1: រំលូតកូន

228 34 10
                                    


*សហរដ្ឋអាមេរិក

ក្នុងសកលវិទ្យាល័យដ៏ល្បីមួយនៅចំកណ្តាលទីក្រុងញូវយ៉ក មានសិស្សចម្រុះជាតិសាសន៍ដែលមកពីបណ្តាប្រទេសផ្សេងៗ មកបន្តការសិក្សានៅទីនេះ ។ នៅក្នុងសាលានេះភាគច្រើនសុទ្ធតែជាសិស្សដែលមានជីវភាពធូរធារ កូនអភិជន អ្នកជំនួញ ទើបអាចមានសមត្ថភាពអាចឲ្យកូនៗរបស់ពួកគេសិក្សាបាន ។ ម៉ោងថ្មើរនេះ ជាម៉ោងដែលសិស្សទាំងអស់ចេញពីរៀន ដែលយើងឃើញមានសិស្សប្រុសស្រីជាច្រើនបន្តដើរចេញជាហូរហែ ក្នុងនោះក៏មានគូស្នេហ៍ស្រលាញ់ភេទដូចមួយគូរបណ្តើរត្រសងគ្នាយ៉ាងផ្អែមល្ហែមនោះគឺ

ជុងហ្គុក អេវីនស្តុន និង ថេហ្យុង រេមម៉ា ដែលជាជនជាតិកូរ៉េមកបន្តការសិក្សានៅទីនេះ ។ ពួកគេទាំងពីរជាគូស្នេហ៍និងគ្នា ស្រលាញ់គ្នាបាត់មុខមិនបាន ស្រលាញ់ដល់ថ្នាក់ហ៊ានប្រគល់ខ្លួនប្រាណឲ្យគ្នា រស់នៅក្នុងបន្ទប់ជាមួយគ្នារាល់ថ្ងៃ ។ មិនត្រឹមតែប៉ុណ្ណោះ គេទាំងពីរក៏ជាក្មេងឈាមរាវដូចគ្នា ពួកគេតែងតែចូលចិត្តដើរលេង ចូលក្លឹប ផឹកសុី ណាត់គ្នាប្រណាំងម៉ូតូ មានពួកមានម៉ាក ជាច្រើន ដោយមិនគិតខំសិក្សារៀនសូត្រអ្វីឡើយ ។

< ជុងហា៎ > នាយតូចសម្រស់ស្រស់ស្អាតដូចផ្កាក្រពុំ បានស្តីឡើងហៅអ្នកជាសង្សារបណ្តូលចិត្ត

< បាទ អូនមានអីហេស៎ > ជុងហ្គុកបុរសសង្ហាប្រៀបដូចទេវបុត្រក៏បានឆ្លើយជាមួយថេហ្យុងដោយសំឡេងស្រទន់

< អូនមិនសូវស្រួលខ្លួនទេ យប់នេះមិនបាច់ទៅជប់លៀងនៅក្លឹបទេណា៎ >

< គឺ...អឺ ក៏បានបងមិនទៅទេ > ទោះបីជាពួកម៉ាកផឹកសុីសំខាន់យ៉ាងណាក៏មិនសំខាន់ជាងសង្សាររបស់គេដែរ ព្រោះរាល់ថ្ងៃនាយស្រលាញ់
ថេហ្យុងខ្លាំងណាស់

*អាផាតមិន

< អាយ!!!! មិនដឹងជាស្អីទេ នេះអូនមានកូនទៀតហើយជុង មិនដឹងវាមកចាប់កំណើតរកងាប់ស្អីពេលនេះទេ អាយ!!!! > រាងកាយតូចស្រែកទន្រាំជើងទាំងខឹងសម្បារ ស្របពេលដែលដៃកំពុងកាន់ប្រដាប់ធ្វើតេស្តទឹកនោម

< មានទៀតហើយហេស៎ >

< មែនហើយ >

< រំលូតចោលទៅ កុំឲ្យទុកដល់ចាស់ខែដូចមុន ពិបាកណាស់ >

You've reached the end of published parts.

⏰ Last updated: Dec 19, 2023 ⏰

Add this story to your Library to get notified about new parts!

បាបកម្មស្នេហ៍ពីរជាតិ⏳Where stories live. Discover now