងរៀបនឹងចូលគេងហេីយ​ » លោកJeon
« ខ្ញុំសុំសួរឿងខ្លះបានទេ? » Jungkook
« កូនសួរមកមានរឿងអី? » លោកJeon
« គឺ...ខ្ញុំមានបងប្អូនដែរឫទេ? » Jungkook

អ្នកស្រីJeonដែរគេងនៅជិតប្តីមិនទាន់នឹងលក់ពេលឮហេីយស្រាប់តែងេីបមកអង្គុយនៅជិតប្តីរង់ចាំស្តាប់​ ព្រោះលោកJeonបេីកSpeaker

« ម៉េចក៏កូនមកសួរបែបនេះ? » លោកjeonខំប្រេងសម្រួលអារម្មណ៍សួរទៅគេវិញ
« ប៉ាឆ្លេីយសិនមក​ » Jungkook
« កូនឆ្លេីយនឹងប៉ាសិនមក​ ថាហេតុអ្វីបានជាសួរបែបនេះ? » លោកJeon
« ខ្ញុំបានជួបមនុស្សម្នាក់មុខដូចខ្ញុំ » Jungkook
« កូន...កូនថាម៉េចJung? » អ្នកស្រីJeonឮបែបនេះហេីយក៏យកទូរស័ព្ទពីប្តីមកកាន់ភ្លាម​ ហេីយស្រាប់តែហូរទឹកភ្នែកចេញមក​ ដោយខានមិនបាន
« នេះម៉ាក់យំមែនទេ? » Jungkookឮសម្លេងគាត់ងុលៗក៏សួរទាំងបារម្ភ
« ឥឡូវកូននៅឯណា? ថ្ងៃស្អែកម៉ាក់នឹងទៅរកកូន​ » អ្នកស្រីJeon
«.......»
 
      #Morning
ព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់​ ហេីយពេលនេះទេីបតែម៉ោង4:30ព្រឹកនៅឡេីយទេ​ តែJungkookបែរជាដាស់Taehyungទៅវិញ

« Tae   Taehyungងេីបឡេីង​ » Jungkookអោនទៅខ្សឹបដាក់ត្រចៀកនាយតូចតិចៗ​ ថែមទាំងថេីបខ្សឹតៗទៀត​ អីឡូវនេះកាន់តែហ៊ានណាស់

« ភ្លឺហេីយមែនទេ? » Taehyungតបទាំងបិតភ្នែក

« អត់ទេ​ ទេីបតែម៉ោង4​ » Jungkook

« ហេីយបងប្រុសមោដាស់ខ្ញុំរកអី​ » Taehyungស្រាប់តែស្រែកដាក់នាយក្រាសទាំងមួម៉ៅ​ មនុស្សកំពុងតែងងុយ​ បែរជាមកដាស់នៅទាបភ្លីទៅវិញ​ ឯJungkookក៏រាងអន់ចិត្តដែរ

« យេីងទៅមេីលថ្ងៃរះ​ បេីមិនទៅអត់ទៅ​ » Jungkookងេីបអង្គុយធម្មតានៅចុងគ្រែ​ រួចនិយាយចោរ​ ព្រោះកំពុងអន់ចិត្តនឹងនាយតូច

« ហាស? ថ្ងៃរះ? » Taehyungស្រាប់តែងេីបអង្គុយឆ្ងក់

« ខ្ញុំទៅលុបមុខសិន​ » Taehyungស្ទុះចេញពីគ្រែយ៉ាងលឿនរត់ចូលបន្ទប់ទឹកបាត់

YOUR LOVE​ [ END ]Where stories live. Discover now