"ពង្វក់"

16.5K 538 12
                                    

+ ក្លឹប

   នៅក្នុងក្លឹបមួយកន្លែងដែលពោរពេញទៅដោយមនុស្សជាច្រើនកំពុងតែឈ្លក់វង្វេងនឹងភ្លើងពណ៌រួមជាមួយនឹងចម្រៀងញាក់ៗរំញ៉ោចអារម្មណ៍ឮហើយស្ទើតែទ្រាំមិនបាន ។

«ឯងមកដល់យូរហើយហេស៎?»ជុងគុក

«នៅមានមុខមកសួរយើងទៀត ហើយឯងប្រកាច់ធ្វើស្អីក៏យូរខ្លាំងម្លេះ?»យ៉ុនហ្គី នាយទាំងពីរជាមិត្តនឹងគ្នាពួកគេមកទីនេះញឹកញាប់ណាស់

«គ្មានស្អីក្រៅពីនៅឈរត្រូវមាត់របស់ម៉ាក់ទេទម្រាំតែចេញមកគាត់ទេសនាចង់5ឌីស»ជុងគុក

«ហើុយ ហៅអីផឹកវិញមោះកុំគិតច្រើន»យ៉ុនហ្គី

«អើ មែនហើយនិយាយញ្ចឹងរឿងគូរដណ្ដឹងឯងនោះយ៉ាងមិចហើយ?»យ៉ុនហ្គី

«ឯងកុំសួរយើងកំពុងធុញ មិនដឹងជាម៉ាក់យើងគិតស្អីអោយប្រាកដទេអោយយើងភ្ជាប់ពាក្យជាមួយប្រុសទៅវិញនៀក មុខក៏មិនដែលឃើញមិនដឹងបែទៅទិសខាងណាទេ»ជុងគុក

«ហីយ៉ា ឯងកុំទាន់គិតច្រើនថាមិនត្រូវអាល្អិតនោះស្អាតក៏ថាបាន»យ៉ុនហ្គី

«ស្អាតស្អីមនុស្សប្រុសមើលយ៉ាងណាក៏នៅតែចាញ់មនុស្សស្រីដែរ ប្រុសគ្មានត្រង់ណាទាក់ទាញទេដោះក៏គ្មានរាបស្មើលេបមិនចូល តែបើស្រីវិញហីយ៉ាគ្រាន់តែគិតក៏ខឹងដែរ»ជុងគុក😒

«ញ្ចឹងពេលនេះល្អទេដូចជាខានយូរហើយ»យ៉ុនហ្គី

«ចាំកាល ខាន2ថ្ងៃហើយ»ជុងគុក ក្រោយនិយាយចប់ក៏នាំគ្នាបើកបន្ទប់ម្នាក់មួយធ្វើរឿងសប្បាយៗជាមួយស្រីៗនៅក្នុងក្លឹប

#ព្រឹកថ្ងៃថ្មី

   នាយសង្ហារចន ជុងគុកដើរចូលទៅក្នុងផ្ទះក្រវីសោរឡានធ្វើប្រងើយនៅមានហួចមាត់ទៀតផង ។

«ទើបមកពីណាអាកូនជើងល្អ»លោកស្រីចន មិនទាន់ចូលបានស្រួលបួលផងសំឡេងដែរឮជាប្រចាំក៏ហោះចូលច្រចៀកមុនគេ

«អរុណសួរស្ដីអ្នកម៉ាក់»ជុងគុក

«ឆ្លើយ !!»លោកស្រីចនធ្វើមុខមាំសួរទៅកាន់លោកកូនដល់កំពូលធ្វើអោយនាយប្រញាប់យកចិត្តរកពាក្យដោះសារ

SHORT NOVELWhere stories live. Discover now