Chapter 01: កំណើតនៃព្រះនាងព្រះច័ន្ទ

126 10 0
                                    

LOVE OF SUN AND MOON ភាគ 01❤️កាលពីយូរលង់ណាស់មកហើយ នាសម័យបុរាណកាលមានព្រះរាជ្យនគរដល់រុងរឿងមួយ មានទឹកដីធំទូលាយ ដែលមានស្តេចដល់ខ្លាំងពូកែមានរិទ្ធអំណាចខ្លាំងក្លាដូចថាមពលកម្លាំងព្រះអាទិត្យ និងព្រះមហេសីដល់ឆ្លាតវ័យមានសម្រស់ស្រស់ស្រទន់ដូចពន្លឺព្រះច័ន្ទ។ ព្រ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

LOVE OF SUN AND MOON ភាគ 01❤️

កាលពីយូរលង់ណាស់មកហើយ នាសម័យបុរាណកាលមានព្រះរាជ្យនគរដល់រុងរឿងមួយ មានទឹកដីធំទូលាយ ដែលមានស្តេចដល់ខ្លាំងពូកែមានរិទ្ធអំណាចខ្លាំងក្លាដូចថាមពលកម្លាំងព្រះអាទិត្យ និងព្រះមហេសីដល់ឆ្លាតវ័យមានសម្រស់ស្រស់ស្រទន់ដូចពន្លឺព្រះច័ន្ទ។ ព្រះរាជនរគទាំងមូលត្រូវបានការពារថែរក្សាដោយថាមពលព្រះអាទិត្យ និង ថាមពលព្រះច័ន្ទ ព្រោះព្រះមហាក្សត្រដែលសោយរាជ្យជាទេវតានៃព្រះអគ្គីដែលយាងមកចាប់កំណើត ព្រោះទ្រង់ប្រសូតមកជាមួយថាមពលដល់អស្ចារ្យគឺថាមពលពន្លឺព្រះអាទិត្យ ថាមពលព្រះអគ្គី ដែលមានអំណាចខ្លាំងក្លាលើសទេវៈទាំងពួង និង ព្រះមហាក្សត្រីជាទេពធីតានៃព្រះច័ន្ទមកចាប់កំណើត ថាមពលដល់ស្រទន់ត្រជាក់ត្រជុំនៃពន្លឺព្រះច័ន្ទ ព្រោះទ្រង់ប្រសូតមកជាមួយថាមពលពន្លឺព្រះច័ន្ទពេញបូរមីណ៍!
ហេតុនេះព្រះមហាក្សត្រដែលអាចឡើងសោយរាជ្យបាន ត្រូវតែប្រសូតនៅពេលថ្ងៃដែលព្រះអាទិត្យកំពុងរះចំកណ្តាលព្រះរាជនគរ ព្រះមហាក្សត្រអង្គរនោះត្រូវប្រសូតមកជាមួយថាមពលពន្លឺព្រះអាទិត្យដល់ខ្លាំងខ្លាដែលជាអំណាចដល់មហាសាល អំណាចនៃព្រះអទិទេពអគ្គី មានរិទ្ធខ្លាំងខ្លាមហាសាល ដើម្បីក្លាយជាព្រះមហាក្សត្រនៃម្ចាស់ផែនដី អ្នកគ្រប់ព្រះនគរ អ្នកការពារប្រទេសជាតិមាតុភូមិ ហើយទ្រង់ត្រូវតែមានព្រះមហេសីដែលមានថាមពលពន្លឺព្រះច័ន្ទដល់ស្រទន់ត្រជាក់ត្រជុំ ដែលគេហៅថានារីរូបនោះថា ព្រះនាងព្រះចន្ទ!

នាថ្ងៃមួយនៅក្នុងព្រះរាជវាំង នាយប់ព្រះច័ន្ទពេញបូណ៌មី មាននារីដល់ស្រស់ស្អាត 7នាក់កំពុងរាំរបាំនៅមាត់បឹងឈូកយ៉ាងស្រស់ស្អាតជាមួយកន្សែងដល់ស្តើងបាំងមុខពាក់កណ្តាលបង្ហាញអោយឃើញច្រមុះមាត់តិតៗនៅក្រោមកន្លែង រាំជាមួយក្រសែវភ្នែកដល់ស្រទន់ ជាមួយសំលៀកបំពាក់ពណ៌សវែងៗអូសដីនិងខ្យល់បកតិចៗធ្វើអោយអ្នករាំងទាំងអស់កាន់តែស្រស់ស្អាតស្រទន់គួរអោយគយគន់ រួមជាមួយភ្លេងដល់ស្រទន់រណ្តំយ៉ាងពិរោះ...ក្រោយពន្លឺព្រះច័ន្ទពេញបូណ៌មីដល់ស្រទន់យ៉ាងស្រស់ស្អាត នៅជុំវិញនារីរបាំទាំង 7នាក់មានកងសេនានារី អ្នកប្រើដែលសុទ្ធតែមនុស្សស្រី មានសេនាប្រុសតែពីរបីនាក់ប៉ុណ្ណោះ គ្រប់គ្នានៅអង្គុយមាត់បឹងដែលមានរៀបចំគ្រឿងសែនរាប់រយមុខ ផ្កាចម្រុះជាច្រើនពណ៌យ៉ាងស្រស់ស្អាត...នារីអ្នករបាំទាំង 7នាក់ក៏រាំលើកផ្កែឈូកទើបរឺកដល់ស្រស់ស្អាតឡើងមក ដាក់លើក្បាលរួចបួងសួងទៅព្រះច័ន្ទ ស្រាប់តែផ្កាឈូកទាំង 7ទង់ក៏បញ្ចេញពន្លឺនិងក្លិនដល់ក្រអូមស្រទន់ចេញមក ធ្វើអោយគ្រប់គ្រងគ្នាដែលចូលរួមក្នុងកម្មវិធីញញឹមស្រង់ក្លិនដល់ក្រអូបស្រទន់នៃផ្កាឈូកព្រះច័ន្ទ នារីរបាំទាំង 7នាក់ក៏ដាក់ផ្កាឈូរអោយបណ្តែតលើកទឹកក្រោមពន្លឺព្រះច័ន្ទបរមី ដើម្បីសែនបន់ស្រន់ដល់ព្រះច័ន្ទ ព្រោះនេះជាពីធីបូងសួងដល់ព្រះច័ន្ទ ឬ ហៅថាពិធីសែនលោកខែ...!

ភ្លេងក៏ឈប់នារីរបាំទាំង6នាក់ក៏អង្គុយលុតជង្គង់ចុះ អោនគោរពនារីរបាំម្នាក់ដែលរាំកណ្តាលគេ នារីរបាំម្នាក់នោះក៏ដោះកន្សែងបាំងមុខចេញ បង្ហាញវង្សភ័ក្ត្រដល់ស្រស់ស្អាត ស្រស់ស្រទន់ដូចព្រះចន្ទពេញបូរមី សម្រស់ស្រស់ស្អាតលើសស្រីៗទាំងពួង កំពុងឈរញញឹមយ៉ាងស្រស់ស្រទន់ ងើបមុខសំឡឹងមើលព្រះច័ន្ទ!

Love of Sun & Moon Power Where stories live. Discover now