+តូបលក់មីឆា...
Tae បាននាំនាយក្រាស់មកញុាំមីឆានៅជិតកន្លែងធ្វេីការដែលនាយតូចតែងតែលួចនាយមកញុាំជាញឹកញាប់ ពួកគេបានហៅមីពីរចានមកញុាំរួចក៏នាំគ្នាជជែករឿងតិចតួច។
«មីបងសាច់ច្រេីនជាងអូន...»Tae សម្លឹងមេីលទៅចានមីរបស់នាយក្រាស់ហេីយនិងចានមីរបស់ខ្លួនរួចបង្ហាញទឹកមុខដ៏ស្អុយឡេីងមក
«ដូចតែគ្នាទេតេី...បងមិនឲ្យសាច់អូនទេ!»Jungkook ដោយដឹងពីបំណងរបស់នាយតូចគេក៏បរិសេដទុកមុនភ្លាមៗ
«ឆឹស...គិតថាអូនចង់យកសាច់របស់មីបងណាស់ហី...ឆេីយ»Tae ពេបមុខពេបមាត់ទាំងមិនសុខចិត្ដ ហេីយក៏បានយកគ្រឿងយកផ្សំទាំងមុខស្អុយ
«ក៏បាន...បងញុាំហេីយ»Jungkook ក៏បានយកគ្រឿងមកផ្សំហេីយយកចង្កឹះមកញុាំមីរបស់គេយ៉ាងប្រងេីយ ឯនាយតូចឃេីញថានាយក្រាស់មិនខ្វល់ពីខ្លួនបែបនេះក៏កេីតទុក្ខមិនសុខចិត្ដឡេីងមកភ្លាមៗ
«ឆឹស....»Tae ច្របល់មីដោយកំហឹង មិនតែប៉ុណ្ណោះថែមទាំងសម្លក់មុខនាយក្រាស់សឹងតែលានចេញមកទៀតផង ពួកគេបន្តញុាំមីដោយមិននិយាយរកគ្នាមួយម៉ាត់ ព្រេាះក្នុងចំណោមគេទាំងពីរគឺកំពុងមានអ្នកឆេះភ្លេីងសន្ធោសន្ធៅពេញក្បាល បេីនិយាយដឹងតែផ្អេីលពេញហាងមីតែម្ដង។
បន្ទាប់ពីញុាំរួចរាល់នាយក្រាស់ក៏បានគិតលុយហេីយនាំគ្នាចេញទៅវិញដោយនាយតូចដេីរឡេីងញាប់ទៅមុននាយក្រាស់ព្រេាះថាពេលនេះកំពុងតែងរ ចំណែកនាយក្រាស់យេីងវិញក៏មិនស្រួលក្នុងចិត្ដប៉ន្មានដែរ តែក៏សុខចិត្ដទ្រាំចាំដល់ពេលចាំលួងសរុបតែម្ដង។
ពួកគេទាំងពីរនាក់អង្គុយធ្វេីការដោយមិននិយាយរកគ្នាសូម្បីមួយម៉ាត់ បេីនាយតូចវិញដេីរធ្វេីដូចមិនឃេីញនាយក្រាស់យេីងចឹង បេីមិនគេចទេដឹងតែបុកដល់បាក់ស្មារតែម្ដង។សកម្មភាពនេះបានបន្តរហូតដល់ម៉ោងបញ្ចប់ការងារ ពួកគេក៏បានរៀបចំរបស់របរដាក់ចូលក្នុងកាបូបពួកគេហេីយក៏ចុះទៅក្រោមដេីម្បីទៅផ្ទះ នាយតូចលេីកនេះមិនបានដេីរទៅរកឡានជាមួយនាយក្រាស់ទេបែរជាដេីរទៅឈរហៅតាក់សុីទៅវិញ។
YOU ARE READING
អារម្មណ៍ស្នេហ៍
Action«គ្រប់យ៉ាងដែលអូនផ្ដល់ឲ្យបងគឺចេញពីចិត្ដបរិសុទ្ធរបស់អូនទាំងអស់ ឲ្យបងស្គាល់អ្វីទៅជាការមានអារម្មណ៍ស្នេហ៍ទៅកាន់នរណាម្នាក់ពិតប្រាកដ បងអគុណអូនណា» Kim taehyung × jeon jungkook
