EP1 / ឈឺ

1.2K 55 15
                                    


« ហើយវាយ៉ាងមិចអូននិងហាស? បានចេះតែរករឿងបងរហូតចឹង? » ជេម
« រករឿងហ៌? បងមិនអោយអូនរករឿងបងយ៉ាងមិចហាសបើបងដើរបណ្ដើរគ្នាជាមួយអ្នកណាក៏មិនដឹង បងគិតចង់អោយអូននៅស្ងៀមមែនទេ? » ហ្វូតនិយាយទាំងយកដៃវ៉ៃទ្រូងរបស់ជេមដែរត្រូវជាស្វាមីរបស់ខ្លួនទាំងស្រែកយំ
« អូនកាន់តែហួសហេតុហើយណាស់ហ្វូតបងប្រាប់ហើយថាគេគ្រាន់តែជាសហការការងារជាមួយបងប៉ុណ្ណោះគ្មានស្អីលើសពីនិងទេ!! » ជេម
« ហឹស! គ្រាន់តែជាដៃគូហ៌ដៃគូការងារបងដើរបណ្ដើរគ្នាទៅញ៉ាំអីរួចក៏ដើរកៀកដៃគ្នាចឹងមែនទេ »ហ្វូត

«.............»

« បានហើយ!សញ្ញេវាមកអូនលែងចង់រស់នៅជាមួយបងទៀតហើយ » ហ្វូតនិយាយទាំងហុចលិខិតលែងលះមកអោយជេមសញ្ញេវា
« បងមិនសញ្ញេជាដាច់ខាតបងនិងមិនព្រមលែងលះឡើយ!! » ជេម
« ពួកឯងឆាប់យកអ្នកប្រុសតូចរបស់ពួកឯងទៅបន្ទប់វិញភ្លាម!!! » ជេមក៏បានស្រែកប្រាប់អោយឌីមនិងវីនយកហ្វូតទៅបន្ទប់វិញ
« ចេញទៅ! ប៊ីនជួយយើងផង » ហ្វូតបានស្រែកយំរួចក៏រត់ទៅពីក្រោយខ្នងរបស់ប៊ីនដែរជាអង្គរក្សរបស់គេដើម្បីអោយគេជួយខ្លួន
« សំទោសផងចៅហ្វាយនេះគឺជាបញ្ជាលោកប្រុសធំ » វីននិយាយរួចក៏ទៅចាប់ហ្វូតដើម្បីឡើងទៅលើវិញឯប៊ីនបានត្រឹមតែឈរមើលហើយអាណិតម្ចាស់របស់ខ្លួន

Skip
ហ្វូតបានឃុំខ្លួនឯងនៅក្នុងបន្ទប់មិនព្រមញ៉ាំអាហារអ្វីទាំងអស់គេគិតតែចង់លែងលះនិងរត់ចេញពីផ្ទះនេះអោយបាត់នោងទៅនៅកន្លែងមួយដែរគ្មានអ្នកដឹង

« ចៅហ្វាយតូចបើកទ្វារអោយខ្ញុំបន្ដិចមកខ្ញុំប៊ីនណា » គ្រាន់តែដឹងថាជាប៊ីនភ្លាមគេក៏ស្ទុះពីលើគ្រែដើម្បីទៅបើកទ្វារអោយប៊ីន
« បងប៊ីនបងជួយខ្ញុំផងណាខ្ញុំមិនចង់រស់ដូចជាស្លាប់បែបនេះទេបង » ហ្វូតនិយាយទាំងចាប់ដៃប៊ីនអង្រួនតិចៗសុំអោយគេជួយ
« ចៅហ្វាយតូចកុំយំអីខ្ញុំនិងជួយចៅហ្វាយតូចចេញពីទីនេះតាមដែរអាចធ្វើទៅបាន » ប៊ីននិយាយទាំងអង្អែលក្បាលហ្វូតដើម្បីលួងលោមកុំអោយគេយំនិងបានអោយគេញ៉ាំបាយខ្លះ

Fourth pov
ខ្ញុំនិងជេមគឺជាប្ដីប្រពន្ធនិងគ្នាជិត3ឆ្នាំហើយគ្រួសាររបស់ពួកយើងមិនដែរមានភាពរកាំរកោះអីនោះទេគេតែងតែយកចិត្តទុកដាក់លើខ្ញុំ...គេមិនដែរស្រែកដាក់ខ្ញុំគេថ្នមខ្ញុំណាស់គេមិនដែរទុកខ្ញុំចោលទេ ខ្ញុំសប្បាយចិត្តណាស់ពេលដែររស់នៅជាមួយគេ តែ...ប៉ុន្មានខែមកនេះគេមិនដូចមុនទៀតទេគេតាំងតែប្រងើយកន្ដើយដាក់ខ្ញុំគេតែងតែស្រែកដាក់ខ្ញុំ ដល់ថ្នាក់ពេលខ្លះគេធ្វើការមិនមកផ្ទះវិញក៏មានខ្ញុំក៏សម្រេចចិត្តថាតាមទៅមើលគេអ្វីដែរខ្ញុំឃើញនោះគឺគេបានបណ្ដើរនារីម្នាក់នាងស្អាតណាស់ ហើយខ្ញុំបានឃើញជេមយកចិត្តទុកដាក់ជាមួយនាងណាស់ពួកគេថតរូបជាមួយគ្នានិយាយជាមួយគ្នាយ៉ាងសប្បាយខុសពីខ្ញុំដែរកំពុងសម្លឹងមកគេទាំងទឹកភ្នែកដាបជាប់ថ្ពាល់...គេធ្លាប់និយាយថាមិនចង់ឃើញខ្ញុំឈឺចាប់ទេចឹងគេក៏បិទភ្នែកធ្វើមិនដឹងធ្វើមិនលឺនៅពេលដែរខ្ញុំយំបែបនេះឬ..???។
  ______________________
+នៅក្នុងក្រុមហ៊ុនមួយកន្លែងជាក្រុមហ៊ុនដែរធំនិងឈានមុខគេក្នុងប្រទេសហើយវាក៏ជាក្រុមហ៊ុនរបស់លោក Gemini Norawat ដែរត្រូវជាស្វាមីរបស់ហ្វូតដូចគ្នា គេគឺជាម្ចាស់ភាគហ៊ុនដ៏ធំមានមុខជំនួញជាច្រើនដែរកាន់កាប់ដោយគេផ្ទាល់បើជំនួញក្នុងស្រុកវិញគេកាន់កាប់ទាំងក្រុងថេបនិងខេត្តឈៀងម៉ៃហើយគេក៏ជាម៉ាហ្វៀរមួយដែរល្បីខ្លាំងផងដែរ

រឿងលន់តួស្នេហ៍អតីតភរិយា✨💖Where stories live. Discover now