ភាគទី10 : ផាំង!! ខ្ញុំៗដល់ជាតិក្រោយមែនទេ

3.6K 172 14
                                    

#ប្រទេសកូរ៉េ

ប្រលឹមមិនទាន់ ថេហ្យុង មានអារម្មណ៍ថាឃ្លានគូរពោះខ្លាំងៗ ទើបក្រោកឡើងចូលទៅលុបមុខមាត់ដោះធ្មេញហើយ ក៏មកធ្វើអីញុាំម្ដង។ ថ្ងៃនេះមិនដូចម្សិលមិញនេះទេ មិនវិលមុខ តែបែជាមកឃ្លានទៅវិញ  បើត្រីគេនៅតែមិនអាចធុំក្លិនវាបានដូចដើម។
ថេហ្យុង ធ្វើអាហារច្រើនខ្លាំងណាស់ ដូចជាញុាំគ្នា5នាក់យ៉ាងចឹង ទាំងដែលក្នុងផ្ទះមួយនេះមានតែគេ ហើយនឹង ជីមីនសោះ។
" ហឹម!! ថេហ៍ឯងធ្វើអាហារពេលព្រឹកអីក៏ច្រើនម្លេះ? "ជីមីន ត្រូវបើកភ្នេកធំៗ ឃើអាហារពេញតុ ញុាំដូចជាអ្នកមានលំដាប់កំពូលទៅហើយ។
" គឺ..ហិហិ យើងឃ្លានខ្លាំងទើបធ្វើច្រើន "ថេហ្យុង សើចលឹបភ្នេកដាកើ ជីមីន យ៉ាងគួរអោយក្នាញ់។
" អា៎!! កាថេហ៍! ឯងកាន់តែប្លែក "
" គ្រាន់តែឃ្លានសោះប្លែកដែរ "ថេហ្យុង ធ្វើជាសម្លក់មុខ ជីមីន។
" ឯងមានដែលបែបនេះអត់? មិនដែលទេត្រូវទេ? "
" គឺ.. "មិននិយាយទៅមុខ ព្រោះខ្លួនគេមិនដែលបែបនេះពិតមែន។
" ទៅពេទ្យទៅ ថេហ្យុង អោយដឹងច្បាស់ក្នុងចិត្តណា "ជីមីន បានបង្ខំរឿងអី ថេហ្យុង ទៅពេទ្យនេះតាំងពីរម្សិលមិញ តែថេហ្យុងដើរគេចរហូត។
" ចាំថ្ងៃសម្រាកចុះ យើងនឹងទៅ "ថេហ្យុង នៅតែបដិសេធចាំថ្ងៃសម្រាកមកដល់ ទាំងដែលវានៅ5ថ្ងៃទៀតឯណោះ។
" ហេតុអីមិនចង់ទៅពេទ្យហឹម? ចុះបើឯងឈឺអីផ្សេងទៅគិតយ៉ាងមិច? តែបើមានកូនមែនឯងនៅតែបន្តបែបនេះទៀត កូនឯងច្បាស់ជាមានសុខភាពខ្សោយមិនខានទេ "
" យើង ហុឹកៗ "ថេហ្យុង ទម្លាក់ស្លាបព្រាចុះរួចក៏យំតែម្ដង មូលហេតុដែលមិនចង់ទៅមន្ទីរពេទ្យ គេខ្លាច ខ្លាចថាមានកូន គេនៅមិនអាចទទួលយកបាននៅឡើយ មានកូនពេលនេះចុះពេលកើតមកកូនសួរលោកប៉ាគេនោះ តើអោយគេប្រាប់បែបណា?
" កំយំអីថេហ៍ រឿងទាំងនោះឯងឆ្លងកាត់មកទៅហើយត្រូវតែទទួលយកវាណា "ជីមីន ទាញគេមកអោបលួងលោម។
" ហុឹកៗ យើងខ្លាច "ថេហ្យុង អោប ជីមីន យ៉ាងណែនយំពោលពាក្យថាខ្លាចខ្សិបៗ។
" កំខ្លាចអី មានយើងនៅទីនេះហើយ "ជីមីន បន្តនិយាយលួងលោម ថេហ្យុង រហូតដល់គេស្ងប់ចិត្ត។

SKIP

នៅក្នុងវិមានត្រកូលមីន បុរសសង្ហារសាច់ចាំដែលគេស្គាល់ថាជាម្ចាស់វិមាន កំពុងតែអង្គុយគងអន្ទាក់ខ្លានៅលើសាឡុងក្នុងបន្ទប់របស់នាយ ទឹកមុខរបស់នាយដូចជាមិនល្អសោះឡើយ។
" អូនទៅណា ហេតុអីក៏មិនអោយបងបានឃើញមុខបន្តិចសោះបែបនេះ? "យ៉ុនហ្គី លើកយករូបថតមួយសន្លឹកមកកាន់មើល និយាយទៅកាន់រូបថតនោះដោយពោលសម្លេងឡើងស្អកៗ។
អ្នកដែលនៅក្នុងរូបថតនោះគ្មានអ្នកណាក្រៅពីរ ជីមីន នោះទេ។
តាំងពីរនាយនិយាយយ៉ាងឃោឃៅដាក់គេមកនោះ លឺមកថាគេបានសំលាឈប់ធ្វើការ ហើយក៏បាត់ដំណឹងសូន្យឈឹង មិនអាចសូម្បីតែអោយនាយឃើញមុខបានបន្តិច ពេលនេះមិនអាចបញ្ជារអោយកូនចៅតាមស្វែងរកបានឡើយព្រោះសត្រូវរបស់នាយចាំតែលួចឆ្មក់គ្រប់ពេលវេលា។
" មើលថែខ្លួន មើលថែកូនរបស់យើងផង មិនប៉ុន្មានខែទៀតបងកំចាត់វាចេញពីរលោកនេះ ពួកយើងនឹងបានរស់នៅជុំគ្នា "យ៉ុនហ្គី បញ្ចេញស្នាមញញឹមគេមមាត់តិចៗ លើកដៃទៅអង្អែលលើរូបថតនោះស្រាលៗ មិនប៉ុន្មានខែទៀត នាយនឹងកំចាត់សត្រូវធំបំផុតរបស់នាយចេញ ហើយក៏សន្យាថានាយនឹងតាមរកជីមីន នឹងកូនអោយឃើញ។
//រីង!!រីង!!//
សម្លេងទូរស័ព្ទបានរោទ៍ឡើង យ៉ុនហ្គី ក្រោកឈរឡើងដើរសម្ដៅទៅកាន់គ្រែ យកទូរស័ព្ទមកមើលឃើញថាជាលេខកូនចៅជំនិតរបស់នាយ។
" ហាឡូ មានការអី? "
[ ចៅហ្វាយ កំពង់ផែនៅប៊ូសានមានគេលួចចូលទៅបំផ្លាញរបស់ ពេលនេះ វេខា ចាប់ពួកវាបានម្នាក់ ]
" ឯងមកវិមានមក រៀបឡានយើងចុះទៅដោយខ្លួនឯង "
[ បាទចៅហ្វាយ ]ការសន្ទនាបានកាត់ផ្ដាច់។
__________
#អង់គ្លេស

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now