មេការ < ហ្វីលិក ឯងធ្វើហើយដែរហ៎នេះឯកសារច្រើនណាស់ណា តើលោកប្រធានគាត់គិតអីនិង យ៉ាងណាក៏ស៊ូៗណា > នាងឈ្មោះថា មេការ ហយ និយាយទងយកដៃដាក់លើស្មា ហ្វីលិកយើង ហើយគាត់ក៏ដើរទៅធ្វើការគាត់វិញទៅ ។ឯរាងតូចយើងវិញ ក៏ងក់ក្បាល ហើយក៏លើកឯកសារដាក់កើតហើយក៏ចាប់ផ្ដើមធ្វើវា ។
កាត់មកពេលអាហារថ្ងៃត្រង់.
សូយុន< ហ្វីលិក តទៅញ៉ាំបាយថ្ងៃត្រង់ ហើយចាំមកធ្វើទៀត >
ហ្វីលិក < មិនអីទេខ្ញុំបានយកអាមកញ៉ាំនៅក្រុមហ៊ុនដែរតារ ទៅមុនចោះ> និយាយទាំងញញឹមដាក់សូយុន ហើយសូយុនក៏ដើរចេញទៅ ឯរាងតូចយើងនៅបន្តធ្វើ តែបន្ទិចក្រោយមកឃើញអ្នកដទៃគេចេញទៅអស់គេក៏ដកប្រអប់បាយរបស់គេមកលើតុ ហើយក៏បើកឃើញថាបាយម្ហូបរបស់គេទំនងខ្លាំងមែនទែន ហើយក៏អង្គុយញ៉ាំនៅតុ កំពុងញ៉ាំសុខៗក៏មានសម្លេងមួយនិយាយឡើង
<សុំញ៉ាំដែរមកទំនងណាស់ > ហើយនោះគ្មានអ្នកណាទេគឺយុងជីនយើងនិងឯង និយាយទាំងទឹកមុខគួរឲអាណិតចឹងហា តែចម្លើយគឺ
< អត់ទេបើចង់ញ៉ាំទៅទិញទៅខ្ញុំយកមកសម្រាប់តែខ្ញុំញ៉ាំខ្លួនឯងទេ >ហ្វីលិកឆ្លើយធម្មតា នៅញ៉ាំធម្មតា តែមិនធម្មតានោះគឺយុងជីនយើងទៅវិញទេ សុំញ៉ាំហើយត្រូវគេបដិសេដនោះ ស្រមៃទឹកមុខទៅមើលថាវាយ៉ាងមិច ហើយក៏ឱនទៅជិតមុខហ្វីលិកយើងដែលគេកំពុងញ៉ាំ ញត់ឡើងថ្ពាល់ប៉ោងៗនិង ហើយក៏និយាយ ឡើង
< ស្អែកយកណាធ្វើឲហើយ កុំខុសឲសោះបើមិនចឹងទេដេញចេញហើយ >និយាយរួចក៏ដើរចេញទាំងមុខមាំ ឯហ្វីលិកមិនខ្វល់ទេ គេក៏ញ៉ាំរួចរាល់ ហើយក៏បន្តធ្វើការងារគេធម្មតា ដល់ពេលល្ងាច គេគ្រប់គ្នាចេញទៅផ្ទះបណ្ដើរៗហើយ
មេការ<ហ្វីលិកមិនទៅផ្ទះទេហ៎ >
ហ្វីលិក < ខ្ញុំបញ្ចប់ការងារខ្ញុំបន្ទិចទៀតហើយៗ ទៅមិនចមេការ សុខសប្បាយតាមផ្លូវណាបាត > និយាយថាបន្ទិចទៀតហើយៗតែមើលឯកសារលើតុនៅមួយគំនរ តែក៏នៅបន្តទៀត ពេលយប់ងងឹតក៏មកដល់ យុងជីយើងគេក៏មិនទាន់ទៅផ្ទះដូចគ្នា តែមើលមកក្រៅឃើញហ្វីលិកយើងមិនទៅគេក៏នៅកំដរបន្ទិចទៅ ។
ហ្វីលោក< ជិតហើយៗ ហើយ...ងងុយណាស់តែធ្វើឲរួច ជិតហើយៗ ដៃរបស់ខ្ញុំឈឺណាស់ ហុឹកៗ > រអ៊ូ ក៏ រអ៊ូ តែដៃនៅតែវាយឯកសារដដែល ។
ម៉ោង9:54នាទីយប់
