part 1 ក្រែងឯងឪ្យយើងថើបហី

503 43 0
                                    

នៅមុខសាលារៀនវិទ្យាល័យមួយនៅទីក្រុងសេអ៊ូលដែរមានសិស្សកំពុងគ្នាដើរចូលយ៉ាងច្រើន សិស្សខ្លះជាកូនអ្នកមានៗប្រចាំទីក្រុង ឡានសេរីទំទើបបានឈប់នៅមុខសាលារៀននេះ នាយកម្លោះចុះពីលើឡានទាំងភាពជឿជាក់ធ្វើឪ្យស្រីៗនៅទីនោះនាំគ្នាជ្រើលជ្រើមគ្រប់គ្នា នាយមានឈ្មោះថា Park Niki ជាកូនពៅហើយជាកូនអ្នកមានដែរជាអ្នកជួយឧបត្ថម្ភសាលាដូចគ្នា នាយក៏ដើរចីលទៅក្នុងសាលាទាំងមានអំណាចធ្វើឪ្យអ្នកខ្លះក៏ខ្លាចនាយ ហេតុអ្វីបានគេខ្លាចនាយ?ព្រោះនាយជាចៅប្រុសអ្នកឧបត្ថម្ភសាលានេះច្រើនជាងគេថែមទាំងជាបងធំក្នុងសាលានេះដែរ
"អេនីគីឯងមានដឹងទេសាលាយើងនឹងមានការប្រកួតបាល់ទាត់ហា៎"ជេហ្យុងជាមិត្តនីគីក៏និយាយឡើង
"យើងមិនដឹងទេហើយក៏មិនចង់ប្រកួតដែរ"នាយនិយាយហីៗព្រោះនាយមិនពូកែបាល់ទាត់ស្អីនឹងទេបើសួរថាចូលចិត្តអត់ច្បាស់ជាចូលចិត្តហើយ
"តែឯងមិនចង់ប្រតួកដើម្បីមុខមាត់សាលាទេហ៎"លើកនឹងសូហ៊ុននិយាយម្ដងវាមិនដែរអត់ចង់ទេ
"ក៏ដូចតែដឹងថាយើងមិនពូកែលេង"នាយនៅតែមិនព្រម
"នៅរយៈពេល3ខែទៀតតើទើបប្រកួតឯងក៏មានពេលហាត់ដែរតើ"ជេហ្យុង
"មិនដឹងមិនចង់អីទាំងអស់ តោះទៅស៊ីបាយដល់ម៉ោងចូលរៀនឡូវហើយ"នីគីនិយាយហើយក៏ងើបឡើង
"តោះៗពុងឃ្លានផង"ពួកគេក៏នាំគ្នាទៅកន្លែងកង់ទីន
ងាកមកមើលកម្លោះតូចមួយក្រុមនេះវិញពួកគេកំពុងតែអង្គុយញ៉ាំបាយ
"ស៊ុននូឯងញ៉ាំបាយតិចមេសញ៉ាំឪ្យច្រើនៗទៅឯងស្គមខ្លាំងណាស់"ហីវ៉ុកដែរជាមិត្តរបស់រាងតូចក៏និយាយឡើងព្រោះរាងតូចស្គមជាងមុនទៀត
"យើងដឹងហើយមកពីយើងមិនសូវឃ្លាន"រាងតូចក៏តបវិញទាំងដែរការពិតគេធ្វើការផងរៀនផងអាហារក៏ញ៉ាំមិនទៀងទៀត
