Episode 9: Start The Game

2.8K 245 29
                                        

      សកម្មភាពដដែលសម្រាប់អ្នកអង្គម្ចាស់តូចរបស់គ្រួសារគីម គឺព្រឹកឡើងមានអ្នកដាស់ឲ្យងើបរៀបចំខ្លួនដើម្បីចុះទៅញ៊ាំបាយ មានប៉ា ម៉ាក់និងបងប្រុសចាំជាស្រេច ពេលញ៊ាំរួចរឿងសំខាន់មួយទៀតគឺលេបថ្នាំ បន្ទាប់ពីនោះគឺមានបងប្រុសសង្ហាខាបព្រលឹងបើកឡានទំនើបជូនទៅសាលារៀន។ទាំងនេះអាចរាប់ថាជិវិតគីម ជុងគុករស់នៅដូចជាកូនស្តេចយ៉ាងអញ្ចឹង មានអ្វីគ្រប់យ៉ាងដែលចង់បានប៉ានិងម៉ាក់ស្រឡាញ់ដូចគ្រាប់ពេជ្រ រីឯបងប្រុសវិញថ្នាក់ថ្នមដូចកែវភ្នែក នេះជាជិវិតដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។
«បាយៗ ប៉ា បាយៗអានីយ៉ា ជុបជុប»ជុងគុក ថើបថ្ពាល់អ្នកមានគុណទាំងពីរម្នាក់មួយខ្សឺត ធ្វើឲ្យអ្នកទាំងពីរមើលមុខគ្នាឆ្ងល់ វាចម្លែកខុសធម្មតាណា៎គឺថាជុងគុកមិនសូវចូលចិត្តឲ្យអ្នកណាថើបឬក៏ថើបអ្នកណាផ្តេសផ្តាស គេអាចង៉ក់ងរច្រើនប៉ុន្តែមិនចឹង។
«ឯណារបស់បងប្រុស?»ជីន ធ្វើថ្ពាល់ប៉ោងៗហើយយកដៃចង្អុលថ្ពាល់ខ្លួនឯង
«មិនថើបទេ ទៅរកសង្សារទុកថើបទៅ»ជុងគុក រុញថ្ងាសជីនហើយរត់ទៅឡានបាត់ទុកឲ្យប៉ានិងម៉ាក់ឈរសើចជីនដែលត្រូវប្អូនធ្វើឲ្យស្ពឹកមុខរហូត។
«មើលកូនម៉ាក់ចុះ ឆើស!!»ជីន ងាក.កសឹងថ្លោះហើយដើរទៅតាមក្រោយ។
«ថ្ងៃនេះរៀនពេញម៉ោងទេ?»ជីន បើកឡានបណ្តើងាកសួរជុងគុកបណ្តើ
«អឹម ចេញម៉ោង5មានការអី?» ជុងគុក បិតទូរស័ព្ទទុកក្នុងហោប៉ៅងាកមើលជីន
«បងចេញពីធ្វើការលឿន ចាំបងមកយកអូន»
«ហេតុអីចង់មកយក មានជាប់ចិត្តស្រីណានៅសាលាអូនឬ?»ជុងគុក ធ្វើមុខលេងសើចញោះបងប្រុសទាំលដែលដឹងថាគ្មានទៅហើយជីនគ្រាន់តែហួងហែងការពារប្អូនចង់ទៅណាមកណាជាមួយ
«គ្មានទេបាទអ្នកអង្គម្ចាស់ ដល់ហើយ»ជីន ឈប់ឡាននៅកៀនរបងសាលាក្បែរមាត់ទ្វាចូលអ្នកគ្រប់គ្នាសម្លឹងមើលព្រៀតព្រោះតែឡានកប់សេរី វាជាឡានម៉ូដចុងក្រោយទើបតែចេញនឹងណា
«ទៅហើយ សឺត»ជុងគុក ថើបថ្ពាល់ជីនមួយខ្សឺតមុននឹងទាញកាតាបចុះពីឡានទៅ។
«ប្លែកណាស់ថ្ងៃនេះ»ជីន ក្រវីក្បាលទាំងញញឹមប្លែកនឹងប្អូនព្រោះរាល់ដងជុងគុកមិនឲ្យគេថើបឬក៏ថើបគេឡើយ តែងតែធ្វើមុខធ្វើមាត់រុញគេចេញរហូត តែយ៉ាងណាក៏សប្បាយចិត្តដែរ។
