ភាគទី07 : យើងក្លាយជាប្រុសលក់ខ្លួន

4.1K 199 8
                                    

+ម៉ោង11យប់

នៅក្នុងបន្ទប់ដ៏តូចចង្អៀតរបស់ ថេហ្យុង ពេលនេះនៅក្នុតបន្ទប់មានបញ្ចាំងពិលភ្លឺតិចៗ។ ថេហ្យុង កំពុងតែរួសរើខោអាវដាក់ក្នុងកាបូបធំល្មមមួយទាំងទឹកភ្នេកស្រក់ហូរឥតឈប់។
គេបានសម្រេចចិត្តហើយថាយប់នេះនឹងលួចចាកចេញពីរបន្ទប់ជួលនេះទៅរក ជីមីន ហើយក៏លួចទៅរស់នៅ Daegu ដោយមិនអោយឪពុកម្ដាយនានដឹង។
ក្រោយរៀបចំខោអាវរួចរាល់ ថេហ្យុង ក៏បានទាញយកសៀវភៅជាមួយនឹងប៊ិច យកមកសរសេរnotមួយទុកអោយអ្នកផ្ទះ។
" ហុឹកៗ សូមទោសកូនមិនអាចរស់នៅទីនេះទៀតនោះទេ "ក្រោយពីរសរសេររួច ថេហ្យុង ក៏បានអង្គុយយំ គេបានសូមទោសពួកគាត់ ព្រោះមិនអាចរស់នៅទីនេះតទៅទៀត។
រឿងដែលគេបានដេកជាមួយ មនុស្សប្រុសដែលមិនស្គាល់ពីរប្រវត្តិរបស់គេច្បាស់លាស់ ធ្វើអោយគេទទួលយកវាមិនបាន ហើយក៏មិនអាចរស់នៅប្រឈរមុខជាមួយនឹងម្ដាយរបស់គេបានដែរ គេចង់រស់នៅ Daegu មួយរយៈពេលដែលអាចធ្វើចិត្តបាន។
ថេហ្យុង យកការបូបមកស្ពាយរួចក៏បើកទ្វាតិចៗមិនអោយលឺសម្លេងដល់ឪពុកម្ដាយ មុននឹងទៅគេបានដើរជិតលោកគីម មើលមុខគាត់ទាំងស្រស់ទឹកភ្នេក គេបានត្រឹមតែលួចពោលពាក្យក្នុងចិត្ត សូមអោយគាត់ឆាប់ជាប៉ុណ្ណោះ រួចក៏រត់ចេញទៅ។

