ភាគទី38 : កំអោយបងលឺពាក្យលែងលះម្ដងទៀត!

2.9K 203 13
                                    

ថេហ្យុង ដែលគេងលក់អស់រយៈពេលជាច្រើនម៉ោងនោះក៏ត្រូវភ្ញាក់ឡើងមកវិញ គេក្រោកដាក់ខ្លួនអង្គុយផ្អែកខ្នងនឹងក្បាលគ្រែ ទាំងនៅឈឺលើដងខ្លួនតិចតូច។ សង្ងំអោយឈប់ឈឺបានបន្តិច គេក៏រហ័សទៅងូតទឹកសម្អាតខ្លួន ចុះទៅមើលកូនៗមិនដឹងថាពេលនេះយ៉ាងមិចទៅហើយទេ។
ថេហ្យុង ប្រញាប់ប្រញាល់ងូតទឹក ស្លៀកពាក់ដូចក៏ចុះមកខាងក្រោម។
" អ្នកប្រុស ចុះមកហើយឃ្លានទេ ខ្ញុំរៀបចំអាហារជូន "ម៉ែដោះ ឃើញថេហ្យុង ដើរមកក៏រហ័សសួរនាំតែម្ដង។
" អត់ទេ ម៉ែដោះ ចុះឯណា ជុងវ៉ុន ជុងវីន នោះ "ថេហ្យុង បដិសេធថាមិនឃ្លាន រួចក៏សួររកកូនប្រុសទាំងពីររបស់ខ្លួនវិញ។
" អ្នកប្រុសតូចទាំងពីរកំពុងតែលេងនៅសួនខាងក្រោយជាមួយនឹង នាងម៉ៃ "
" អូ៎!! ចុះអ្នកម៉ាក់លោកប៉ានោះ? "
" លោកម្ចាស់ចេញទៅធ្វើការងាររបស់គាត់ហើយ ចំណែកលោកស្រី គាត់បាមចេញទៅសមាគមន៍ជាមួយនឹងមិត្តរបស់គាត់បាត់ទៅហើយ "
" បាទ ម៉ែដោះធ្វើការវិញចុះ ខ្ញុំទៅកូនសិន "
" តែអ្នកប្រុសមិនទាន់ញុាំងអ្វីនៅឡើយទេ នេះក៏ជិតថ្ងៃត្រង់ហើយណាអ្នកប្រុស "ម៉ែដោះ គាត់បារម្ភពីរ ថេហ្យុង ដោយសារតែគេមិនស្រួលខ្លួន ខ្សោយកម្លាំងផងម៉ោងស្មើនេះហើយមិនទាន់បានអ្វីចូលពោះនៅឡើយ គាត់ខ្លាចគេខ្យល់កទៀត។
" មិនអីឡើយម៉ែដោះ ខ្ញុំឃ្លានខ្ញុំមកញុាំងហើយ "ថេហ្យុង និយាយតែប៉ុណ្ណឹងក៏ដើរទៅរកកូន ដែលនៅសួនខាងក្រោយវិមាន។
" វ៉ុននី វីននី ហា៎ "ថេហ្យុង ដើរចូលមកហៅកូន។
" ប៉ាតូច ហិហិ "
" ប៉ាតូច "
អាល្អិតទាំងពីរឃើញ ប៉ាតូច មករកខ្លួនពួកគេក៏រហ័សរត់មកបងអោបទាំងពីរនាក់។
" សឺតៗ ញុាំអីឬនៅហឹម? "
" ញុាំជាមួយប៉ាៗរួចហើយបាទ "ជុងវ៉ុន
" ប៉ាៗថា ប៉ាតូចអត់ស្រួលខ្លួន ប៉ាតូចមិចហើយ "ជុងវីន ចាប់ក្រសោបមុខ ថេហ្យុង ថើបបណ្ដើរសួរបណ្ដើរអត់នឹងអោយ ថេហ្យុង ញញឹមមិនបានពិតមែន។
" ប៉ាតូចអត់បានកើតអីធ្ងន់ធ្ងរនោះទេ វ៉ុននី វីននី កំបារម្ភអី "ថេហ្យុង អង្គុយកំដរកូនលេងរហូតដល់ពួកគេលេងឆ្អែតឆ្អន់ រួចក៏នាំពួកគេទៅងូតទឹកសម្អាតខ្លួន ព្រោះនាំគ្នាលេងឡើងបែកញើសអស់ទៅហើយ។
ថ្ងៃត្រង់ថេហ្យុង រៀបចំខ្លួនយ៉ាងស្រស់ស្អាត ថ្ងៃនេះចង់នាំកូនទៅញុាំអាហារនៅខាងក្រៅខ្លះ អោយពួកគេនៅតែវិមាន ប្រហែលជាធុញថប់ហើយ។
ថេហ្យុង បានអោយអ្នកបើកឡានផ្ទាល់ខ្លួនរបស់គេបើកនាំទៅ ផ្សារទំនើបដើរទិញរបស់សិន ចាំនាំទៅញុាំអី។
" ចង់បានអីកូន? "
" អូនចង់បានខោអាវ ស្អាតៗ ទុកពាក់ទៅលេងតាយាយអ៊ុំប្រុស នៅកូរ៉េ ហិហិ "ជុងវីន
" អា៎ ប៉ាតូច ភ្លេចប្រាប់ទេតើ ថានៅសល់មិនដល់មួយសប្ដាហ៍ទៀត ពួកគាត់នឹងមកលេងនៅទីនេះហើយ "
" ពិតមែនឬ? ប៉ាតូច "
" បាទពិត "
" យេៗ សប្បាយចិត្តណាស់ ថ្ងៃនេះអូននឹងទិញរបស់ទុកអោយ ថេបីន ហៃ "ជុងវ៉ុន ដើររើសប្រដាប់លេងជាច្រើនដាក់ក្នុងកន្ត្រក ទុកសម្រាប់ ថេបីន ដែលជាកូនរបស់ ថេអ៊ុន ជាមួយនឹង បេន។
ភ្លេចប្រាប់ទៅថា បេន នឹង ថេអ៊ុន បានចុះអេតាសុីវិលជាមួយគ្នាពីរឆ្នាំហើយ ហើយក៏ទទួលបានកូនប្រុសម្នាក់ជាចំណងស្នេហារបស់ពួកគេ ពេលនេះអាយុ1ខួបហើយ។
ថេហ្យុង ឈរមើលកូនរើសដាក់ៗចង់ខ្យល់ អោយតែបើកដៃអោយទិញ ដឹងតែទិញចង់អស់មួយហាងតែម្ដង។(វាអាងឪវាជាអ្នកមាន😩)

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now