ផ្តើមរឿង + part1

5.2K 101 3
                                    

លោកប៉ាចុង

ផ្តើមរឿង

ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

ជុងហ្គុកជាអ្នកជំនួញវ័យក្មេង ដែលជាបុគ្គលមាន ភាពល្បីល្បាញ យ៉ាងខ្លាំង នៅក្នុងសង្គម គ្រប់ជំនួញដែលបានធ្វើសុទ្ធតែទទួលបាននូវភាពជោគជ័យ នេះព្រោះតែសមត្ថភាពខ្លាំងពូកែនឹងការយកចិត្តទុកដាក់លើការងាររបស់គេ ។ មិនត្រឹមតែមានសមត្ថភាពគ្រប់គ្រងទៅលើមនុស្សរាប់ ពាន់នាក់ទេ គេថែមទាំងមានរូបរាង សង្ហារឥតខ្ចោះតាំងពីក្បាលរហូតដត់ចុងជើងទៀតផង។
ជុងហ្គុកមានអ្វីៗគ្រប់យ៉ាង គ្មានខ្វះអ្វីឡើយ រហូតមានមនុស្សជាច្រើនដែលច្រណែននឹងជីវិតរបស់គេ តែនៅពីក្រោយភាពល្អឥត ខ្ចោះទាំងព្រមនេះ គ្មាននរណា ដឹងឡើយថាគេជាមនុស្សដែលខាំជាប់នូវភាពឈឺជាប់ខ្លួនដែលមាននូវគុំនុំពេញទ្រូង គេជាមនុស្សដែល ឯការខ្វះនូវការស្រលាញ់ពីមនុស្សជុំវិញខ្លួនធ្វើអោយមានគំនិតអគតិទៅលើមនុស្សគ្រប់គ្នា គិតថាមនុស្សលើលោកនេះសុទ្ធតែក្បត់។ ព្រោះការក្បត់បានធ្វើអោយគេបាត់បង់ម្តាយជាទីស្រលាញ់។ ឪពុកបានរត់ចោលម្តាយទៅយកស្រីថ្មី ម្តាយរបស់គេដោយរងការឈឺចាប់ដែលស្វាមីជាទីស្រលាញ់ក្បត់ចិត្តពេក រហូតដល់ឈឺគ្រាំចិត្តស្លាប់។
គំនុំគុំគួនចង់សងសឹកស្រីម្នាក់ដែលមានវ័យបងគេរហូត១០ឆ្នាំ ហើយជាអតីតប្រពន្ធចុងប៉ារបស់គេ នាងក៏មានកូនស្រីម្នាក់វ័យទើបតែ១៩ឆ្នាំប៉ុណ្ណោះ។អ្នកកម្លោះសង្ហាររូបនេះ បានចូលខ្លួនរៀបការជាមួយនឹងជាមួយស្រីដែលមានវ័យចំណាស់ម្នាក់នោះ តែនាងមិនបានដឹងឡើយថាគេជាកូនរបស់ប្តីមុន ដែលស្លាប់បាត់បង់ជីវីតទៅហើយនោះ។

ភាគទី១

«កូនអុកក្នុងហ្គេម»

