ភាគទី5 : តើមាំមីមិនបានមកថ្ងៃកំណើតរបស់កូនពិតមែនឬ

573 71 1
                                    

កម្មវិធីទាំងមូល ត្រូវបានបញ្ចប់ទៅដោយយ៉ាងរលូន
ខណៈដែលភ្ញៀវគ្រប់គ្នាក៏បានត្រឡប់ទៅផ្ទះវិញអស់ ហើយនៅឡើយតែ យ៉ុងហ្គី នឹង ណាមជុន ប៉ុណ្ណោះព្រោះអីយប់នេះពួកនាយទាំងពីរនឹងគេងនៅទីនេះ។

« ក្នុងរាត្រីនេះកូនរីករាយទេ? កូនមានក្ដីសុខដែលឬ ទេ ?? » ជុងហ្គុក បន្ទន់ជង្គង់ចុះលើឥដ្ឋការ៉ូដើម្បីឪ្យ
ស្មើនឹងកម្ពស់កូនស្រីរួចស្រដីពោលសួរទៅកាន់នាង
ដោយសំឡេងស្រទន់។

« ជូមី រីករាយហើយក៏មានក្ដីសុខខ្លាំងណាស់ដូច្នោះ
កូនចង់អរគុណដល់ប៉ាៗអរគុណដែលប៉ាៗបានធ្វើអ្វីគ្រប់យ៉ាងដើម្បីកូនបែបនេះ..កូនស្រលាញ់ប៉ាៗណា៎ » នាងតូចជាកូនស្រីនិយាយថាចប់ចូលទៅឱបអ្នក
ជាឪពុកយ៉ាងណែនចង់ឪ្យឪពុកបានដឹងថានាងពិត ជាស្រលាញ់លោកប៉ាម្នាក់នេះខ្លាំងណាស់។

ទោះបីសព្វថ្ងៃនេះនាងមានតែឪពុកតែនាងមិនដែល
មានអារម្មណ៍ថាខ្វះខាត់អ្វីឡើយ ព្រោះលោកប៉ាម្នាក់នេះបានផ្ដល់អ្វីៗឪ្យនាងគ្រប់យ៉ាងបានធ្វើដើម្បីនាងគ្រប់យ៉ាងនាងជឿថាលោកប៉ារបស់នាងគឺជាមនុស្សដ៏ល្អម្នាក់ហើយល្អខ្លាំងណាស់សម្រាប់នាងផងដែរ។

« បាទប៉ាក៏ស្រលាញ់កូន កូនប្រៀបដូចជាជីវិតទាំង មូលរបស់ប៉ាតើដឹងទេ? » ជុងហ្គុក លើកដៃឱបកូន ស្រីវិញហើយពោលប្រាប់នាងទាំងអួលដើមកខណៈ
ពេលឮកូនស្រីនិយាយដូច្នោះ។

« កូនដឹង..ព្រោះអីលោកប៉ាក៏ប្រៀបដូចជាជីវិតទាំង
មូលរបស់កូនដូចគ្នា » ជូមី ប្រលែងចេញពីការឱប
សម្លឹងមុខឪពុកនិយាយប្រាប់នាយទាំងញញឹមមានក្ដីសុខ។

« ឥឡូវដូចជាសម្ដីបានណាស់យើងនេះ » ជុងហ្គុក
លើកដៃច្បិចចុងច្រមុះកូនស្រីថ្នមៗដោយការគ្រឺតក្នាញ់។

« ប៉ុន្តែប៉ាហា៎ »

« បាទ? »

« តើមាំមីមិនបានមកថ្ងៃកំណើតរបស់កូនពិតមែនឬ » សំណួររបស់កូនស្រីបានធ្វើឪ្យស្នាមញញឹមនៅលើ ផ្ទៃមុខរបស់ឪពុក ត្រូវរលាយបាត់វិញអស់មួយរំពេច

« ជូមី! »

« កូន..កូនមិនដឹងថាមានហេតុផលអ្វីឡើយទើបធ្វើឪ្យប៉ាៗហ្នឹងមាំមីអាចមិននៅរស់ជាមួយគ្នាជារៀង រាល់ឆ្នាំក្នុងថ្ងៃកំណើតរបស់កូន? កូនពិតជាចង់ជួបមាំមីចង់ជួបជុំគ្នាជាលក្ខណៈគ្រួសារ..កូនធ្លាប់ឃើញ
មិត្តភក្តិរបស់កូន ទទួលបានដូចនោះវាពិតជាមានក្ដីសុខហើយកក់ក្តៅខ្លាំងណាស់ »

តើបេះដូងអ្នកនៅមានខ្ញុំទេ? Where stories live. Discover now