EP8

130 25 4
                                    

" ជេយ៉ុន "សំឡេងធំក្រលរដែលបានបន្លឺនៅពីក្រោយខ្នងរបស់ជេយ៉ុន ជាហេតុធ្វើអោយគេត្រូវបែរខ្នងងាកមើលម្ចាស់សំឡេង ប៉ុន្តែជាអកុសលគេមិនបានឃើញមុខម្នាក់នោះហើយត្រូវគេចាប់ច្រក់បាវលើលីចូលឡានបាត់។

" បំបាត់ភស្តុតាងដែលជាប់ពាក់ពាន់ជាមួយជេយ៉ុនអោយអស់ រួចធ្វើយ៉ាងណាអោយដូចនាងធ្វើអត្តឃាត "ជេយ៉ុនបានត្រឹមឆ្ងល់ក្នុងបាវម្នាក់ឯងមិនដឹងថានាយម្នាក់នោះមកជួយឬមកចាប់ចំរិតទេបើសុទ្ធតែអោយកូនចៅជួយបំបាត់ភស្តុតាងប៉ុន្តែចាប់ខ្លួនច្រក់បាវទៅវិញវល់ខួរឆ្កួត។

" ឯងជាអ្នកណាចាប់យើងធ្វើអីអាឆ្កួត "

" ជាបង "សុងហ៊ុន ស្រាយមាត់បាវចេញអោយជេយ៉ុនបានដកដង្ហើមនិងមានសេរីភាពវិញរួចក៏ទាញអោបចង្កេះរបស់គេអោយមកជិតនាយ។

" បងមកទីនេះធ្វើអី? "មិញនេះនៅខ្លាសោះប៉ុន្តែបាននៅជិតបងស្រាប់តែក្លាយជាកូនឆ្មាមួយរំពិច។

" ជាតួនាទីរបស់ ទោះកូនចង់ធ្វើអីបងនឹងតាមការពារអូន ទោះអូនសម្លាប់មនុស្សបងនឹងជួយបំបាត់ភស្តុតាង "សុងហ៊ុន និយាយទាំងញញឹមបណ្ដើរយកក្រណាត់សើមជូតឈាមប្រលាក់លើមុខនិងដៃជើងរបស់សំណព្វចិត្តនាយបណ្ដើរ។

" នេះអាវនឹងស្បែកជើងអូនដូរទៅ ព្រោះថាអាវអូនកំពុងតែពាក់ឥឡូវនេះវាប្រលាក់ពិបាកនឹងបោកណាស់ អូនដូរក្នុងឡានសិនទៅ ចាំបងនឹងកូនចៅបងចេញសិន "សុងហ៊ុន និយាយរួចក៏បញ្ជាអោយប៊េនបត់អៀបគៀននៅកន្លែងផ្លូវស្ងាត់បន្តិចដើម្បីអោយជេយ៉ុនបានផ្លាស់ប្ដូរខោអាវ រួចក៏ទាញប៊េនចេញ។

" ហៅខ្ញុំចេញស្រួលបួលទៅខ្ញុំចេញហើយ ចាំបាច់ទាញខ្ញុំចេញឡើងទីណាត់ទីណែងពេញនឹង "ប៊េន ចេញមកដល់ក្រៅភ្លាមក៏ធ្វើមុខស្អុយដាក់ចៅហ្វាយរួចក៏រអ៊ូញិបៗដូចកូនចាបកូនព្រាប។

" បិទមាត់ឬកាត់ប្រាក់ខែ ឯងយកមួយណា? "

" បិទមាត់ហើយបាទ "ប៊េន:🤐

បន្ទាប់ពីជេយ៉ុនបានផ្លាស់ប្ដូរខោអាវរួចគេក៏ហៅនាយអោយចូលឡានប៉ុន្តែបែរជាយកខោអាវដែលប្រឡាក់ឈាមនោះទៅណាក៏មិនដឹង។

IM BACK SS2 | JAKEHOONWhere stories live. Discover now