យុងជីន <ហេតុអ្វីដេកនៅទីនេះ? មិនគិតទៅផ្ទះទៅសម្បែងអីទេ ក្មេងនេះពិតជាតស៊ូមែន ហើយខ្លាចយើងបណ្ដែញចេញដល់ថ្នាក់នៅមិនផ្ទះនៅធ្វើចឹងឬ? > និយាយទាំងបារម្ភផង អស់សំណើចផង ហើយក៏យកកៅអីអង្គុយមើលមុខកូនអេតមីនដេកនៅនិង ហើយគេក៏មើលឯកសារដែលរាងតូចយើងធ្វើគឺថា គ្មានខុសសូមបីអក្សរមួយគ៏គ្មានខុសដែរ ធ្វើការបានល្អម៉ងហា តាមពិតរាងតូចគេធ្វើហើយៗបានដេកនិងដោយសារតែគេគិតថា ដេកតែបន្ទិចទេ និងងើបទៅផ្ទះហើយ តែធាតុពិត លក់ឈឹងលើតុនិងម៉ង យិងជីនយើងដោយឃើញថា យប់ក៏ជ្រៅ ហើយក៏សម្រេចចិត្ត ថាដាស់រាងតូចយើឲភ្ញាក់
យុងជីន< ហ្វីលិកភ្ញាក់ ឡើងនៅយប់ជ្រៅហើយណា ភ្ញាក់ឡើង > ហៅដាស់រហូតទាល់តែហ្វីលិកយើងភ្ញាក់
ហ្វីលិក < នេះម៉ោងប៉ុន្មានហើយលិកប្រធាន ហើុយ...> និយាយទងយកដៃញីភ្នែក
យុងជីន < ម៉ោង10:30 ហើយ តោះទៅផ្ទះទៅយើងជួនទៅ យប់បែបទៅផ្ទះម្នាក់ឯងគ្មានសុវត្តិភាពទេ > និយាយរួចក៏លូកដៃទៅជួយលើកហ្វីលិក
ហ្វីលិក < មិនអីទេលោកប្រធាន ខ្ញុំអាចទៅដោយ..ខ្លួនឯងបាន> និយាយក៏បិទភ្នែកបាត់ព្រោះងងុយពេកហ៎ បើកភ្នែកលែងរួច ។ យុងជីនយើងមិនខ្វល់ ក៏បីរាងតូចយើងទៅដាក់ក្នុងឡានហើយក៏បើកចេញទៅ នៅតាមផ្លូវ គេក៏ឧស្សាហ៍ ងាកមកមើលរាងតូចយើងដែរ ហើយគេក៏មកដល់ផ្ទះហ្វីលិកយើង ។
យុងជីន < នេះ ប្រើក្រយៅដៃហ៎ > រួចក៏លើកដៃហ្វីលិកយើងដាក់ស្កេន ហើយទ្វារក៏បើកឡើង < នៅម្នាក់ឯងទេហ៎បានជាស្ងាត់បែបនេះ រួចក៏បីរាងតូចយើងចូលបន្ទប់គេង មកដល់ក៏ដាក់លើគ្រែថ្នមៗ ហើយក៏ជួយដោះស្បែកជើងឲ ដណ្ដប់ភួយឲទៀត រួចក៏ប្រដីឡើង
< ស្អាតបែបនេះបើបានធ្វើប្រពន្ធល្អ យ៉ាងណា ទេ ក្មេងម្នាក់ក្លាហានគ្រាន់បើនៅផ្ទះតែម្នាក់ឯង > និយាយរួចក៏ដកកូនកាមេរ៉ា ពីក្នុងអាវ មកដាក់ក្នុងថូផ្កាជរទលមុខគ្រែនោះ ហើយក៏ញញឹមឡើង រួចក៏ចេញពីផ្ទះហ្វីលោកយើងទៅផ្ទះគេវិញទៅ ។( អាបុិកនេះដាក់កាមេរ៉ាមើលកូនស្រី អេតមីនម៉ង 😇)
កាត់ ព្រឹកថ្ងៃថ្មី
ហ្វីលោក< មិចក៏ខ្ញុំមកនៅផ្ទះបែបនេះ>
(To be : ភាគក្រោយដឹងតារអែមម៉ង😁)
ESTÁS LEYENDO
ពេលវេលាស្នេហ៍
Historia Cortaបើជាការសរសេររឿងទី1របស់ខ្ញុំ បើមានកំហុសឆ្គងកន្លែងណា សូមអធ្យាស្រ័យផង បាត🤗
