ភាគទី29 : ស្វាគមន៍កូនចៅយើងបន្តិចទៅ!

2.9K 165 14
                                    

#2ខែកន្លងផុត

ថេហ្យុង ពេលនេះពោះបាន9ខែហើយ នៅចាំតែដល់ថ្ងៃសម្រាលប៉ុណ្ណោះ។ ថ្ងៃនេះ ជុងហ្គុក កំពុងតែរៀបចំអោយ ថេហ្យុង ទៅសម្រាកនៅមន្ទីរពេទ្យអោយហើយ ដោយរមានអ្នកស្រីចាស់ស្មីន អបដំណើរទៅជាមួយ នឹងទៅមើលកន្លែងស្នាក់ក្នុងបន្ទប់អោយល្អផង។
មកដល់មន្ទីរពេទ្យដ៏ល្បីមួយ ជុងហ្គុក បីភរិយាចូលតាមខាងក្រោយ ព្រោះខាងមុខមានអ្នកកាស៊ែតច្រើនណាស់ នាយមិនចង់អោយអ្នកណាដឹងថាថេហ្យុង ជាប្រពន្ធនាយនោះទេ បើលឺទៅដល់ ច្រចៀកសត្រូវនាយថេហ្យុង ច្បាស់ជាមានគ្រោះថ្នាក់គ្រប់ពេល។
ចូលមកដល់ខាងក្នុង ដុកទ័រប្រចាំមន្ទីរពេទ្យចូលមកទទួល នាំពួកគេទៅកាន់បន្ទប់ VIP ដែលរៀបចំរួចជាស្រេចនោះ។
ចូលមកដល់ក្នុងបន្ទប់ ជុងហ្គុក ដាក់ថេហ្យុងអោយអង្គុយនៅលើគ្រែថ្នមៗ។
" មានមិនស្រួលត្រង់ណាទេ? "ដាក់អោយគេអង្គុយភ្លាមក៏សួរតែម្ដង ព្រោះមើលទៅទឹកមុខថេហ្យុង ដូចជាមិនស្រួលសោះ។
" កូនបងក្បាលខូចណាស់ ធាក់ពោះអូនរហូត "ថេហ្យុង លើកដៃអង្អែលពោះនិយាយប្រាប់នាយទាំងពេបមាត់ កូនប្រុសទាំងពីរបស់គេក្បាលខូចណាស់តាំងពីរគ្រប់ខែមករករឿងមិនឈប់ ប្រហែលជាចង់ចេញក្រៅមើលពិភោពលោកមួយនេះហើយ។
" កូនសម្លាញ់ កុំធាក់ពោះប៉ាតូចច្រើនពេក ប៉ាតូចឈឺណា "ជុងហ្គុក អោនមុខមកនិយាយជាមួយកូន។
ដឹងទេថានាយសប្បាយចិត្តប៉ុណ្ណាពេលដែលបានជិតឃើញមុខកូនរបស់នាយនាពេលប៉ុន្មានថ្ងៃទៀតនេះ គ្រាន់តែថេហ្យុង ពោះគ្រប់ខែភ្លាមនាយដេកញញឹមមួយយប់ៗសឹងតែមិនបានគេងទៅហើយ។
" មើលចុះគេស្ដាប់សម្ដីបងណាស់ "ថេហ្យុង ហួសចិត្តនឹងកូនៗស្ដាប់សម្ដីប៉ាៗតាំងពីរក្នុងពោះទៅហើយ គ្រាន់តែជុងហ្គុក និយាយភ្លាមក៏លែងធាក់ពោះភ្លាមៗ។
" មកពីរកូនស្រលាញ់បងពេក "ជុងហ្គុក ងើយមុខមកញញឹមដាក់ថេហ្យុង។
" ប្រហែលហើយ "
" អូនឃ្លានទេ? "
" ឃ្លាន តែអូនចង់ញុាំផ្លែឈើ "
