PART 45 : THE END

2.4K 144 4
                                    

      A YEAR AGO
មួយឆ្នាំកន្លងផុតទៅយ៉ាងរហ័ស ប្រៀបដូចមួយពព្រេចភ្នែក ។ ពេលវាលាចេះតែដេីរទៅមុខរហូតគ្មានថ្ងៃបកក្រោយ ចំណែកឯមនុស្សក៏ប្រែប្រួលទៅតាមពេលវេលា ដូចជាពេលនេះ ភូមិគ្រឹះចនមានកម្មវិធីយ៉ាងគក្រឹកគគ្រេង មានផ្កាពណ៍សនិងផ្កាឈូករៀបចំសឹងតែពេញភូមិគ្រឹះ មនុស្សម្នាទាំងអ្នកតូចអ្នកធំ ត្រូវអញ្ជេីញមកចូលរួមយ៉ាងកុះករ បណ្តាលអោយកូនកំលោះដែរឈរចាំកូនក្រមុំមានអារម្មណ៍កាន់តែភ័យលេីសដេីម បេីនិយាយពីកូនកម្លោះវិញគ្រងឈុតពណ៍សយ៉ាងស្រស់សង្ហារឈររងចាំភរិយាដែរចេញមកបន្តិចទៀតនេះ ប៉ុន្តែដូចជាមេីលមិនដាច់ឡេីយថាកូនប្រុសលោកចនរូបណា មិនដឹងថាជាJEON JUNGKOOk ឬក៏ JEON JUNGGUឡេីយ

បន្តិចក្រោយមកកូនក្រមុំក៏ដេីរមកជាមួយស្បៃគ្របមុខ កាន់បាច់ផ្កាកុលាពណ៍ផ្កាឈូក ពាក់រ៉ូបពណ៍សអូសវែងអន្លាយពីលេីព្រំក្រហម កៀកដៃរបស់HuSanដេីរមកទាំងទឹកមុខញញឹមពព្រាយក្រោមស្បៃបាំងមុខ ហេីយពិតណាស់ថ្ងៃនេះជាថ្ងៃមង្គលការរបស់JUNGGU&YURI

បន្ទាប់ពីកម្មវិធីស្បថស្បែរសច្ចា ក្លាយជាប្តីប្រពន្ធពេញច្បាប់រួចមក ក៏ដល់ពេលវេលាដែរគួរបន្តវេនដល់អ្នកក្រោយ គឺជាការបោះផ្កានោះហេីយ

« អូនចូលទៅចាប់ដែរទៅ » Jungkookគ្រងដោយសម្លៀកបំពាក់ក្វាសេពណ៍ប្រផេះក៏កេះសំណព្វចិត្តរបស់នាយអោយទៅចូលរួមនឹងគេ

« អូនមានបងហេីយ បងចង់អោយអូនទៅរកគូរឯណាទៀត » Taehyungតបទាំងមិនចង់ព្រោះមនុស្សច្រេីនពេក

« ថាទៅៗ បេីអូនចាប់បានបងមានរបស់អោយ » Jungkook

« អ្វីទៅ? » Taehyung

« មិនប្រាប់ទេ ទាល់តែចាប់បានបាច់ផ្កា បេីមិនអញ្ចឹងគឺអត់ហេីយ » Jungkookនិយាយទាំងញាក់ចិញ្ចេីមឌឺនាយតូច

« ក៏បានៗ » Taehyungក៏ដេីរទៅម្ខាងព្រោះខ្លាចគេហក់ចាប់ផ្កាទៅអាចនឹងប៉ះពាលខ្លួន

« Okay កូនក្រមុំត្រៀមខ្លួនរួចរាល់ហេីយ ខ្ញុំរាប់ដល់បី សឹមបោះណា...ចាប់ផ្តេីម...1...2...3.... » ពិធីកររាប់ដល់បីភ្លាមYuRiក៏បោះសម្តៅមកនាយតូចតែម្តង ទោះជាមិនចង់ចាប់ក៏ត្រូវអោបជាប់ទ្រូងបាត់ទៅហេីយ ចំណែកTaehyungក៏ធ្វេីមុខស្លឺមិនដឹងអី

YOUR LOVE​ [ END ]Where stories live. Discover now