🥀នរណាកំណត💔

11 2 0
                                    


episode 1

រឿងនិទានខ្លីបែបមនោសញ្ចេតនា

ផ្ទៃមេឃធ្លាក់ចុះអាប់គ្រប់ដណ្ដប់ទៅដោយពពកខ្មៅអមជាមួយនឹងសម្លេងរន្ទះផ្គរលាន់ទ្រហឹងអឹងកងធ្វើឲ្យទឹកសមុទ្រដែលស្ងប់ស្ងាត់អស់រយៈពេលប៉ុន្មានថ្ងៃក៏ចាប់ផ្ដើមបោករលកធំៗមកលើកច្រាងសាជាថ្មីស្របជាមួយនឹងសម្លេងខ្យល់កន្ត្រាក់ដ៏គួរឱ្យខ្លាច

នៅពេលដែលមេឃកំពុងតែរៀបចំហ្នឹងបង្អន់ទឹកភ្លៀងធ្លាក់ចុះមកកាន់ផែនដី លើទឹកដីនៃតំបន់មាត់សមុទ្រដែលទឹករលកធំៗកំពុងតែបោកមកលើច្រាងយ៉ាងខ្លាំង ហើយក៏មានវត្តមានរបស់កុមារប្រុសស្រីពីរនាក់ដែលកំពុងតែឈរសម្លឹងមើលទៅជល់សារដ៏ធំល្វឹងល្វើយដើម្បីរង់ចាំឪពុកម្ដាយត្រឡប់មកពីនេសាទវិញទាំងក្នុងចិត្តភ័យខ្លាចនិងអន្ទះសារព្រួយចង់ជួបមុខយ៉ាងខ្លាំងក្នុងចិត្តគិតស្រមៃដល់រឿងគួរឲ្យថាជាច្រើន

"បងស្រី តើពុកម៉ែមកវិញទាន់ពេលទេមេឃខ្មៅខ្លាំងណាស់បង?"កំលោះតូចអាយុ 10 ឆ្នាំសម្លឹងមើលទៅបងស្រីហើយអង្រួនដៃរបស់នាងជាមួយនឹងទឹកមុខដ៏សែនស្លេកស្លាំង"

"ចាន់កុំបារម្មពុកម៉ែជាមនុស្សមានសំណាងល្អប្រាកដជាត្រឡប់មកវិញដោយសុវត្ថិភាព"នាងក្រមុំស៊ាវអីលីងអាយុ 16 ឆ្នាំយកដៃអង្អែលក្បាលប្អូនប្រុសតំណក់ទឹកភ្នែកក៏ស្រក់ចេញពីកែវភ្នែកដែលគ្មានភាពរឹងសូម្បីតែបន្តិចនាងសម្លឹងមើលទៅផ្ទៃសមុទ្រធំធេងដែលមើលមិនឃើញកោះត្រើយហើយក៏មិនឃើញទូកនេសាទរបស់ឪពុកម្ដាយតែនាងនៅតែព្យាយាមលូងលោមប្អូន"

ក្មេងទាំងពីរនាក់នៅតែបន្តទៅរង់ចាំឪពុកម្ដាយហើយលួងលោមគ្នាទៅវិញទៅមកព្រោះពេលនេះគ្មាននរណាម្នាក់ដែលអាចនឹងនៅក្បែរហើយមើលថែពួកយើងនោះទេមនុស្សម្នាគ្រប់គ្នាកំពុងតែព្រួយបារម្ភពីសុវត្ថិភាពរបស់គ្រួសាររៀងៗខ្លួនដូចគ្នា

ប៉ុន្មាននាទីកន្លងផុតដំណក់ទឹកភ្លៀងក៏បង្អន់ចុះជាមួយនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំងរហូតដល់ប៉ើងសម្ភារៈធ្វើអោយមាត់ច្រាំងសមុទ្រចឡាចលប្រជាជនប្រុសស្រីបារម្ភពីសមាជិកគ្រួសារដែលចេញទៅតាមទូកនេសាទដោយមិនដឹងវាសនាពួកគេនឹងទៅជាយ៉ាងណាចំណែកក្មេងទាំងពីរនាក់បានរត់ទៅជ្រកនៅក្រោមដើមឈើដ៏ធំមួយដើម្បីគេចពីខ្យល់និងភ្លៀងប៉ុន្តែទោះបីជាដើមឈើធំប៉ុណ្ណាក៏មិនអាចធ្វើឲ្យពួកគេបាត់រងា និងភាពភ័យខ្លាចបានដែរហើយកាន់តែធ្វើឲ្យពួកគេទាំងពីរនាក់ភ័យខ្លាចខ្លាំងឡើងខណៈពេលដែលពន្លឺរន្ទះបានបាញ់មកលើផ្ទៃជលសារបង្កើតជាសម្លេងដ៏គួរឲ្យខ្លាចសម្រាប់មនុស្ស

You've reached the end of published parts.

⏰ Last updated: Dec 03, 2021 ⏰

Add this story to your Library to get notified about new parts!

🌾នរណាកំណត់💔Where stories live. Discover now