ផ្ដើមរឿង

7.2K 326 1
                                    

# 3ឆ្នាំមុន

          កាលពីប៉ុន្មានឆ្នាំមុននេះប្រទេសជាតិមិនសូវជាមានការអភិវឌ្ឍ គំនិតមនុស្សក៏មិនទាន់មានការរីកចម្រើន។ ហេតុនេះស្នេហាខុសធម្មជាតិគឺជារឿងដែលគេរើសអើងខ្លាំងបំផុត។ តែទោះជាត្រូវមនុស្សជាច្រើនរើសអើង យ៉ាងណាក្ដីក៏មនុស្សមួយគូរនេះនៅតែតស៊ូស្រឡាញ់រហូតដល់សម្រេចរៀបការជាមួយគ្នាដោយមិនបានគិតឲ្យ បានល្អិតល្អន់និងខ្វល់ពីសង្គមខាងក្រៅថាយ៉ាងមិចឡើយ សំខាន់គឺបេះដូងរបស់ពួកគេទាំងពីរនាក់វាកំពុងត្រូវ ការគ្នាខ្លាំងទៅហើយ។ ជុងហ្គុក ចន និងថេយ៉ុង គីមគឺជាគូរស្នេហ៍ខុសធម្មជាតិមួយគូរដែលបានស្រលាញ់ គ្នានិងបានរៀបការជាមួយគ្នារស់នៅជាប្ដីប្រពន្ធដូចគូរស្នេហ៍ស្រីនិងប្រុសដទៃទៀតដែរ។ ស្នេហាពួកគេគឺជារឿង ដែលកើតឡើងដោយចៃដន្យគ្រាន់តែឃើញគ្នាភ្លែតក៏ចាប់ចិត្តស្រឡាញ់គ្នាបាត់ទៅហើយ វាជាស្នេហាមួយដែរ គ្រប់គ្នាតែងតែហៅថាស្នេហារន្ទះបាញ់ឃើញភ្លាមស្រឡាញ់ភ្លែតមិនចាំយូរឡើយ។ ពួកគេទាំងពីរនាក់បានទាក់ ទងគ្នាអស់ រយៈពេល២ខែក៏សម្រេចចិត្តថានិងរៀបការជាមួយគ្នាទោះជាត្រូវប៉ាម៉ាក់ពួកគេហាមឃាត់បដិសេធ យ៉ាងណាក៏ដោយក៏ពួកគេនៅតែជម្នះរហូតដល់បានរៀបការជាមួយគ្នា និងរស់នៅជាមួយគ្នាក្នុងផ្ទះ មួយខ្នងយ៉ាងមានសុភមង្គល។

          ប៉ុន្តែ...ក្រោយពីរៀបការនៅរស់នៅជាមួយគ្នាអស់រយៈពេលបីឆ្នាំក្រោយមកទំនាក់ទំនងរវាងពួកគេក៏កាន់តែឃ្លាត ឆ្ងាយពីគ្នាដូចមេឃហើយនិងដី។ សុភមង្គលដែលធ្លាប់តែកើតមានក៏ត្រូវរលាយដូចអំបិលត្រូវទឹក ជំនួសឲ្យជម្លោះ ដែលកើតមានជារៀងរាល់ថ្ងៃមិនដែលអាក់ខាន។ ទោះជាគ្មានរឿងអីធំដុំក៏ពួកគេរករឿងឈ្លោះគ្នាដែរ និយាយរួម គឺបើមិនបានឈ្លោះគ្នាមួយថ្ងៃគឺបាយមិនឆ្ងាញ់ឡើយ។ បន្ទប់ក៏ចាប់ផ្ដើមដេកបែកគ្នា ជួនកាលក៏មិននិយាយរកគ្នា ដល់ទៅមួយខែពីរខែក៏មាន។ ដើមហេតុមកពីម្នាក់ៗយល់តែចិត្តខ្លួនឯង មិនចេះអធ្យាស្រ័យឲ្យគ្នា រឿងតិចតួចក៏ មិនចេះអត់អោនឲ្យគ្នាដែរ។ មកដល់ថ្ងៃនេះក៏ដូចគ្នាដែរសម្លេងឈ្លោះប្រកែកគ្នាលាន់ឡើងពេញបរិវេណផ្ទះ មួយខ្នងដែលនៅរៀងឆ្ងាយដាច់ពីគេបន្តិចទាំងនេះវាយប់ពាក់កណ្ដាលអាធ្រាត្រទៅហើយសម្លេងនៅតែមិនទាន់បាត់សម្ងាត់ឡើយ។

❤🌿តាមស្នេហ៍អតីតភរិយា🌿❤Where stories live. Discover now