យើងបានដឹងថាយុងជីនបានចូលលេងផ្ទះហ្វីលិក ហើយអាការៈជំងឺរាងតូចក៏រើឡើង បន្ទាប់ពីយុងជីនបានទៅវិញរាងតូចយើងក៏ រត់ទៅរកទូទឹកកកហើយក៏បើកយកថ្នាំមកលេប ហើយក៏ផឹកទឹក (ហើយខ្វះកន្លែងលាក់មែនលោកអើយ😑) ហើយក៏អង្គុយបានមួយសន្ទុះ ក្រោយមកអាការៈគេក៏បាត់ហើយក៏ងើបដើរទៅបន្ទប់ខ្លួនដើម្បីជំរះកាយ តែក៏នៅមានអារម្ភថា រោយក បន្ទិចដែរ ។
កាត់មកមើលរាងក្រាស់យើងវិញ គេមិនបានមកផ្ទះទេ តែក៏ទៅមើលក្លឹបរបស់គេ ។
< ចៅហ្វាយ នៅក្លឹបមានរឿងហើយទាន > ជេមគេបានផ្ដល់ដំណឹងទៅកាន់យុងជីនដែលកំពុងបើកឡាន ហើយរាងក្រាស់ក៏បើកទៅដល់ឃើញថាមានបុរស បីបួននាក់បានវាយធ្វើបាបលើបុគ្គលិករបស់គេ យុងជីនមិនចាំយូរក៏រត់ទៅវាយជាមួយបុរសទាំងនោះតែម្ដង មិនបានប៉ុន្មាននាទីផង បុរសបីបួននាក់ អម្បាញ់មិញត្រូវយុងជីនយើងវាយត្រោមខ្លួនម្នាក់ ។
< ពួកឯងត្រូវ ចាំកន្លែងយើងមិនមែនជាកន្លែងវាយគ្នាទេ បើមានអ្នកបង្ករឿងមុននឹងដឹងគ្នាមិនខាន ហើយមួយទៀត កុំយកដៃដ៏ចង្រៃរបស់ឯងមក វាយបុគ្គលិករបស់យើងសោះ> និយាយទាំងប្រើក្រសែភ្នែកពិឃាតតែម្ដង ធ្វើឲពួកនោះខ្លាចរត់ចេញអស់ទៅ បន្ទាប់ពីចាត់ការរួចហើយក៏យកកន្សែងមកជួយដៃដែលប្រឡាក់ឈាននោះចេញ។
< រៀបឲស្អាតវិញទៅ ហើយទៅធ្វើការធម្មតាចោះ> ហើយក៏ បើកឡានមកផ្ទះវិញ មកដល់ឃើញថាប៉ាម៉ាក់របស់គេសម្រាកអស់ក៏បើកទូទឹកកកយកទឹកមកផឹកហើយក៏ ឡើងទៅបន្ទប់ ។ចូលដល់ក្នុងក៏ងូតទឹក បន្ទាប់ពីងូតទឹករួចកុំបើក កំព្យូទ័រមើល ក្មេងដែលកំពុងដេកលើពូក យ៉ាងស្កប់ស្គាល់ ហើយក៏ស្រដី
< តើអូនអាចផ្ដល់ឱកាសឲបងបានទេហ្វីលិក អូនដឹងទេថាបងស្រឡាញ់អូនតាំងពីដំបូងមកម្លេះ > ហើយក៏នៅមើលរាងតូចយើងមួយសន្ទុះធំក៏ចូលដេក ។
ព្រឹកថ្ងៃថ្មី ហើយត្រូវជាថ្ងៃអាទិត្យ ។យើងក៏ឃើញក្មេងប្រុសម្នាក់កំពុងតែភ្ញាក់ដោយសារពន្លឺថ្ងៃចាំងចូលភ្នែករបស់គេ
< ថ្ងៃអាទិត្យ ចឹងបើបានដើរលែងល្អយ៉ាងណាទេ ហើយ ... > និយាយទាំងយកដៃញីភ្នែក (ងើបមិនទាន់ផិតគ្រែផង នឹករឿងដើរលែង👍) ឯ យុងជីនយើង គេក៏ភ្ញាក់ងើបងូតទឹករៀបចំខ្លួនយ៉ាងស្អាត គម្រោងទៅណាមិនដឹង ។
ក្នុងសារ
< ហ្វីលិករៀបចំខ្លួនទៅចាំយើងជួនទៅដើរលែង > យុងជីគេសារទៅកាន់រាងតូចដែលកំពុងដើរចេញពីបន្ទប់ទឹក ហើយក៏មើលសារឃើញដូច្នេះក៏រត់ទៅស្លៀកពាក់យ៉ាងលឿន ។