ភូមិគ្រិះធំស្កឹមស្កៃ មានក្បូរក្បាច់រចនា ទំនើបសាកសមនឹងមនុស្សសម័យថ្មីរស់នៅ។ក្នុងបន្ទប់ធំទូលាយក្នុង
ភូមិគ្រិះ...
''ជុងហ្គុក...ថ្ងៃនេះអូនមានការចេញទៅក្រៅល្ងាចទើបមកវិញ''
មេរ៉ាបង្ហើរសម្លេងផ្អែមស្រទន់ ទៅកាន់ស្វាមីវ័យក្មេងរបស់ បើធៀបនឹងនាងអាយុខុសគ្នាជិតមួយខ្សែរ ពួកគេសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដោយមិនខ្វល់
ពីពាក្យរិះគន់ និន្ទា ឈ្នានីសរបស់ពួកក្នុងសង្គម សំខាន់ពួកគេទាំងពីរអ្នកស្រលាញ់គ្នា។
''បាទ!អូនសម្លាញ់''
សម្តីតបតផ្អែមត្រជាក់ដល់បេះដូង ជុងហ្គុកពូកែយកចិត្តប្រពន្ធចំណាស់ម្នាក់នេះណាស់ ប៉ុន្តែទាស់ត្រង់ថា...វាត្រឹមជាឆាកល្ខោន សំដែងជាស្វាមីដល់សែនល្អ នៅពីក្រោយមុខទេវបុត្រសង្ហារមួយនេះ មាននរណាអាចស្មានដល់ថាជាខ្លាលាក់ចង្គូម មានចរិកកំណាចកាចសាហាវឃោឃៅ..
''អូនទៅហើយបងសម្លាញ់...ជុប៎ បាយៗ''មេរ៉ាដើរមកថើបបបូរមាត់ក្រាស់ស្វាមីបន្តិច លើកដៃលាជាមួយស្នាមញញឹមជាប់មាត់មិនរលុប
''បាទ បាយៗ''
''ពិតជាគួរអោយខ្ពើមរអើមណាស់''
បន្ទាប់ពីមេរ៉ាចេញទៅក្រៅបាត់ ជុងហ្គុកយកកូនកន្សែងមកជូតមាត់ ខ្ពើមរអើមណាស់ ដូចសម្រាមមិនចង់យកខ្លួនបៀត
ជុងហ្គុកចុះមកក្រោមឃើញក្មេងស្រីមុខតូចៗគួរអោយស្រលាញ់កំពុងអង្គុយមើលទូរទព្ទ័ដៃ គងអន្ទាក់ខ្លាបញ្ចេញសាច់ខ្ចីភ្លឺរលោកថ្លាដូចគុជ ធ្វើអោយអ្នកជាប៉ាចុងញញឹមចុងម៉ាត់ឡើងប្រកបអោយល្បិច ពិលពុលពេញខ្លួន
''មើលទៅគួរតែចាប់ផ្តើម game នេះហើយ''ជុងហ្គុគនិយាយ ទាំងញញឹមចុងម៉ាត់ហើយក៏ដើរទៅកាន់ផ្ទះបាយ
''យើងទ្រាំណាស់មួយអាទិត្យនេះ ទ្រាំមើលមុខយាយកញ្ចាស់នោះពិតជាធុញថប់ណាស់ គួរតែរកអ្វីសប្បាយធ្វើវិញ''ជុងហ្គុកដើរទៅបើកទូរទឹកកកយកទឹកដោះគោមួយកែវមកហើយហែកកញ្ចប់ ថ្នាំ អ្វីម្យ៉ាងចាក់ចូលយ៉ាងច្រើនរួចដើរសំដៅទៅកន្លែងនាងតូច
'' តែប៉ុណ្ណេះចប់ហើយស្រីតូច '' អ្នកកម្លោះនិយាយម្នាក់ឯងកែវភ្នែកសម្លឹងទៅរាងតូចដែល កំពុងមមាញឹកនឹងចុច ទូរសព្ទ មិនបានដឹងខ្លួនឡើយ ថាកំពុង ជិតក្លាយ ជាចំណីខ្លាកាចសាហាវមួយក្បាលនេះ
'' អ៊ែល នេះទឹកដោះគោប៉ាយកមកអោយ''គេនិយាយយ៉ាងស្រទន់តែបង្កប់ទៅដោយល្បិចកិច្ចកលរាប់រយជំពូកនៅខាងក្នុង សម្លេងជុងហ្គុកសាងចំណាប់អារម្មណ៍ដល់ស្រីតូច អ៊ែលឡាអោយងាកមកមើលយ៉ាងរហ័ស
''ចា៎ អរគុណ"នាងមិនសូវចូលចិត្តប៉ាចុងនេះប៉ុន្មានទេ មើលទៅគេមិនមែនជាមនុស្សល្អ កែវភ្នែកមើលទៅបង្គប់ទៅដោយអ្វីម្យ៉ាងប្រាប់មិនត្រូវដឹងត្រឹមតែថាមិនមែនចូលមកក្នុងផ្លូវមិនល្អ តែអោយធ្វើយ៉ាងមិចបើម្តាយនាងស្រលាញ់គេយ៉ាងងនេះទៅហើយ សូម្បី ពីមុននាង នឹងលោកស្រីមេរ៉ាមិនដែលឈ្លោះប្រកែកកទាស់ទែងសម្តីគ្នាទេ តែពេលមាន វត្តមានជុងហ្គុកចូលមកមិនបានប៉ុន្មាន ផង ក៏ទាស់សម្តីគ្មាជាញឹកញយ លោកស្រីមេរ៉ក្លាយជាមនុស្សងប់ងល់ឆ្លក់វវ្វេងនឹងស្វាមី ទោះគេធ្វើកំហុសអ្វីក៏មើលមិនឃើញស្រលាញ់ខ្លាំងដល់ងើបក្បាលលែងរួចលែងដឹងខុសត្រូវអស៉។