«កញ្ញាគីម អូរ៉ា មិត្តរបស់កញ្ញាគីម ជុងគុក បានយាងមកដល់ហើយ»ជុងគុក ស្រែកឡើងពីចម្ងាយធ្វើឲ្យគ្រប់គ្នាមើលគេហើយសើចធ្វើឲ្យអូរ៉ាយកដៃខ្ទប់មុខខ្មាសគេសឹងស្លាប់
«ឯងកើតអីទៀតហើយ ហ៊ើយមិនគួរណាស្គាល់ឯងសោះ»អូរ៉ា ច្បូតមុខទាំងក្រវីក្បាល មានមិត្តម្នាក់នេះធ្វើឲ្យនាងឈឺក្បាលតែរហូត
«ហ៎ ឯងហ៊ាននិយាយចឹងផងមែនទេមិនស្មានសោះថាឯងនិយាយចឹងហឹក!»ជុងគុក ខ្ទប់មាត់ធ្វើដូចជាយំ
«ឈប់Drama ទៅយើងជ្រេញណាស់»អូរ៉ាពេបមាត់សម្លក់ ទើបជុងគុកឈប់លេងអង្គុយក្បែរនាង
«ធ្វើអីនឹង?»
«លំហាត់គីមីន ថ្ងៃនឹងម៉ោងគ្រូភ្នែកក្តាមទៀតហើយ»អូរ៉ា ធ្វើមុខស្អុយពេលនឹកឃើញដល់ម៉ោងរៀនមុខវិជ្ជាដែលនាងស្អប់
«ឯងធ្វើហើយឬនៅសុំមើលផង»អូរ៉ា មើលជុងគុកធ្វើភ្នែកម៉ក់ៗដូចកូនឆ្កែចង់ឲ្យគេទន់ចិត្តព្រមឲ្យខ្លួនចម្លងចម្លើយ។
«ឆើស ទុកថាយើងអារម្មណ៍ល្អឲ្យមើលចុះ»ជុងគុក រូតកាតាបយកសៀវភៅលំហាត់ឲ្យទៅនាងចម្លង
«ចិត្តល្អម្ល៉េះមិត្តភក្តិ ជុប»អូរ៉ា ថើបជុងគុកមួយខ្សឺតធ្វើឲ្យជាប់ស្នាមក្រែមនៅលើថ្ពាល់គេ
«អ៊ែក»ជុងគុក ធ្វើជាចង់ក្អួតហើយយកដៃជូតចេញអូរ៉ាសើចហើយក៏ចម្លងលំហាត់ព្រោះជិតដល់ម៉ោងហើយ។
«មានយកទូរស័ព្ទមកឬអត់?»
«អត់ទេភ្លេចនៅផ្ទះ»
«ថ្ងៃនេះទំនេទេ?»ជុងគុក ច្រត់ដៃនឹងចង្កាមើលអូរ៉ាចម្លង
«អត់ទេយើងត្រូវថត»
«ហឹម! »ជុងគុក ពេបមាត់ពេបក ពេលមិនបានដូចចិត្ត
«កុំខឹងអីណាកូនក្មេងស្អែកទំនេហើយ»អូរ៉ា ទាញថ្ពាល់គេលេង មិនយូរប៉ុន្មានកណ្តឹងចូលរៀនក៏បន្លឺឡើងអ្នទាំងពីរក៏នាំគ្នារត់ទៅព្រោះថ្នាក់នៅឆ្ងាយ។
«អូ  រ៉ា យើង...ហត់ ហុហុ»ជុងគុក ហៅដាច់ៗព្រោះពិបាកដកដង្ហើមពេលដែលរត់ហត់ គេមានជំងឺហឺតពេទ្យមិនឲ្យរត់ឬអ្វើអីហត់ឡើយប៉ុន្តែគេតែងតែភ្លេចហើយមិនស្តាប់បែបនេះ
«អើយ យើងភ្លេចឲ្យឈឹងយ៉ាងមិចហើយ»អូរ៉ា ទះក្បាលខ្លួនឯងដែលភ្លេចថាមិត្តរត់មិនបាន អូរ៉ាគឺដឹងរឿងរបស់ជុងគុកទាំងអស់ពួកគេគ្មានអ្វីលាក់គ្នាឡើយ។
«ហត់ណាស់»ជុងគុក យកដៃខ្ញាំដើមទ្រូងប្រឹងដកដង្ហើមឲ្យធម្មតាវិញ
«ឯណាថ្នាំ»អូរ៉ា សួររកថ្នាំដើម្បីឲ្យគេលេប
«ក្នុងតកាតាប» អូរ៉ាក៏រើយកថ្នាំនិងទឹកហុចឲ្យជុងគុកបានលេបទៅក៏ធូខ្លះ។
«តោះចូលរៀន»
«អឹម។

