<< ឥលូវនេះណាអ្នកទាំងអស់គ្នាដឹងរួចមកហើយថាបន្តិចទៀតយើងនឹងជួបអ្នកណា >>
<< អ្នកចម្រៀងទោល >>
អ្នកដែរនៅខាងក្រោមឆាកក៏ស្រែកឡើង
<< បើអញ្ចឹងអ្នកដែរត្រូវច្រៀងបើកឆាកនោះគឺ
Kim Taehyung >>
សម្លេងស្រែកហូរក៏បន្លឺឡើងពេញខាងមុខឆាក រាងស្តើងបោះជំហានឡើងលើឆាកដោយស្នាមញញឹមមានមន្តស្នេហ៍ ជើងស្រឡូនៗដើរសម្តៅទៅចំកណ្តាលឆាក
សម្លេងស្អកៗរបស់គេធ្វើអោយអ្នកស្តាប់ជក់ចិត្ត ច្រៀងផងកេះ Guitar ផងធ្វើអោយអ្នកឈរមើលលើកដៃបក់ទៅបក់មកទៅតាមចង្វាក់ភ្លេងនៃបទ Winter Bear
<< បាទ...សុំសម្លេងហូរបន្តិចមក >>
Dungwoo ឡើងទៅឆាកបញ្ចេញសម្លេងដាក់មេក្រូ
<< ហូ.....ផ្លាប់ៗៗ >>
សម្លេងហូរលាយឡំនឹងសម្លេងទះដៃ
<< បាទអញ្ចឹងប្អូន Tae ណែនាំខ្លួនបន្តិចទៅមើលអោយមិត្តស្គាល់ >>
<< បាទសួស្តីអ្នកទាំងអស់គ្នាខ្ញុំ Kim Taehyung ជានិសិត្សឆ្នាំទី2ផ្នែកពេទ្យ បាទ >>
Taehyung បន្លឺសម្លេងឡើងដោយញញឹមសម្លេងហូរក៏បន្តទៅទៀតព្រោះតែស្នាមញញឹម រូបសម្រស់របស់គេ
<< បាទអញ្ចឹងប្អូនទៅសម្រាកបានណា >>
Dungwoo ញញឹមបន្តិច
អ្នកដែរត្រូវច្រៀងក៏ចាប់ផ្តើមច្រៀងជាបន្តបន្ទាប់រហូតដល់ពេលច្រៀងជាក្រុមម្តង ក្រុមដែរត្រូវច្រៀងបិទគូទកម្មវិធីគឺក្រុម Late night របស់ Jk ពួកគេចាប់ផ្តើមច្រៀងនឹង Rap រហូតដល់ពេលវេលាពិសេសដែរគ្មាននរណាដឹង
<< បាទឥលូវនេះជាពេលវេលាពិសេសរបស់ពួកយើងអញ្ចឹងសូមអោយ Jk ឡើងមកបកស្រាយណាបាទ >>
Xong Chi ដែរច្រៀងបទចុងក្រោយចប់ក៏និយាយឡើងដោយដូរទៅឈរនៅកន្លែងរបស់ Jungkook
<< ជម្រាបសួរបាទ >>
សម្លេងរបស់ Jungkook ធ្វើអោយស្រីៗស្រែកហូរស្ទើរបែកបំពង់កចំណែករាងតូចដែរជាសង្សារក៏ដើរមកឈរនៅខាងមុខឆាក