ដោយមិនចង់ខ្វះសុជីវធម៌ចំពោះមនុស្សចាស់នាងក៏ទទួលយក តែមិនបានផឹកទេនាងកាន់ទឹកដោះគោយកទៅដាក់លើតុហើយបែរមកចុចទូរសព្ទវិញ មិនចាប់
អារម្មណ៍ជាមួយគេឡើយ
''ហេតុអីមិនផឹក ឬមួយ អ៊ែលស្អប់ ខ្ពើមប៉ា'' អ្នកកម្លោះកំពូលល្បិចម្នាក់នេះក៏អាចទទួលដឹង ថានាងមិនចូលចិត្តព្រោះតាំងពីគេមានងារជាប៉ាចុងនាងមក នាងមិនដែលនិយាយរកគេ បន្តិចឡើយ បើគេមិនសួរនាំនាងមុនទេ ក៏គ្មានថ្ងៃបានឮសម្លេងស្រួយស្រិបនេះនិយាយមកកាន់គេដែរ
''អត់ទេគ្រាន់តែខ្ញុំមិនទាន់ឃ្លានតែប៉ុណ្ណោះ
មិនបានស្អប់ខ្ពើមអ្វីទេ ប៉ាកុំយល់ច្រឡំអី'' អ៊ែលឡាងាកនិយាយមកតាមអារម្មណ៍ពិត នាងមិនបានស្អប់ គ្រាន់តែមិនសូវចូលចិត្តមិនទុកចិត្តគេមើលទៅមានល្បិចកិច្ចកលច្រើនណាស់
''បើមិនស្អប់ខ្ពើម អ៊ែលប្រហែលជាផឹកហើយ ឬមួយគិតថាប៉ាដាក់ថ្នាំឯង អញ្ជឹង ប៉ាផឹកក៏បាន''ជុងហ្គុកសម្តែងចេញមកដូចជាខ្លួនឯងមនុស្សល្អណាស់អញ្ចឹង តែនៅខាងក្នុងកំពុងតែក្នាញ់នាងតូចនេះមិនស្ទើរទេ ទើបធ្វើជាលើក
កែវទឹកដោះគោដែលនៅលើតុនេះមកតែអ៊ែលឡាក៏រហ័សឃាត់ព្រោះមិនចង់អោយគេគិតថាជាក្មេង គ្មានសុជីវធម៌មនុស្សចាស់ខំមានចិត្តជួយយកទឹកដោះគោមកអោយហើ
យតែបែរជាមិនរវល់ មិនផឹក
''អត់ទេ ខ្ញុំផឹកក៏បាន''អ៊ែលឡា
រាងតូចយកទឹកដោះគោពីដៃរាងបក្រាស់មកផឹក ក្រោមក្រសែរភ្នែកសម្លឹង បបូរមាត់ភ្ញោចនូវស្នាមញញឹមចុងមាត់ចេញមកយ៉ាងសមចិត្តបំផុតដែលផែនការបានសម្រេច អ៊ែលឡា
ផឹកអស់ហើយដាក់កែវនៅលើតុវិញរួចនិយាយទៅកាន់គេ
''ខ្ញុំផឹកអស់ហើយប៉ាមានការអ្វីទៀតម៉ែនទេ?''អ៊ែលឡា សួររាងក្រាស់ដែលអង្គុយមើលមុខនាងមើលទៅដូចជាមានអ្វី ចង់សួរនាងយ៉ាងចឹង ទើបសួរទៅកាន់គេ
"គ្មាន អីទេគ្រាន់តែឆ្ងល់ថាឯង លេងសារ
ជាមួយអ្នកណាមើលទៅដូចជាយកចិត្តទុក
ដាក់ណាស់''ជុងហ្គុក
''ប៉ាត្រូវការដឹងដែរឬ?" អ៊ែលឡានាង
សួរទៅគេយ៉ាងសុភាពទោះមិនសូវចូលចិត្តគេ តែនាងក្មែង មិនគួរណានិយាយ គម្រោះគម្រើយ ដាក់មនុស្សចាស់ដែរ
''ខ្ញុំជាប៉ាឯងដូចនេះ ត្រូវតែដឹង ''ជុងហ្គុកនិយាយ មករៀងតំឡើងសម្លេងបន្តិច ព្រោះពេលឮនាងសួរហើយមានអារម្មណ៍ ថាភ្លើងក្នុងទ្រូងឆោះមកតែម្តងទើប ជ្រុសបញ្ចេញ
ចរឹកពិតមក នាងតូចមុខឡើងក្រហមងាំង តែមិនម៉ែន ដោយសារខឹងឬខ្លាចសម្តីគេទេ តែដោយសារឥទ្ធិពល
យ៉ាងសាហាវរបស់ថ្នាំ ធ្វើអោយខ្លួននាងកៅរោលរាលដូចកំពុងស្ថិតក្នុងរណ្តៅភ្លើងដ៏សណ្ឋោសណ្ឋៅយ៉ាងចឹង នាងព្យាយាមសម្រួលអារម្មណ៍តបទៅកាន់គេវិញ
''ប៉ាគ្រាន់តែជាប៉ាចុង មានសិទ្ធីអីរវល់រឿងខ្ញុំ''
___
#EfaEL
FB page: អុីហ្វាអ៊ែល-Novel

លោកប៉ាចុង ( Jeon Jungkook x Min Ella)Where stories live. Discover now