PART 39 : បេីមិនសន្លប់ក៏បាក់គ្រែដែរ

1.8K 93 1
                                    

មនុស្សមកកាន់តែច្រេីនទៅៗ សូម្បីតែអ្នកកាសែតក៏មកកុះកុញ ហេីយក៏ដល់ពេលលោកចនឡេីងប្រកាសផងដែរ

« សួស្តីភ្ញៀវកិត្តិយសជាទីគោរពទាំងអស់គ្នា មុនដំបូងខ្ញុំចង់អរគុណខ្លាំងណាស់សម្រាប់ការចំណាយពេលវេលាមកចូលរួម ថ្ងៃនេះខ្ញុំក៏មានរឿងចង់ប្រកាសជាសាធារណះផងដែរថា កូនប្រុសរបស់ខ្ញុំសុំលាលែងតំណែងជានាយករដ្ឋមន្ត្រីហេីយ ព្រោះមានការងារជាចាំបាច់ ហេីយការប្រារព្ធជិធីបោះឆ្នោតរេីសអ្នកបន្តថ្មី គឺនៅអាទិត្យក្រោយនេះផងដែរ » លោកចននិយាយចប់ភ្លាមធ្វេីអោយអ្នកស្តាប់ខ្លះមានអារម្មណ៍សោកស្តាយខ្លះដែរតែក៏មិនអាចបដិសេធអ្វីបានឡេីយ ព្រោះវាជាការសម្រេចចិត្តផ្ទាល់ខ្លួន

« នៅរឿងមួយទៀត គឺថ្ងៃនេះជាថ្ងៃកំណេីតរបស់កូនប្រុសរបស់ខ្ញុំ ជាJeon Jungkook តែថ្ងៃនេះកូនប្រុសភ្លោះរបស់គេដែរបានបាត់ខ្លួនអស់រយះពេល20ឆ្នាំជាងមកនេះ ក៏បានមកទីនេះផងដែរ »

ហ៊ោររររររ ផ្លាប់ៗៗៗ

Jungkook&jungGuក៏បានឡេីងមកលេីវេទិការស្នូរទះដៃនិងសម្លេងហ៊ោររបន្លឺឡេីងព្រមគ្នា ទ្រហឹងពេញសាលដ៏ធំមួយនេះ

ពិធីកាត់នំក៏ត្រូវបានបញ្ចប់ហេីយក៏ដល់ពេលដែរត្រូវភ្ញៀវឡេីងរាំរែកផងដែរ

« សួស្តី » កញ្ញារូបស្រស់Malynaពាក់រ៉ូបពណ៍ក្រហមឆេះរឹបរាងបញ្ចេញដេីមទ្រូងរបស់នាង មករាក់ទាក់តុរបស់Jungkook

« សួស្តី » ដោយមិនឃេីញមាននរណានិយាយតបទៅនាង ទេីបនាយតូចឆ្លេីយ តែក៏ទទួលបានមកវិញនូវទឹកមុខក្រញ៉ូវទៅវិញ ធ្វេីអោយនាយតូចបញ្ចេញទឹកមុខឆ្ងល់

« Jungkookអាចឡេីងរាំជាមួយខ្ញុំបានទេ?? » នាងមិនខ្វល់ក៏ដេីរមកដាក់ខ្លួនអង្កុយជិតនាយក្រាស់ ថែមទាំងលោទៅអោបដេីមដៃនាយទៀតផង

« ដកដៃនាងចេញភ្លាម » Jungkookនិយាយទាំងសម្លេងកំណាច បូករួមជាមួយកែវភ្នែកដូចជាខ្លារខិនមេីលទៅកាន់នាងទៀត ទេីបMalynaដកដៃចេញយ៉ាងលឿន

« ក៏បាន តែលោកអាចរាំជាមួយខ្ញុំបានទេ? » Malyna

« សុំគេបានយេីងនឹងឡេីងរាំជាមួយនាង » Jungkookក៏លេីកដៃមកកៀកស្មានាយតូចរួចអោនទៅខ្សឹបថា
« បេីអូនយល់ព្រមនឹងនាង យប់នេះបេីមិនសន្លប់ក្រោមទ្រូងបងក៏បាក់គ្រែដែរ » នាយនិយាយរួចថែមទាំងញាក់ចិញ្ចេីមដាក់ទៀត

YOUR LOVE​ [ END ]Where stories live. Discover now