ភាគទី23 : ក្បាលយើងអត់ឆ្នាស់ ដូចឯងទេ

2.7K 180 9
                                    

ក្រោយពីរអង្គុយអោបគ្នាមួយសន្ទុះធំហើយ ម្នាក់ៗក៏បានធូរស្បើក្នុងចិត្តខ្លះ។ ថេហ្យុង បាននិយាយរឿង ជុងហ្គុក ដែលចង់យក គេទៅសម្រាលកូននៅអង់គ្លេសនោះ ប្រាប់ពួកគាត់។ លោកគីម នឹង អ្នកស្រីគីម ក៏មិនបានថាអ្វីដែរ ព្រោះតាំងពីរព្រឹកមកគាត់តាមមើលពួកគេជាប់រហូត ឃើញថាជុងហ្គុក គឺល្អណាស់សម្រាប់កូនប្រុសរបស់គាត់ នាយមើលថែគេយ៉ាងយកចិត្តទុកដាក់បំផុត មិនអោយថេហ្យុង លំបាកឡើយ បែបនេះហើយ ទើបគាត់សម្រេចចិត្តនឹងអោយកូនគាត់ទៅ តែក៏សំនិយាយជាមួយនាយសិនដែរ។
ពេលល្ងាចបានឈានចូលមកដល់ ជុងហ្គុក ក៏បានមកដល់បន្ទប់ជួលវិញ ជាមួយនឹងរបស់របជាច្រើន ដែលកូនចៅជាច្រើនអ្នកជួយកាន់មក ថេអ៊ុន ដែលកំពុងតែអង្គុយលេងខាងមុខនោះឃើញហើយជំហរមាត់ ធ្លុង។
" លោកចន ទិញអ្វីមកខ្លះនឹង? "ថេអ៊ុន ធ្វើជាមាត់សួរនាយកម្លោះមុខស្មើម្នាក់នេះ សង្ឃឹមថានាយនឹងឆ្លើយ ប៉ុន្តែ..
" .... "
" មិនឆ្លើយ? គីម ថេអ៊ុន ដូចជាយើងសួរគេមិនឆ្លើយពិតជាឆ្កួតមែន "ថេអ៊ុន និយាយឡើងខ្សិបៗខឹងនឹង ជុងហ្គុក ដែលគេខំឧហ្សាហ៍សួរនាយហើយ តែនាយមិនឆ្លើយបែជាចូលទៅត្រុយធ្វើដូចគេនឹងជាស្រម៉ោលយ៉ាងចឹង។
" និយាយស្អី ប្រុសតឿ "បេន ចុះពីរលើឡានមកនោះក៏ដាក់ខ្លួនអង្គុយ ចុះក្បែ ថេអ៊ុន។
" ន៎ែ!! លោកកុំតឿៗញយពេក ប្រយ័ត្នចាក់ខ្វាក់ភ្នេក "ថេអ៊ុន ធ្វើដៃពីរច្រល៎ដូចជាចង់ចាក់គ្រាប់ភ្នេករបស់ បេន ទាំងសងខាង ព្រោះតែខឹងដែលជួយនាយពេលណាហៅគេប្រុសតឿរហូត ទាំងដែលគ្រាន់តែទាបជាងនេះសោះ។(🤧)
" ប្រុសសោះ មិចក៏ឆ្នាស់ម្លេះ "
" ឆ្នាស់ក្បាលលោកឯង "
" ក្បាលយើងអត់ចេះឆ្នាស់ ដូចឯងទេ "
" ហុឺយ!! ទ្រាំមិនបានទេហា៌ "ថេអ៊ុន ខឹងៗដែលនិយាយជាមួយនាយបេន មិនដែលឈ្នះទើបទ្រាំមិនដកស្បែងជើងដែលកំពុងតែពាក់ដេញសំពងក្បាលនាយអោយណាណីម្ដង។
បេន មិនខ្ចីអង្គុយអោយគេនាយកម្លោះសង្ហាររត់បង្វិលទៅមកៗ អោយតែគេចពីរ ថេអ៊ុន បានទីណាក៏រុលកើតដែរ។
ក្រឡេកមកមើលនៅខាងក្នុងឯណេះវិញ អ្នកស្រីគីម ជាមួយនឹង ថេហ្យុង កំពុងតែអង្គុយមើលរបស់ដែល ជុងហ្គុក ទិញមកនោះសុទ្ធតែជាខោអាវរបស់កូនក្មេងទើបនឹងកើត ហើយក៏មានដូចជាស្រោមដៃស្រោមជើងភាគច្រើនតែម្ដង ម៉ូតខុសៗគ្នាទាំងអស់។
" លោកចន ទិញច្រើនយ៉ាងនេះកូនកើតមកស្លៀកមិញនឹងអស់ទៅ "ថេហ្យុង ហួសចិត្តនឹងនាយតែម្ដង ខោអាវចង់មួយរយកំផ្លេ ហើយកូនតែពីនាក់សោះនឹង អាងថាមានលុយមែនទេ? ព្រះហើយនេះបានគេថាមហាសេដ្ឋីពិតមែន។
" ឃើញថាស្អាតៗក៏ទិញមកទៅ នៅកូរ៉េមកទិញមកតែប៉ុណ្ណឹង តែម៉ាក់បងប្រហែលជាលើសនឹងក៏ថាបាន "ជុងហ្គុក អង្គុយតបបែបហីៗ នាយទិញមកតែប៉ុណ្ណឹង នៅតិចពេកផង បើម៉ាក់នាយវិញដឹងថាមានចៅប្រុសម្ដងពីរបែបនេះ ប្រហែលជាខោអាវកន្លះវិមានហើយទេដឹង?
អ្នកស្រីគីម ដែលស្ដាប់លឺហើយមានអារម្មណ៍ថាសប្បាយចិត្ត តែក៏អន់ចិត្តនឹងខ្លួនឯងខ្លះដែរព្រោះមិនមានអ្វីៗអោយចៅទាំងពីរពេលសម្រាល។
" ខោអាវស្អាតៗណាស់ ចាំម៉ាក់រៀបចំដាក់វ៉ាលីអោយ "អ្នកស្រីគីម លើកនិយាយឡើង ខោអាវដែលជុងហ្គុក ទិញមកសុទ្ធសឹងតែម៉ូតទើបនឹងចេញទាំងអស់ ហើយជាសាច់ក្រណាត់ថ្លៃៗ ពេលកូនពាក់ទៅវានឹងមិនរមាស់ដងខ្លួន។
" កូនរៀបចំខ្លួនក៏បាន អ្នកម៉ាក់ហត់ច្រើនហើយ "ថេហ្យុង បដិសេធព្រោះគាត់ទើបនឹងចេញមកពីរធ្វើម្ហូបអម្បាញនេះ។
" មិនអីទេកូន គ្រាន់តែរៀបចំរបស់អោយចៅ ម៉ាក់សប្បាយចិត្តណាស់ទៅហើយ "
" តាមចិត្តម៉ាក់ចុះ "ថេហ្យុង ញញឹម អង្គុយផ្អែកខ្លួននឹង ជុងហ្គុក មើលទៅអ្នកស្រីគីម រៀបចំ។
គេក៏ចង់រៀបចំដាក់ដែរ ប៉ុន្តែជុងហ្គុក មិនអោយប៉ះទេ ទើបមិនចង់ជំទាស់នាយ ណាមួយក៏ចុកចង្កេះផង។

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now