ផ្ដើមរឿង

21 0 0
                                    

DANE/ដាណេ

... Taehkook....
✷✷
__________________________________________

ស្នេហារបស់អ្នកទាំងពីរកើតចេញពីការឈ្លោះប្រកែកគ្នាទៅវិញទៅមកជួបគ្នាពេលណាឈ្លោះគ្នាពេលនិងម្នាក់ពូកែរករឿងម្នាក់ទៀតពូកែខឹង មាត់ថាស្អប់គ្នាតែចិត្តនឹកគ្នារហូតមិនបានឃើញមុខមួយនៅមិនសុខឡើយ។ នេះហ្អេសស្អប់នោះ? ស្អប់គ្នាតែនឹកដល់គ្នា?

__________________________________________

នៅក្នងក្លឹបមួយកន្លែងដែលជាក្លឹបមួយដ៏ល្បីឈ្មោះមួយ វាជាក្លឹបរបស់គ្រួសារត្រកូល ឆន។  ឆន ជុងហ្គុក ជាបុរសម្នាក់ដែលមានអំណាចលើអ្វីៗ ទាំងអស់មនុស្សគ្រប់គ្នាតែងតែគោរពខ្លាចនិងអំណាចរបស់នាយ មានទាំងអំណាច មានទាំងលុយច្រើនចាយមិនអស់ មានទាំងរូបរាងសង្ហាច្រើនណាឃើញក៏អត់តាមមិនបាន សេដ្ឋីវ័យក្មេងហើយសង្ហាទៀតអ្នកណាមិនតាម?
ជុងហ្គុកចុះពីឡានទំនើបបំផុតរបស់នាយដោយស្នាញញឹមចុងមាត់ពេលបានឃើញស្រីៗ ទាំងនោះតាមសម្លឹងមិនឈប់
នាយដើរសំដៅទៅកាន់តុកVIP ដែលមានមិត្តភក្តិនិងបងប្រុសរបស់ខ្លួន

<<ដើរគ្មានជំពាក់អាណាមួយរៀល>> យ៉ុងហ្គី

ដោយសារតែជ្រេញនិងចរិករបស់ជុងហ្គុកពេលក៏ដាក់មួយឃ្លាទៅ

<<ខ្ញុំមានជំពាក់អាណា មានតែគេជំពាក់ខ្ញុំទើបត្រូវ>> ជុងហ្គុក

<<បានហើយឈប់ខាំគ្នាទៅ តែថាហៅពួកយើងមកធ្វើអី>> ណាមជូន

<<ហៅមកផឹកនិងឯង>>ជុងហ្គុក

<<អាអត់ប្រយោជន៍ហែងនេះហាស ដាក់ក្បាលម៉ាស្បែកជើងឡូវ ឮហៅមកប្រញាប់ៗ ស្មានថាមានរឿងស្អី!>> ហូសុក នាយខឹងណាស់ឮហៅមកប្រញាប់ៗ ភ័យចង់ងាប់ស្មានតែថាមានរឿង

<<បានហើយយើងទៅវិញហើយការងារយើងច្រើនណាស់ ហើយប្អូនរបស់យើងមកទៀតផង>> យ៉ុងហ្គី

<<នាងឆ្នាស់និងមែនទេ>> ជុងហ្គុក

<<អើកុំហៅប្អូនយើងអាក្រក់ពេក យើងទៅហើយ>> យ៉ុងហ្គី និយាយហើយក៏ចេញទៅបាត់ទៅ

<<ស្អែកដឹងគ្នាហើយនាងល្អិត>> ជុងហ្គុក និយាយទាំងមានល្បិចពេលខួរក្បាល គេចង់ឃើញមុខនាងណាស់ថាស្អាតប៉ុណ្ណាទៅបែកគ្នាតាំងតែពីតូចៗ មកម្ល៉េះព្រោះតែនាងទៅនៅស្វីសជាមួយប៉ាម៉ាក់របស់នាងទើបនាយមិនបានឃើញនាងហើយក៏មិនបានញ៉ោះរករឿងទៀត។

DANE/ដាណេ
...................

ស្អប់ជំពប់លើحيث تعيش القصص. اكتشف الآن