ភាគទី១

25K 1K 5
                                    

"អ្នកអង្គម្ចាស់ដល់ពេលដែលទានប្រោស"Ravo
ដៃស្តាំរបស់អ្នកកម្លោះមានរូបសម្បត្តិស្រស់សង្ហារមិនចាញ់អ្នកដែលមាននាមជាអ្នកអង្គម្ចាស់ដ៏ខ្ពង់ខ្ពស់ក៏ដើរមកឈរក្រោយខ្នងអ្នកដែលកំពុងទាញព្រួញផ្ចង់ទៅរកគោលដៅរបស់គេ ។

"អឹម"មួយម៉ាត់យ៉ាងខ្លីបន្លឺចេញពីក្រអូមមាត់របស់គេតិចៗ ខណៈកែវភ្នែកពណ៌ត្នោតដុតនៅតែមិន ព្រមដកចេញពីគោលដៅរបស់គេដដែល ។

៚វឹប៚

"ហុឹស"Jungkookសើចដើម.កបន្តិចមុននឹងដាក់ ព្រួញរបស់ខ្លួនចុះវិញ បោះជំហានចេញទៅទាំងមុខមាំនឹងរាបស្មើជាទីបំផុត ។

បណ្តាអ្នកបម្រើក៏រហ័សអោនក្បាលគោរពអ្នកដែលកំពុងបោះជំហានដើរមក ឈានជើងថយក្រោយហាក់បើកផ្លូវឱ្យអង្គដ៏មានអំណាចដើរយ៉ាងលឿន ។

"អ្នកអង្គម្ចាស់គឺព្រះនាងតូចចេញទៅខាងក្រៅរាជវាំងហើយក្រាបទូល"ភីលៀងស្រីម្នាក់រត់មក លត់ជង្គង់ក្បែរជើងអ្នកកម្លោះជ្រុបមុខចុះសឹងតែដល់ដីព្រោះតែខ្លាចខ្លួនអាចធ្វើអ្វីឱ្យទ្រង់មិនពេញព្រះទ័យ ។

"ផ្តេសផ្តាស ហេតុអីក៏បណ្តោយឱ្យទ្រង់ចេញទៅខាងក្រៅបាន?"Jungkookគំហកឡើងមួយទំហឹងដល់ថ្នាក់មនុស្សក្រោមគំនាបលត់ជង្គង់គ្រប់គ្នាជ្រុបមុខទាំងខ្លួនញ័រទទ្រើត ។

មិនចាំយូរជំហានជើងឈានទៅមុខពោរពេញទៅដោយអំណាចក៏បោះសម្តៅទៅខាងក្រៅយ៉ាងលឿន ទឹកមុខធ្លាប់តែមាំក៏កាន់តែមាំជាងមុន ដល់ថ្នាក់អ្នកដែលគេដើរកាត់លុតជង្គង់ជ្រុបមុខគោរពគេស្ទើរគ្រប់គ្នា ។

"អ្នកអង្គម្ចាស់យាងមកៗ"សម្លេងរបស់អ្នកដែលរស់នៅក្នុងផ្សារបន្លឺឡើងចេចចាចបន្តបន្ទាប់គ្នាមិនឈប់ពេលដែលបានដំណឹងដ៏ល្អគាប់ប្រសើរ មិនចាំយូរពួកគេក៏រហ័សលត់ជង្គង់គោរពអ្នកអង្គ ម្ចាស់ដែលកំពុងដើរសម្តៅមកទាំងមុខមាំក្រវាសភ្នែករកម្ចាស់ប្អូនរបស់គេ ។

ក្រឡេកមកមេីលរាងតូចរូបស្រស់ដែលកំពុងតែឈរធ្វេីមុខម៉ីងម៉ំាងៗ បែបមិនដឹងខ្យល់អី ក៏អេីតមុខទៅមេីលអ្នកអង្គម្ចាស់ទាំងចងចញ្ចេីម សញ្ជឹងគិតថាគេជាអ្នកណាហេតុអីក៏សម្លៀកបំពាក់គេល្អស្អាតជាគេគ្រប់គ្នាបែបនេះ??

👑អ្នកអង្គម្ចាស់បណ្តូលចិត្ត💜 ( Complete ✅ )Hikayelerin yaşadığı yer. Şimdi keşfedin