ភាគទី04 : មិនស្លាប់គ្រាន់តែសន្លប់

4K 179 1
                                    

យ៉ុនហ្គី បានដើរចូលទៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់នាយដែលមាននៅក្នុង ក្លឹបព្រោះមាននាក់ចាំនាយនៅក្នុងនោះ។
" លោកមីន!! "គេគឺ ផាក ជីមីន ដែលធ្លាប់រួមមេត្រីជាមួយនាយកាលពីរ1ខែមុន។ ជីមីន ជាក្មេងកំព្រា ហើយក៏ជាមិត្តរបស់ ថេហ្យុង ម្នាក់ដែរ។
" រកយើងមានការអ្វីហ្អេស៎? ថែមទាំងមកនៅក្នុងបន្ទប់របស់យើងទៀត "យ៉ុនហ្គី ដើរទៅអង្គុយនៅលើសាឡុង គងអន្ទាក់ខ្លាមើលទៅមនុស្សមាឌតូចដែលឈរទៅចំពោះមុខ។
" គឺខ្ញុំបានសំលោកមេការមក សូមទោសដែលខ្ញុំប្រហើនបែបនេះ តែខ្ញុំមានរឿងចង់និយាយប្រាប់លោក "ជីមីន អោនមុខចុះពីរក្រសែភ្នេកកំណាចមួយនេះ នាយសម្លឹងមើលមកគេដូចជា គេជាចំណីយ៉ាងចឹង។
" រឿងអ្វី?? "
" ខ្ញ..ខ្ញុំមានកូន! "ជីមីន ប្រាប់នាយទាំងអោនមុខចុះ។ តាំងពីររូមមេត្រីជាមួយនាយមក កន្លងទៅមួយអាទិត្យគេបានក្អួតចង្អោរសឹងតែរាល់ថ្ងៃ គេមិនបានទៅពេទ្យពិនិត្យដោយសារតែរវល់ធ្វើការ ប៉ុន្តែម្សិលមិញនេះគេមិនស្រួលខ្លាំងក៏បាន ទៅពិនិត្យក៏បានដឹងថាគេកំពុងតែមានកូន 2សប្តាហ៍ទៅហើយ ទើបយប់នេះគេយកមកប្រាប់នាយ ទោះនាយបានបស់សម្ដីបែបណាមកកាន់គេក៏ដោយ ក៏គេនឹងទទួលយកបាន។
" មានកូន មកប្រាប់យើងធ្វើអី? "យ៉ុនហ្គី លើកចិញ្ចើមសួរឡើងធ្វើដូចជាមិនភ្ញាក់ផ្អើលទាល់តែសោះ ព្រោះនាយគិតថា ជីមីន មិនដឹងថាទៅដេកជាមួយនឹងអ្នកណាខ្លះផង ហើយកូននោះជាកូននាយឬក៏មិនមែនផង ទៅខ្វល់អ្វីម្លេះ។
" លោកមីន តែខ្ញុំមានកូនជាមួយលោកណា "ជីមីន ចាប់ផ្តើមរលីងរលោង។
" មិនប្រាកដថា ក្មេងនោះជាកូនយើងឬក៏អត់ផង ហើយយើងក៏មិនដឹងថាឯងទៅដើរដេកជាមួយនឹងណាខ្លះផង មកប្រាប់ថាមានកូនជាមួយយើង គិតថាយើងជឿឯងហ្អេសក្មេងសាច់ក្រអូប?? "យ៉ុនហ្គី ក្រោកឈរឡើងមកនិយាយទាល់មុខគេ ហើយក៏ញញឹមរបៀបអស់សំណើចនឹង ជីមីន ដែលថាមានកូនជាមួយនាយ។
" អ្អឹកៗ ខ្ញ..ខ្ញុំមិនបានធ្វើខ្លួនបែបនោះ "ជីមីន ពេលលឺមនុស្សដែលគេស្រលាញ់និយាយមើលងាយគេបែបនេះ វាពិតជាឈឺចាប់ខ្លាំងណាស់។
