Memories🦋

2.8K 181 11
                                        

__PART 31__

Morning៚

« ហឹម... » Taehyung ក្រហឹមសសៀរខ្លួនក្នុងរង្វង់ដៃមាំដែលគេងឱបគេពេញមួយយប់រហូតដល់ព្រឹក ។ Jungkook បើកភ្នែកមកមើលមុខតូចច្រមិចរបស់អ្នកដែលខ្លួនកំពុងឱប មើលទៅគេហាក់ដូចជាគេងលក់ស្រួលដល់ហើយ

« ព្រឹកហើយ Tae » Jungkook បង្ហើរសម្លេងតិចៗជិតត្រចៀករាងតូចដាស់គេឱ្យភ្ញាក់ពីដំណេក

« ហឹម...សុំដប់នាទីទៀត » Taehyung និយាយខ្សាវៗដោយភ្នែកបិទនៅឡើយ

« ក៏បានយូរជាងនេះក៏មិនអីដែរពេលមានមនុស្សគេងឱបបែបនេះមានក្ដីសុខណាស់ » Jungkook ញញឹមហើយក៏រឹតរង្វង់ដៃឱបមាឌតូចកាន់តែណែនថែមទៀត

« ហ្អើយ! នេះ... » Taehyung ភ្ញាក់បើកភ្នែកស្ទុះក្រោកចេញយ៉ាងលឿនពេលផ្ទាងត្រចៀកស្ដាប់សម្លេងមនុស្សប្រុសដែលនិយាយក្បែរត្រចៀកខ្លួនអម្បាញ់មិញនេះហើយទើបដឹងថាជា Jungkook

« គេងវិញមក! ក្រែងថាសុំដប់នាទីទៀតនោះអី » Jungkook

« ទេ! គ្មានដប់នាទីស្អីទេខ្ញុំមិនបាននិយាយជាមួយលោកទេ ខ្ញុំទៅវិញហើយ » Taehyung ចុះពីលើពូកដើរសម្ដៅទៅយកកាតាបស្ពាយនិងអាវពាក់ការពារខាងក្រៅរបស់ខ្លួនទាំងមុខក្រហមតិចៗដូចប៉េងប៉ោះទុំអញ្ចឹង
(អញ្ជេក😳)

« អេ៎! Tae អូនប្រុងទៅវិញទាំងបែបនេះឫ? » Jungkook ស្រែកឃាត់រាងតូចព្រោះឃើញនៅលើខ្លួនគេមានតែអាវវែងលើជង្គង់និងខោខ្លីពីក្នុងប៉ុណ្ណោះ នេះបើចេញទៅក្រៅដោយស្លៀកពាក់បែបនេះកាត់ព្រឹកចំពោះមុខមនុស្សម្នានោះច្បាស់ជាខ្មាស់គេមិខខានទេ

« ត្រូវហើយ! ធ្វើយ៉ាងម៉េចទៅបើខ្ញុំគ្មានសម្លៀកបំពាក់ផង...គឺមកពីលោកហ្នឹងទើបធ្វើឱ្យខ្ញុំទៅជាបែបនេះ » Taehyung បញ្ចេញទឹកមុខខឹងតែជាពេលដែលគួរឱ្យក្នាញ់សម្រាប់ Jungkook ទៅវិញ

« Tae នៅចាំទីនេះសិនហើយ បងទៅងូតទឹករៀបចំខ្លួនមួយភ្លេត! រួចរាល់ចាំបងជូន អូនទៅវិញ OK ទេ? » Jungkook

« លោកមិនស្រួលខ្លួន ដូច្នេះមិនបាច់ពិបាកទេខ្ញុំទៅទាំងបែបនេះក៏បានដែរ » Taehyung និយាយមិនទាន់ផុតពីមាត់ផង ក៏ត្រូវអ្នកម្ខាងទៀតនិយាយបកមកវិញយ៉ាងលឿន

♥️ Promise 🔞💢Where stories live. Discover now