"នេះញ៉ាំទៅភ្លៅមាន់ដែរឯងចូលចិត្ត"យ៉ូស៊ីក៏យកភ្លៅមាន់របស់នាយឲ្យទៅរាងតូច
"អរគុណ"នាងតូចញញឹមដាក់យ៉ូស៊ីយ៉ាងស្រស់ កំពុងតែញ៉ាំសុខៗចានបាយនាយកម្លោះក៏ទម្លាក់លើតុលឺសូរតែ ផាំង ពួកគេទាំងបីក៏ងើបមុខឡើង
"នេះជាកន្លែងយើង ពួកឯងឆាប់ងើបចេញទៅ"ប្រុសស្អាតនីគីពន្លឺឡើងទាំងសម្លឹងមុខពួកគេចង់ស៊ីសាច់ចឹង
"តុមានច្រើនណាស់ឯងមិនទៅអង្គុយទៅ"ហីវ៉ុកក៏តបវិញទាំងមិនពេញចិត្ត
"តែយើងចង់អង្គុយតុនឹង"
"តុនិងមានឈ្មោះឪឯងមែន"យ៉ូស៊ីក៏សួរតែម្ដងតុនឹងទិញដាច់មែន
"ក៏មើលទៅ"សូហ៊ុនក៏ឆ្លើយជំនួសនីគី
ហីវ៉ុកងាកអោនមើលក៏ឃើញមែន នាយក៏ងើបមកប្រាប់គ្នានាយវិញ
"មានមែន"ហីវ៉ុននិយាយទាំងទាក់ៗ
មែនហើយតុឬសម្ភារៈផ្សេងៗគឺគ្រួសារនីគីជួយសឹងតែទាំងអស់
"យើងទៅអង្គុយតុផ្សេងទៅកុំឪ្យមានរឿង"ស៊ុននូដែរស្ងាត់ជាយូរក៏បបួលមិត្តគេងើបចេញ
"អេ ឯងបន្ដិចទៀតទៅជួបយើងកន្លែងដែរណាត់ផងណា"ពួកគេងើបរកដើរចេញទៅហើយនីគីក៏ចាប់ស្មារបស់យ៉ូស៊ីហើយក៏និយាយប្រាប់គេ យ៉ូស៊ីក៏ងក់ក្បាលហើយក៏ដើរចេញទៅ
"ឯងនិយាយអីជាមួយវា"ហីវ៉ុកសួរទៅយ៉ូស៊ី
"គ្មានអីទេ យើងទៅបន្ទប់ទឹកមួយភ្លេត"គេនិយាយហើយក៏ដើរចេញទៅបាត់ទុកឪ្យពីរនាក់នោះនៅឈរមើលមុខគ្នា
"វាទៅបន្ទប់ទឹកធ្វើអី"ស៊ុននូសួរទៅហីវ៉ុក
"យើងមិចនឹងដឹងទៅ មិញវាគួរឪ្យសង្ស័យណាស់យើងតាមទៅ"ស៊ុននូក៏ងក់ក្បាលហើយពួកគេក៏ទៅតាមយ៉ូស៊ី
កាត់មកនីគីនឹងកូនចៅរបស់គេប្រហែល10នាក់ដែរឈរចាំយ៉ូស៊ីនៅឃ្លាំងដាក់អីវ៉ាន់ចាស់
"អញថាវាមិនមកទេដឹងហា៎"ជេហ្យុងឈរផងអង្គុយផងនៅតែមិនឃើញមកទៀត
"តិចទៀតវាមកហើយវាមិនដែរលុយប៉ុណ្ណឹងវាគ្មានលុយសងយើងទេ" គ្មានលុយសង?តើយ៉ូស៊ីខ្ចីលុយនីគីទៅធ្វើអី?
