ភាគទី14 : រកខ្ញុំមានការអ្វី

3.2K 211 8
                                    

SKIP

ថេហ្យុង តាំងពីដឹងថាខ្លួនឯងមានផ្ទៃពោះមក គេមិនសូវជាធ្វើការងារធ្វីដែលខ្លាំងៗនោះទេ គេធ្វើការងារណាដែលស្រាលៗ ហើយក៏អង្គុយមួយកន្លែងប៉ុណ្ណោះ។
រឿងនេះ ជីន ក៏បានដឹងហើយក៏យកពួកគេទាំងពីរមកធ្វើការនៅក្នុងឃ្លាំងរៀបចំផ្លែឈើដាក់ក្នុងកេះវិញ ចំណែកប្រាក់ខែវិញគឺដូចគ្នា។
" យ៉ាងមិចហើយ កូនមានរករឿងទេ? "ជីន មិនដឹងថាធ្វើអ្វីនៅថ្ងៃនេះ ក៏ដាក់ខ្លួនអង្គុយក្បែពួកគេទាំងពីរនឹងសួរនាំ។
" មិននោះទេ បានថ្នាំលេបហើយ មិនសូវឃ្លានច្រើនទៀតដែរ "ថេហ្យុង ទៅជីនវិញទាំងញញឹម ដៃញាប់ក្នុងការចាប់យកផ្លែឈើមករៀបដាក់ចូលកេះដូចដើម។
" មិនអីល្អហើយ ចុះជីមីនវិញ? "
" ខ្ញុំក៏ដូចគ្នាហ្យុង កូនខ្ញុំជិតបាន3ខែហើយ លែងចេញទៀតហើយ "
" ពោះឯងនៅតូចណាស់ មិនដូចជាអ្នកមានកូនសោះ "
" ខ្ញុំជាមនុស្សប្រុសពោះតូចបែបនេះជារឿងធម្មតាប៉ុណ្ណោះ មិនដូចមនុស្សស្រីឯណា "
" អា៎!! មែនហើយបងភ្លេច "
" ហ្យុង មិនទៅណាទេឬថ្ងៃនេះ? "ថេហ្យុង សួរទៅកាន់ជីនខ្លះ ព្រោះរាល់ដង ជីន មិនដែលមកឃ្លាំងហើយក៏អង្គុយបានយូរដូចជាពេលនេះដែរ។
" ថ្ងៃណាមជុន មិនអោយទៅណាទេ "
" ហៃយ៉ា!! បានប្ដីថ្នមបែបនេះល្អណាស់ "ជីមីន
" ថ្នមៗក៏ចេះតែថ្នមហើយ និយាយអញ្ចឹងបងច្រណែនពួកឯងណាស់ដែលអាចពពោះកូនបាន "ជីន ពិតជាច្រណែនពិតមែន រៀបការមក3ឆ្នាំហើយគេមិនអាចមានកូនបានព្រោះតែមិនមែនជាមនុស្សប្រភេទ អូមេហ្កា។
" សម័យនេះហើយហ្យុង កំគិតច្រើនអី ហ្យុងមានលុយច្រើនយ៉ាងនេះចង់យកកូនពេលណាក៏បានដែរ "ថេហ្យុង និយាយលួងលោម ជីន មើលទៅក៏អាចដឹងថា ជីន អន់ចិត្តនឹងខ្លួនឯងដែលមិនអាចពពោះបានដូចជាពួកគេទាំងពីរ ប៉ុន្តែសម័យនេះហើយអោយមានលុយទោះចង់បានកូន10នាក់ទៀតក៏អាចដែរ។
" អឹមៗ មើលថែសុខភាពផង បើថ្ងៃណាចង់ឈប់សម្រាកអាចប្រាប់បងបានណា "
" មិនហ៊ានសម្រាកនោះទេហ្យុង បើសម្រាកបានលុយមកពីណាសម្រាលកូនទៅ "ជីមីន និយាយបែបនេះព្រោះលុយសន្សំបានតិចណាស់ ណាមួយត្រូវចំណាយលើការហូបចុកផង បែបនេះហើយត្រូវតែខំប្រឹងរកលុយ។
" ទោះជាបែបនោះក៏ដោយក៏ត្រូវសម្រាកខ្លះដែរ បងនៅត្រង់នេះមិនអោយពួកឯងពិបាកនោះទេ "
" អរគុណ ជីនហ្យុង ណាស់ដែលល្អដាក់ពួកខ្ញុំយ៉ាងនេះ "ថេហ្យុង
" មែនហើយតាំងពីរចូលធ្វើច្រើនកន្លែងគ្មានចៅហ្វាយណាល្អដល់ ជីនហ្យុង នោះឡើយ "ជីមីន
" អា៎ៗ! កំនិយាយបែបនេះ បងបែបនេះជារឿងធម្មតាទៅហើយ "ជីន
ពួកទាំងបីបន្តនិយាយគ្នាលេងរហូតដល់ម៉ោង ដែលជីនត្រូវទៅធ្វើម្ហូបសម្រាប់ស្វាមីនឹងឪពុកម្ដាយ ទើបសំដកខ្លួនចេញទៅ។ ថេហ្យុង នឹង ជីមីន ពួកគេដាក់បាយមកញុាំទីនេះ ធ្វើកាងាររហូតដល់ល្ងាច រួចជារាល់ដង។

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now