#បន្ទប់ជីមីន

តុក!!តុក!!
ថេហ្យុង រត់មកដល់គោះទ្វារបន្ទប់ ជីមីន ទាំងងាកឆ្វេងងាកស្ដាំមិនឈប់ព្រោះយប់នេះងងឹតខ្លាំងណាស់ គេក៏មានអារម្មណ៍ថាខ្លាចខ្លះដែរ។
" អ្នកណា?? "ជីមីន ដែលនៅខាងក្នុងជិតតែដេកលក់ទៅហើយ ស្រាប់តែលឺសម្លេងគោះទ្វារ ធ្វើអោយគេប្រញាប់ស្ទុះងើបឡើង ហើយក៏មិនឈោងយកកាំបិតនៅជិតខ្លួនមកកាន់ដែរ។
" គឺយើងណា ជីមីន "ថេហ្យុង រហ័សឆ្លើយតប។
" ថេហ៍!! ចាំបន្តិច "ជីមីន អោនមើលតាមប្រឡោះទ្វារឃើញថា អ្នកជាមិត្តទើបរហ័សទម្លាក់កាំបិតចុះមកបើកទ្វារអោយគេចូល។
ពេល ថេហ្យុង ចូលទៅហើយ ជីមីន ក៏ប្រញាប់បិទទ្វារចាក់សោរអោយជាប់វិញ។
" ថេហ៍មានរឿងអ្វី ហេតុអ្វីក៏មានកាបូបខោអាវមកទាំងស្មើនេះ? "ជីមីន បែមកសួរនាំ មិត្តដែលយកការបូបទមហលាក់ចុះពីរលើខ្លួន។
" យើងចង់ទៅ Daegu ជាមួយឯងដែរជីមីន តើអាចទៅយប់នេះដែរទេ? "ថេហ្យុង បែមកជាមួយកែវភ្នេករលីងរលោង។
" មានរឿងអ្វីហ្អាស់? "
" ហុឹកៗ យើងមិនចង់នៅទីនេះទេ ជីមីន "ថេហ្យុង ស្រាប់តែអោយទឹកភ្នេកហូរមកម្ដងទៀត ព្រោះមិនអាចទប់ជាប់នោះទេ។
" កំយំអី ប្រាប់យើងមកថាមានរឿងអ្វីហឹម? "ជីមីន ចូលទាញយកថេហ្យុង អោបបន្តិចហើយក៏ជូតទឹកភ្នេកអោយគេ។
" យើ..ហុឹក យើងបានក្លាយជាប្រុសលក់ខ្លួន ហុឹកៗ ជីមីន "ថេហ្យុង អោបជីមីនយ៉ាងណែន ប្រាប់គេដោយសម្លេងដង្ហក់ព្រោះតែយំខ្លាំងពេក។
" ពុទ្ធោអើយ ថេហ៍! "ជីមីន លឺហើយសែនអាណិតអ្នកជាមិត្តយ៉ាងខ្លាំង។
" យើងបានលក់ខ្លួនអោយគេដើម្បីលុយ ហុឹកៗ តើ..តើយើងអាក្រក់ណាស់មែនទេ? "
" អត់ទេៗ កំនិយាយបែបនេះអី "
" ហុឹកៗ "
" យើងមិនដឹងថាឯងជួបអ្វីមកខ្លះនោះទេ ឈប់យំទៅឯងមិនអាក្រក់នោះទេណា ពួកយើងទាំងពីរគឺដូចគ្នា "ជីមីន និយាយលួងលោមថេហ៍ ក៏ដូចជាលួងលោមខ្លួនឯងដែរ។ មែន! គេមិនខុសអ្វីពីរថេហ៍នោះទេ គេបានដេកជាមួយ យ៉ុនហ្គី ទោះមិនបានលុយក៏គេដូចជាប្រុសលក់ខ្លួនដែរ ព្រោះតែនាយម្នាក់នោះមិនទទួលខុសត្រូវ។
មួយសន្ទុះក្រោយ ថេហ្យុង ក៏រាងអន់យំបន្តិច រួចក៏និយាយគ្នារឿងចេញដំណើទៅនាយប់នេះ ថេហ្យុង មិនអាចនៅបន្ត ជីមីន គេក៏មិនចង់រស់នៅទីនេះដែរ ទើបសម្រេចចិត្តរៀបចំសម្លៀកបំពាក់ ធ្វើដំណើរចេញពីរបន្ទប់ជួល។
គេពីនាក់បានដើរទៅ ក្រែងល៎បានជួបជាមួយនឹងឡសនតាក់សុីដែលបានឆ្លងកាត់ វាក៏ពិតមែនឡានតាក់សុីមួយគ្រឿងបានបើកបរកាត់នោះ មិនចាំយូរ ថេហ្យុង នឹងជីមីន ក៏បានហៅឡើងជិះអោយពូ តាក់សុី ជូនទៅ ឋាននីរថភ្លើង ព្រោះស្មើនេះអាចនៅមានជើងរថភ្លើងទៅ Daegu ។
មកដល់ហុចលុយអោយពូក តាក់សុ៏រួចរាល់ ពួកគេក៏បានឡើងរថភ្លើងទៅបន្ត ធ្វើដំពីរស្មើនេះអានឹងភ្លឺបានទៅដល់។

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now