កន្លះម៉ោងក្រោយមកយុងជីនក៏មកដល់មុចផ្ទះរាងតូច ហើយក៏ឃើញថាហ្វីលោកយើងស្លៀកពាក់យ៉ាងស្អាតចេញមក ញញឹមខ្ជឹប ហើយក៏ចូលឡានចេញដំណើរទៅ ។
<លោកប្រធាន យើងទៅណា មុនទៅតែពេលនេះខ្ញុំឃ្លានហើយ> និយាយធ្វើមុខស្អុយដាក់យុងជីន ។
< ចុះមកញ៉ាំអីសិទៅ ចាំធ្វើដំណើរបន្ត> ហើយរាងតូចក៏ចុះពីក្នុងឡានដើរតាមយុងជីពីក្រោយ ។ ពេលញ៉អាហារពេលព្រឹករួចពួកគេក៏ធ្វើដំណើរ បន្តទៀត ។
< តើយើងទៅណា ហើយនៅយូរទៀតទេ > គេសួរព្រោះនេះធ្វើដំណើររាងយូរគួរសមដែរ ក៏ដាច់ចិត្តសួររាងក្រាស់
<... នៅមិនឆ្ងាយទៀតទេដល់ហើយ បើងងុយដេកទៅ ចាំដល់យើងដាស់> ឮសម្ដីរាងក្រាស់បែបនេះក៏ធ្វើឲរាងតូចញញឹមបន្ទិចក៏បិទភ្នេកគេងលើឡានឹងទៅ ។
កាត់ពេកមកដល់ គឺជាសមុទ្រសោះ ។
< អេ៎!ក្មេងតូចដល់ហើយភ្ញាក់ឡើង > ដាស់រាតូចឲក្រោកហើយក៏យកឥវ៉ាន់ចេញពីគូថឡាន ហើយក៏យកទៅក្នុងផ្ទះសម្រាប់ជួលនិងទៅ ហលយក៏ប្រាប់ឲបុគ្គលិកនោទៅនោះជួយយកឥវ៉ានរបស់គេដាក់បន្ទប់ឲផង។
ងាកមើលរាងតូចយើងវិញ ក៏រត់មកមាត់សមុទ្រហើយក៏ត្រដាងដៃស្រូបយកខ្យល់អាកាសបរិសុទ្ធ ខ្យល់មកប៉ះនិងរាងកាយតូចធ្វើឲហ្វីលិកមានអារម្ភល្អខ្លាំងមែនទែន ឯយុងជីនយើងគេក៏ដើរមកពីក្រោយ ឱបរាងតូចយើងធ្វើឲហ្វីលិកភ្ញាក់បន្ទិច ហើយក៏និយាយ
< លោកប្រធាននៅទីសាធារណណា កុំខ្វះសុជីវធម៌ពេក លែងខ្ញុំ សិនទៅ > ឯយុងជីនយើងក៏ព្រមលែង។
< ហៅយើងធម្មតាបានហើយមិនទម្លាប់ហៅនៅទីសាធារណចឹងទេ > ឯហ្វីលិកយើងគេជាកូនចៅមានតែបើមិនចៅហ្វាយ គឺលោកប្រធាន និងឯង ។
< លោកប្រធានមិនធ្លាប់ចេញក៏មិនធ្លាប់ហៅលោកប្រធាន ធម្មតារដែល ចឹងមានតែហៅលោក ហុឹម ...> និយាយមិនទាន់ចប់ផងក៏ត្រូវរាងក្រាស់ថើបយកតែម្ដងព្រោះគេខ្នាញ់និតក្មេងម្នាក់នេះខ្លាំងមែនទេ អត់មិនបានថើបយកម៉ង ។
< នេះ លោកប្រ..> ហើយក៏ផ្អាក់និយាយយកដៃខ្ទប់មាត់ខ្លាចយុងជីនយើងថើបទៀតហ៎
< អេ៎ ឈប់ហៅថាលោកប្រធាន ទៀតហើយហ៎ > ឈ្លៀតញ៉ោះ ទៀតហា
< មនុស្សឆ្កួត ឆឹស ...
"ស្អែកអត់បានសរសេរទេចឹងសរសេរយប់និងឲហើយ បើឆ្គងបន្ទិចកប្រកាន់អីណា 🙏🥺"
ESTÁS LEYENDO
ពេលវេលាស្នេហ៍
Historia Cortaបើជាការសរសេររឿងទី1របស់ខ្ញុំ បើមានកំហុសឆ្គងកន្លែងណា សូមអធ្យាស្រ័យផង បាត🤗
