<< ហឹក..ហឹក >>
គ្រាន់តែដើរចូលដល់ថ្នាក់ភ្លាមទឹកភ្នែកដែរខំទប់ក៏ហូរមក
<< Taehyung កើតអីឯង >>
Jimin ក៏សួរព្រោះគេនៅក្នុងថ្នាក់យូរហើយទើបមិនដឹងថាមានរឿងអី
<< នាង Tae វាឃើញស្នាមក្រែមជាប់ទ្រូងអាបង kook >>
Binnie បន្លឺឡើងរួចយកដៃទៅអង្អែលខ្នង Taehyung តិចៗ
<< ហឹុក...តើយើងខុសអីឯងទើបគាត់ក្បត់យើង >>
សម្លេងយំដង្ហក់របស់ Taehyung ធ្វើអោយមិត្តទាំងពីរអត់អាណិតមិនបាន
<< ឯងមិនខុសអីទេណា កុំគិតច្រើនអីឯង >>
Jimin ក៏ទាញ Taehyung មកអោបជាប់ទ្រូង
<< ចេញលេងនិយាយគ្នាជាមូយគាត់អោយដឹងរឿងទៅ >>
Binnie បន្ថែមក្នុងខ្លួនពេលនេះសឹងតែទៅសម្លាប់ Jungkook ទៅហើយដែរហ៊ានក្បត់មិត្តគេ
<< មិនបាច់ទេអោយគាត់ធ្វើអីធ្វើទៅបើយើងអស់ទ្រាំយើងនឹងដើរចេញ >>
Taehyung ជួតទឹកភ្នែកចេញពីផែនថ្ពាល់ទន់រលោងនោះ
<< ឯងទ្រាំបានយូរប៉ុណ្ណាទៅ Tae អ្នកដែរឈឺខ្លាំងគឺឯងមិនមែនគាត់ទេ >>
Jimin នឹង Binnie មើលមុខគេដោយក្រសែភ្នែកមិនពេញចិត្តគេមិនចង់បំបែកបំបាក់មិត្តទេតែវាដល់កពេកហើយ
<< យើងសុខចិត្តឈឺប្រសើរជាងអោយគាត់ដើរចេញពីយើង >>
និយាយតែប៉ុណ្ណេះទឹកភ្នែកក៏បន្តហូរមកតក់ៗ Taehyung ក៏ទាញក្របូបដើរចេញពីថ្នាក់ មិនចាំយូរមិត្តទាំងពីរក៏ទាញកាតាបដើរតាម
មកដល់ក្នុងបន្ទប់ទឹក សម្លេងយំដង្ហក់ក៏បញ្ចេញឡើងមកខ្លាំងៗ មនុស្សស្រឡាញ់គ្នាសុខៗក៏មកមានរឿងបែបនេះ
<< ឯងប៉ុណ្ណឹងបានហើយ >>
Binnie អង្អែលស្មា Taehyung ថ្នមៗគេមិនដែរឃើញ Taehyung យំបែបនេះពីមុននោះទេធ្លាប់តែឃើញគេឆ្នាស់ឆ្នើម
<< ហឹកៗ..យើងឈឺណាស់ពួកឯង >>
Taehyung យកដៃដាល់ជញ្ជាំងខ្លាំងៗទោះបីវាឈឺក៏ពិតមែនតែវាឈឺមិនស្មើរនឹងបេះដូងគេទេ