"នោះមកហើយ មិចក៏យូរម្លេះ"សូហ៊ុននិយាយហើយក៏ដើរទៅជិតយ៉ូស៊ី
"គឺយើងរវល់បន្ដិចនឹងណា យើងអត់ទាន់មានលុយគ្រប់ទេ"យ៉ូស៊ី
"2ខែហើយឯងនៅតែគ្មានទៀត"នីគីច្រឡោតតែម្ដង
"បើមានយើងសងហើយមិនមែនឪ្យឯងចាំទេ"នាយពិតជាគ្មានលុយមែនព្រោះនាយត្រូវបង់ពេទ្យឪ្យម្ដាយដែរដេកឈឺ
"យើងមិនខ្វល់សម្រេចថាសងឬមិនសង"នីគីក៏ដើរមកជិតយ៉ូស៊ី រកនឹងដាល់គេហើយនាយក៏លឺសំឡេងទូរស័ព្ទរោទ៍ គេក៏ងាកទៅរកមើលប្រភពសំឡេង អ្នកដែរជាម្ចាស់ទូរស័ព្ទភ័យឡើងញ័រអស់ហើយគ្មានអ្នកណាក្រៅពីស៊ុននូនិងហីវ៉ុកទេ
"អ្នកណាឆាប់ចេញមកបើមិនចង់ឈឺខ្លួន"សម្ដីនីគីក៏ពន្លឺឡើង
"គឺយើង"ស៊ុននូកម្លោះក្លាហានក៏ដើរចេញពីកន្លែងទូរនោះគេរៀងភ័យដែរតែគេនៅតែហ៊ាន
"ហឹស មកជួយវាមែនទេ"នីគី
"យើងជាមិត្តគេត្រូវតែមកជួយចឹងហើយ"នាយតូចខំតបជាមួយនាយ
"អូហូ មកធ្វើអ្នកក្លាហានឬ"នីគីសើចឡើងអ្នកនៅទីនោះក៏សើចតាមនាយដែរ
"វាមិនទើសក្បាលឯងទេ"អ្នកណាថាស៊ុននូស្លូតគ្រាន់តែគេមិនចង់បញ្ចេញ
"ហឹស យើងមានអីសប្បាយៗបើឯងហ៊ានយើងនិងដោះលែងវា"ស៊ុននូសម្លឹងមុខនាយ តើនាយគិតចង់ធ្វើអី?
"និយាយមក"ខ្ជិលគិតច្រើនក៏ព្រម
"ថើបគ្នាជាមួយវាទៅ"ហាស ឪ្យថើបគ្នាមិចគេជាមិត្តនឹងគ្នាហា៌!!
"អឹក..ក៏.ក៏...បាន.."ស៊ុននូក៏ដើរទៅជិតយ៉ូស៊ី អ្នកនៅទីនោះក៏នាំគ្នាលើកទូរស័ព្ទមកថតគ្រប់គ្នា ស៊ុននូក៏ខិតជិតដល់មុខយ៉ូស៊ីទៅហើយគេក៏ងាកមកចាប់នីគីថើបវិញ ធ្វើឪ្យអ្នកនៅទីនោះនាំគ្នាភ្ញាក់ផ្អើលជាខ្លាំងសូម្បីតែនីគី ក្រោយពីស៊ុននូលែងចេញពីការថើបហើយនីគីក៏រុញស៊ុននូឡើងដួលលើដី
"អាចង្រៃមិចក៏ឯងមកថើបយើង"នីគីខឹងមុខឡើងក្រហមតែម្ដងនឹងយកដៃជូតមាត់ខ្លាំងៗ
"ក្រែងឯងឪ្យយើងថើបហី"ស៊ុននូមិនឪ្យចាញ់ក៏តបវិញទាំងបោសខ្លួនចេញនិងងាកមកមើកមុខនីគី
"ឯងអៀនមុខឡើងក្រហមហើយ"រាងតូចនិយាយហើយក៏នាំយ៉ូស៊ីដើរចេញទៅបាត់ ទុកឪ្យនីគីឈរខឹងតែម្នាក់ឯង
"វិដេអូមិញនេះលុបចេញឪ្យបើមិនចង់ងាប់"គេនិយាយហើយក៏ដើរចេញទៅជាមួយមិត្តគេបាត់ ពួកគេក៏នាំគ្នាលុបទៅណាមួយសុទ្ធតែកូនចៅនីគីនិង តែពួកគេមិនបានដឹងឡើយថាមានមនុស្សម្នាក់ទៀតដែរបានថតដូចគ្នា តើគេជាអ្នកណា?? តើគេនឹងផុសវិដេអូនោះដែរទេ??

To be Continued
វាជាការសរសេរលើកដំបូងបើមានកន្លែងណាទាស់ខុសកុំប្រកាន់អីណា
By : Sushi 🦮💜

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now