" ចាំបងខោល អោយបេនទិញមកសិន "
" អរគុណលោកប្ដី "
" សឺត!! ដេកទៅកំអង្គុយយូរពេក "
" ហៃយ៉ា បងថ្នមអូនយ៉ាងនេះប្រយ័ត្នអូនខ្ជិលទៅ "
" ទោះអូនខ្ជិលក៏បងនៅតែស្រលាញ់ "
" ពិតមែន? "
" បាទ! "
" ហៃយ៉ា គួរអោយស្អប់ណាស់ សឺតៗ "ថេហ្យុង ទាញនាយមកថើប មើលចុះគួរអោយស្អប់មិនដឹងថាប្ដីអ្នកណាទេលោក។
" មិនគួរអោយស្រលាញ់ទេឬ? "
" អត់ទេ គួរអោយស្អប់ណាស់ "
" កូនសម្លាញ់ហា៎ ប៉ាតូចកូនអត់ស្រលាញ់ប៉ាៗទេមើលចុះ "ជុងហ្គុក ធ្វើជាពេបមាត់និយាយទូលពិតកូន។
" ហិហិ ឆ្កួត!! "ថេហ្យុង អស់សំណើចនឹងនាយដែលធ្វើទឹកមុខដូចជាកូនក្មេង មិនសមជាម៉ាហ្វៀមានអំណាចសោះ។
" ខ្នាញ់ណាស់ "ជុងហ្គុក ទ្រាំមិនបាន ចាប់បឺតមាត់មួយដង្ហើម។
" អួយ!! ឃ្លានណាស់ "ថេហ្យុង ពេលជុងហ្គុក លែងចេញពីរការអោបក៏ត្អួចភ្លាមៗ។
" អា៎ ចាំមួយភ្លេត បងខោលទៅគេសិន "ជុងហ្គុក ស្ទុះក្រោកដើរចេញទៅខាងក្រៅ ខោលទៅ បេន អោយទិញផ្លែឈើស្រស់ៗមកអោយប្រពន្ធនាយ។
អ្នកស្រីចាស់ស្មីន ទើបតែនិយាយពិភាគសារជាមួយនឹង ដុកទ័ររួចអម្បាញមិញនេះ ក៏បានចូលទៅខាងក្នុងបន្ទប់មើលថេហ្យុងបន្តិច។
" យ៉ាងមិចហើយកូន? "អ្នកស្រីចាស់ស្មីន យកផ្ការដែលទិញតាមផ្លូវនោះ យកទៅដាក់ក្នុងថូរជិត ជញ្ជាំងអោយមានភាពស្រស់ស្រាយសម្រាប់ថេហ្យុង។
" មិនអីទេម៉ាក់ "
" ជុងហ្គុក ទៅណាហើយ "
" គាត់ចេញក្រៅនិយាយទូរស័ព្ទបន្តិច "
" អឹម ថ្ងៃនេះចង់ញុាំអ្វីពិសេសទេម៉ាក់ទៅវិញនឹងបានធ្វើអោយ "
" កូនចង់ញុំា បបរសណ្ដែកក្រហម មានអារម្មណ៍ថាឃ្លានណាស់ "
" បាន!! ម៉ាក់ទៅវិញធ្វើមកអោយ សម្រាកអោយបានច្រើនៗយកកម្លាំងពេលសម្រាលកូន "
" បាទអរគុណអ្នកម៉ាក់ "
" ម៉ាក់ទៅវិញសិនហើយ ព្រោះមានការនៅហាងបន្តិច ថ្ងៃត្រង់ម៉ាក់អោយគេយកបបរមកអោយ "អ្នកស្រីចាស់ស្មីន អង្អែលក្បាលកូនប្រសារបន្តិច មុននឹងដើរចេញទៅ ព្រោះមានការវល់នៅហាងពេជ្របន្តិច។

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now