ត្រឹមជាមនុស្សម្នាក់ដែលបានចាកចេញពីមនុស្សដែលស្រឡាញ់ខ្លួនខ្លាំងទៅយកមនុស្សដែលមិនបានស្រឡាញ់ខ្លួន....!
នាពេលល្ងាចនៅក្រុងសេអ៊ូល ប្រទេសកូរ៉េ មានភ្លៀងយ៉ាងខ្លាំង ធ្វើឱ្យម្ចាស់ហាងម៉ាតនិងកាហ្វេសង្ហាម្នាក់នឹកដល់ស្នេហ៍គ្រាដំបូងខ្លួន ។
Joshua : ហុឺ មេឃភ្លៀងទៀតហើយ បើភ្លៀងចឹងប្រហែលគ្មានភ្លៀវចូលទេ....
Dino : មិនប្រាកដទេបងប្រុស ជួនកាលគេអាចមកទិញរបស់ចាំបាច់
Joshua : គិតចឹងចុះ
និយាយចប់ភ្លាម ក៏ឮសំឡេងកណ្ដឹងបន្លឺឡើងបញ្ជាក់ថាមានភ្ញៀវកំពុងតែដើរចូលមក
Joshuaបានឱ្យdinoទៅតុគិតលុយហើយខ្លួនក៏នៅរៀបអីវ៉ាន់បន្ត
Dino : សួស្ដីបងស្រីបងប្រុសតើពួកបងទាំងពីរត្រូវការអ្វី ពួកបងអាចមើលសិនបានណា
Jeonghan : ខ្ញុំយកice later ជាតិស្ករ50%មួយកែវ
គ្រាន់តែឮសំឡេងនោះភ្លាមJoshuaក៏ងើបមើលចង់ដឹងថាសំឡេងនោះដូចសំឡេងដែលខ្លួនកំពុងគិតដែលឬទេ! ពិតមែនហើយ នោះជាសំឡេងJeonghanអតីតសង្សារចាស់ខ្លួនដែលខ្លួនបានចាកចេញពីនាងទាំងដែលនាងកំពុងស្រឡាញ់ខ្លួនខ្លាំង
Jeonghan : អត់ទោសលោក តើលោកមាន....... អឺ តើលោកជាJoshuaមែនទេ ?
Joshua : បាទខ្ញុំនិងហើយ ខានជួបគ្នាយូរហើយ តើនាងសុខសប្បាយដែលទេ ?
Jeonghan : នៅពេលដែលលោកបានចាកចេញពីខ្ញុំ ខ្ញុំមិនបានសប្បាយចិត្តម្តងណាទេ តែនៅពេលដែលខ្ញុំបានរៀបការមានកូនខ្ញុំក៏អាចកាត់ចិត្តពីលោកបាន60%ដែល
Joshua : អ៎ តើនាងមានប្តីមានកូនហើយមែនទេ?
Jeonghan : ចា៎ខ្ញុំមានកូន2ហើយ
Joshua : អញ្ចឹងចូលរួមត្រេកអរផងណា
Jeonghan : ចា៎អរគុណហើយ ចុះលោកជាមួយJennyយ៉ាងមេចហើយ ?
Joshua : ខ្ញុំបែកគ្នាជាមួយJennyអស់រយៈពេល4ឆ្នាំហើយ តែឥឡូវនេះខ្ញុំកំពុងទាក់ទងជាមួយអ្នកថ្មីបាន1ឆ្នាំជាងហើយ
Jeonghan : ជូនពរឱ្យលោកនិងអ្នកថ្មីស្រឡាញ់គ្នាឱ្យបានយូរណា
Joshua : យ៉ាងណាក៏ខ្ញុំនៅតែមានចិត្តលើនាង......
Jeonghan : កុំអញ្ចឹងអី ខ្ញុំមានប្តីមានកូនហើយ
Joshua : ឱ្យខ្ញុំសំទោសផងណាJeonghanនាងលំបាកហើយ(និយាយទាំងអួលដើមករ) តាមពិតទៅអ្នកដែលស្រឡាញ់ខ្ញុំពិតប្រាកដគឺនាង មិនមែនJenny....
Jeonghan: មិនអីទេ អស់រយៈពេល10ឆ្នាំនេះខ្ញុំរឹងមាំហើយ ជូនពរឱ្យលោកបានក្តីសុខណា
Joshua : បាទនាងក៏ដូចគ្នា
S.coups : តោះអូនសម្លាញ់ ice laterអូនបានហើយតោះយើងទៅផ្ទះវិញ ហុឹម... អូននិងគេស្គាល់គ្នាមែនទេ?
Jeonghan : ចា៎បងគាត់ជាមិត្តកាលនៅវិទ្យាល័យ Joshuaនេះគឺជាប្តីរបស់ខ្ញុំរៀបការបានប្រហែល6ឆ្នាំហើយ
S.coups : រីករាយដែលបានស្គាល់ណា
Jeonghan : តោះបងយើងទៅផ្ទះវិញ Joshua ខ្ញុំទៅវិញហើយ ថ្ងៃក្រោយចាំជួបគ្នាទៀត
Joshua : បាទ....
សំណេះសំណាលគ្នាចប់Jeonghanនិងប្តីក៏បានដើរចេញពីហាង ហើយDinoក៏មកសួរបងប្រុសខ្លួនថា
Dino : តើបងមិនអីទេមែនទេ?Joshuaមិនឆ្លើយបានត្រឹមតែមើលJeonghanនិងS.coups ដើរចេញទៅទាំងអាល័យ ហើយទឹកភ្នែកមិនដឹងមកពីណាទេហូរចុះមកម៉ាត់ៗ ទាំងគិតក្នុងចិត្តថា (នាងដឹងទេថាខ្ញុំមិនមានអ្នកថ្មីអីទេ តែខ្ញុំនិយាយអញ្ចឹងព្រោះមិនចង់ឱ្យនាងគិតពីខ្ញុំ ក្រៅពីនាងខ្ញុំមិនអាចស្រឡាញ់អ្នកណាបានសោះ តើហេតុអ្វីទៅ?)
ចុងក្រោយបានត្រឹមតែឈឺចាប់ខ្លួនឯង អ្នកដែលខំស្រឡាញ់យើង ខំចាំយើង តែយើងបែរជាមិនស្រឡាញ់ ហើយទៅស្រឡាញ់ដែលមនុស្សដែលមិនស្រឡាញ់យើង ចុងក្រោយបានអីមកវិញ បានត្រឹមតែចងចាំនូវអនុស្សាវរីយ៍ចាស់ៗ ល្អៗ
End .... 💔🥀
YOU ARE READING
My EX 🥀💔
Randomត្រឹមជាមនុស្សម្នាក់ដែលបានចាកចេញពីមនុស្សដែលខ្លួនស្រឡាញ់ទៅយកអ្នកដែលមិនស្រឡាញ់ខ្លួន....!