" ចេញទៅ ហើយលុយនេះ យកកូនចេញទៅ! "យ៉ុនហ្គី ប្រាប់អោយគេចេញពីរបន្ទប់ហើយក៏មិនភ្លេចបស់លុយមួយចំនួនធំអោយទៅគេ ដើម្បីយកកូនចេញ។
" អ្អឹកៗៗ លោកអាក្រក់ណាស់ ខ្ញុំមិនត្រូវការលុយរបស់លោកនោះទេ ហើយកូននេះក៏ខ្ញុំមិនយកគេចេញនោះដែរ អ្អឹក ខ្ញ..ខ្ញុំនឹងមើលថែគេ ហើយក៏មិនប្រាប់គេថាមានឪពុកអាក្រក់ថោកទាបដូចជាលោកដែរ! "ជីមីន និយាយថាអោយនាយហើយ ក៏រត់ចេញទៅទាំងទឹកភ្នេក។
យ៉ុនហ្គី ឃើញគេរត់ចេញទៅហើយ នាយក៏ទម្លាក់ខ្លួនអង្គុយចុះទាំងតប់ប្រមល់ជាខ្លាំង ដៃរបស់នាយក៏លើកទៅជ្រុកសក់ឡើងលើ។
" សូមទោស!!! "យ៉ុនហ្គី សម្លឹងមើលទៅលុយដែលរប៉ាត់រប៉ាយដោយសារតែជីមីន បានគប់ដាក់នាយនោះទាំង ពោលពាក្យ សូមទោស។ យ៉ុនហ្គី មិនមែនមិនដឹងថា កូនរបស់ជីមីននោះ ជាកូនរបស់នាយនោះទេ នាយបានដឹងតែនាយមិនអាចទទួលខុសត្រូវទៅលើគេបាន ព្រោះពេលនេះសត្រូវនាយគ្រប់ជំទិស ដឹងហើយមែនទេថានាយជាម៉ាហ្វៀមួយរូប។ អម្បាញ់មិញនេះនាយបានអោយ ជីមីន យកកូនចេញទាំងលួចភ័យ ខ្លាចថា ជីមីន នឹងទៅយកកូនរបស់នាយចេញមែន តែក្រោយពេលជីមីន និយាយថាទុកកូននាយក៏លួចរំភើបចិត្ត តែពេលលឺជីមីននិយាយថាមិនអោយកូនស្គាល់ឪពុកថោកទាបដូចជានាយ នាយពិតជាឈឺចាប់ណាស់ តែត្រូវទ្រាំថ្ងៃក្រោយនាយអាចនឹងជួបគេនឹងកូនហើយក៏រស់នៅជុំគ្នា តែពេលនេះមិនអាចទេ បើនាយយកគេមកនៅក្បែរខ្លួន គេប្រាកដជាមានគ្រោះថ្នាក់។
ជីមីន បានរត់ចេញមកខាងក្រៅហើយក៏អង្គុយយំលើតុនោះមួយសន្ទុះ ទើបដើរទៅរកមេការ សើម្បីសួររក ថេហ្យុង។
" មេការ!! "
" អូ៎! ជីមីន បានធូរហើយឬទើបបានជាមកធ្វើការ "
" ខ្ញុំមិនបានមកធ្វើការនោះទេ មេការមានឃើញថេហ្យុងដែរទេ? "
" ថេហ្យុងហ្អេស៎ គឺគេ..គេកំពុងតែរវល់ "គាត់តបទាំងរដិបរដុបព្រោះមិនចង់ប្រាប់ការពិតទៅ ជីមីន ព្រោះថេហ្យុង បានហាមហើយថាមិនអោយប្រាប់គេនោះទេ។
" គេរវល់ឬ? មិនអីទេ តែខ្ញុំសំលាឈប់ធ្វើការទីនេះហើយ "
" តើមានរឿងអី ហេតុអីចង់លាឈប់ "
" មានបញ្ហាផ្ទាល់ខ្លួន មេការកំភ្លេចប្រាប់ចៅហ្វាយផង ខ្ញុំទៅសិនហើយ "ជីមីន ថាហើយក៏ដើរចេញទៅយ៉ាងលឿន រកនឹងមេការនិយាយមិនទាន់។

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now