  

      ម៉ោង5ល្ងាច
      អូរ៉ានិងជុងគុកបំបែកផ្លូវគ្នារៀងខ្លួនដើម្បីទៅផ្ទះ ណាមួយអូរ៉ាប្រញាប់ទៅរៀបចំខ្លួនថតផងជុងគុកក៏ដើរម្នាក់ឯងទៅមុខសាលាប៉ុន្តែនៅតាមផ្លូវទូរស័ព្ទរបស់គេក៏មានសារលោតឡើងមកដោយសារនោះផ្ញើរដោយលេខរបស់អូរ៉ា។
    From:Kim Aura💋
    ជុងគុកមកជួបយើងនៅក្រោយសាលាបន្តិច មកម្នាក់ឯងបានហើយ។

«ក្រែងថាមិនយកទូរស័ព្ទមោហេ?ហើយប្រញាប់ថតមិចក៏ផ្ញើរសារមោ?»ជុងគុកឆ្ងល់ជាខ្លាំងព្រោះថាព្រឹកមិញសួរទៅប្រាប់ថាមិនយកទូរស័ព្ទមកទេ ហើយប្រញាប់ៗទៅថតទៀតមិចក៏ហៅគេទៅជួប តែជុងគុកមិនគិតច្រើនក៏គិតថានាងកុហកថាមិនយកមកប្រហែលជាមានអីលេងសើចជាមួយគេហើយ។
   To Kim Aura💋
    អូខេ

    ជុងគុកតបតែប៉ុន្នឹងហើយក៏ចុចតេទៅជីនដើម្បីប្រាប់កុំទាន់ឲ្យមកយក។
«អាឡូ»
[បងជិតទៅដល់ហើយចាំបន្តិចទៅ]
«ខ្ញុំចង់ប្រាប់ថាកុំទាន់មកយក ខ្ញុំមានការជាមួយមិត្តបន្តិច»
[awwមានការីទៅបងជិតទៅដល់ហើយ?]
«បងទៅផ្ទះវិញសិនទៅរួចហើយខ្ញុំនឹងហៅបង»
[Ok ក៏បានប្រយ័ត្នខ្លួនផងបើមានរឿងអីតេប្រាប់បង]
«ខ្ញុំទៅជួបមិត្ត មិនមែនទៅធ្វើសង្គ្រាមទេម្ចាស់បង»ជុងគុក ខ្នាញ់បងប្រុសមែនទែនដែលការពារជ្រុល
[បាទដឹងហើយ]
     ប្រព័ន្ធទូរស័ព្ទបានកាត់ផ្តាច់ ជុងគុកទុកវាក្នុងហោប៉ៅខោមុននឹងដើរចេញពីមាត់ទ្វាសាលាដើម្បីទៅខាងក្រោយសាលាតាមការណាត់ជាមួយមិត្ត។
«ឯណាមិនឃើញ?»ជុងគុក អើតមើលឆ្វាងស្តាំព្រោះមិនឃើញអូរ៉ា។
«ហឹម ហៅយើងមោប៉ុន្តែខ្លួនឯង ...អឹម!!»ជុងគុក បើកភ្នែកធំៗពេលមានកន្សែងសមួយមកខ្ទប់ច្រមុះខ្លួន គេខំអត់ដង្ហើមនិងប្រតាយប្រតប់ជាមួយមនុស្សម្នាក់នោះប៉ុន្តែមិនបានគេត្រូវការខ្យល់ដកដង្ហើមទើបស្រូបយកថ្នាំនៅក្នុងកន្សែងនោះចូលសន្លប់ភ្លាមៗ។
    មនុស្សបិតមុខម្នាក់នោះងាកមើលជុំវិញខ្លួនហើយរុញជុងគុកចូលក្នុងឡានខ្មៅហើយបិតទ្វាជិត មុននឹងយកទូរស័ព្ទតេទៅនណារម្នាក់។
«លោកម្ចាស់ ខ្ញុំចាប់គេបានហើយផែនការបន្ទាប់យ៉ាងមិចទៀត?»
[ល្អ យកគេទៅរុស្សីប្រើយន្តហោះរបស់យើង យើងនឹងទៅតាមក្រោយ]
«បាទ»

Surprise 😂មោទម្លាក់ម៉ាភាគព្រោះឃើញភាគមុនបានvote ច្រើន អាលូវvote ភាគនេះឲ្យច្រើនដែរក្រែងលោអ្នកសរសេរជោ សរសេរឲ្យទៀត🌚👍🏿

You've reached the end of published parts.

⏰ Last updated: Sep 07, 2020 ⏰

Add this story to your Library to get notified about new parts!

ទាសករនៃអំណាច🥀(The slave of power 🥀)Where stories live. Discover now