<< និយាយអញ្ចឹងឯងមករកយើងមានការអី >
Jungkook បន្លឺឡើងទៅកាន់ Xong Chi
<< គឺមិនមានអ្វីទេយើងគ្រាន់តែមកមើល Taehyung បន្តិចប៉ុណ្ណោះ >>Xong Chi
<< ហឹម..បើអញ្ចឹងម៉ាក់ទៅសិនហើយណា អ៊ំទៅសិនហើយ Xong Chi >>អ្នកស្រី Jeon
<< បាទលោកអ៊ំ >> Xong Chi
<< អា kook យើងគិតថាឯងទៅប្តូរសម្លៀកបំពាក់សិនទៅណាចាំយើងមើល Taehyung អោយ >>
Xong Chi ដាក់ខ្លួនអង្គុយនៅលើសាឡុងដែរអ្មកស្រី Jeon អង្គុយអម្បាញ់មិញនេះទាំងញញឹមស្រាលទៅកាន់មិត្តកុំអោយគេស្មុកស្មាញពេក
<< យើងមិន- >> Jungkook រៀននឹងប្រកែកតែ Xong Chi ក៏និយាយកាត់
<< កុំប្រកែកឯងទៅប្តូរខោអាវសិនទៅ ឆ្លៀតទៅមើលកូនផងមិនអញ្ចឹង >>
Xong Chi លើកដៃចង្អុលមុខមិត្តបែបគម្រាមដោយប្រកែកមិនបាន Jungkook ក៏ងក់ក្បាលបន្តិចមុននឹងងើបដើរចេញទៅបាត់
@At Home
Jungkook ដើរចូលមកក្នុងផ្ទះទាំងទឹកមុខមិនសូវស្រស់បស់ព្រោះតែសេចក្តីបារម្ភរបស់នាយទៅលើ Taehyung បើទោះបីជាមាន Xong Chi នៅមើលថែហើយក៏ដោយ
<< Daddy >>
សម្លេងក្មេងៗក៏បន្លឺឡើងព្រមគ្នា Jungkook ញញឹមស្រាលចេញមកត្រដាងដៃចាំយកក្មេងៗដែរកំពុងរត់មករកខ្លួននោះ
<< អឹប...នឹកណាស់នៀក >>
គេអោនទៅថើបក្រញិចថ្ពាល់កូនៗទាំងពីរដោយសេចក្តីស្រឡាញ់
<< daddy ចុះឯណា Appa ? >>
Taehee ក៏បន្លឺឡើងទាំងអើតករកមើលរាងតូច
<< appa រវល់មិនបានមកទេ Daddy ទៅលើសិនណា >>
Jungkook ជ្រើសមិនប្រាប់ពីរឿងរបស់រាងតូចទៅកាន់ក្មេងមុននឹងដកខ្លួនឡើងទៅខាងលើនឹងអាលបានទៅមើលរាងតូច
______________
នេះយប់ទៅហើយប៉ុន្តែយើងអាចមើលឃើញទឹកមុខក្រៀមក្រំរបស់អ្នកកម្លោះ Jeon JungKook បានគេមិនទាន់សូម្បីបឹទភ្នែកគេងសូម្បីបន្តិច គេនៅតែអង្គយមើលរាងតូចជារើយៗ
