Part 3 ចង់បានអ្វីផ្សេងពីពាក្យអរគុណ

294 31 1
                                    

 "យាយសម្រេចចិត្តថា ឯងទៅសុំទោសគេទៅនីគី"ហេតុអីបានជានាយត្រូវសុំទោសគេ??
"ចៅមិនព្រមវាជាអ្នកខុស"មនុស្សដូចគេមិនងាយសុំទោសអ្នកណាឡើយឪ្យមកសុំទោសមនុស្សដែរនាយស្អប់ទៀតគឺមិនព្រមនិងហើយ
"តែឯងជាអ្នកខុសយាយមើលវិដេអូនោះរួចហើយឯងជាអ្នកបង្ករឿងមុនគេគ្រាន់តែទៅជួយមិត្តទេតែឯងនេះវាហួសហេតុ អ្នកណាបង្រៀនឯងនីគី ឆាប់សុំទោសគេភ្លាម"លោកយាយផាកក៏រះមួយខ្សែរតែម្ដង នីគីសម្លឹងមុខគាត់ទាំងឆ្ងល់
"តែ...."
"គ្មានតែស្ករអីទេ ឆាប់សុំទោសគេឪ្យលឿន"នីគីរៀងខ្លាចដែរលោកយាយពេលនេះគឺខុសពីលោកយាយដែរគេស្គាល់លោកយាយពីមុនមិនហ៊ានថាឪ្យគេបែបនេះទេ ចុះពេលនោះ? គាត់ប្លែកណាស់
"សុំ..ទោស"គេដើរទៅជិតហើយនិយាយទាំងសម្លក់មុខស៊ុននូ និយាយទាំងកំបុតៗ
"មិនអីទេខ្ញុំមិនប្រកាន់មនុស្សដែរគ្មានសីលធម៌ក្នុងខ្លួនទេ"ស៊ុននូតបតិចៗល្មមលឺតែពីរនាក់ ធ្វើឪ្យនីគីច្រាលឈាមតែម្ដង សឹងតែហក់ដាល់ឪ្យបែកមុខទេ
"បើអស់ការអីខ្ញុំសុំទៅសិនហើយ"លោកយាយនិយាយហើយក៏ដើរចេញទៅបាត់ គ្រាន់តែមកដល់ក្រៅភ្លាមស៊ុននូត្រូវបងគេស្ដីឪ្យម្ដង
"នូមិចឯងទៅមានរឿងជាមួយគេ"ជេគថាឪ្យប្អូនគេស្រឡាញ់ស៊ុននូណាស់មិនចង់ឪ្យប្អូនធ្វើចរិកពាលទេមានតែពីរនាក់បងប្អូននឹងផង ត្រូវហើយ ស៊ុននូមានបងម្នាក់ឈ្មោះ Kim Jaeyun ហៅក្រៅ Jake អាយុ22ឆ្នាំធ្វើការនៅក្រុមហ៊ុន Pk gp គេរស់នៅ Condo ទុកឪ្យស៊ុននូនៅជាមួយមិត្តរបស់គេ ហេតុអ្វីបានជាគេមិនឪ្យស៊ុននូទៅនៅជាមួយគេ??ព្រោះជេគគេនៅជាមួយសង្សាររបស់គេណាមួយកន្លែងគេនៅវាឆ្ងាយពីសាលាស៊ុននូ
"ចាំមានពេលប្រាប់ពេលនេះខ្ញុំខ្ចិលយាយណាស់"ការពិតគេគ្រាន់តែចង់គេចប៉ុណ្ណោះ
"បើមានរឿងបែបនេះទៀតមករើមកនៅជាមួយឯងវិញហើយ"ជេគសម្លឹងស៊ុននូបន្ដិចក៏បន្ដ"បងទៅហើយសុំចៅហ្វាយមកបានតែមួយភ្លេតទេ ស៊ឺត.."ជេគក៏ឈ្លាតថើបសក់ស៊ុននូបន្ដិចក៏ដើរទៅបាត់ គេតែងតែធ្វើបែបនេះ
"ហ៊ឹសៗ ឆ្កួតណាស់បងនេះ"គេសើចហើយក៏ងាកទៅមើលផ្លូវដែរបងគេដើរទៅ ក៏ឃើញបងគេឡើងឡានជាមួយមនុស្សប្រុសម្នាក់តែមើលមុខច្បាស់
"អេ ឯងមែនដែរមានរឿងជាមួយនីគី"លោកយាយផាកដើរមកសួរស៊ុននូ
"បាទលោកស្រី"គេនិយាយទាំងញញឹម
"ខ្ញុំមានរឿងចង់និយាយជាមួយឯង"
"បាទលោកស្រីនិយាយមកចុះ"ថាហើយក៏ជូនគាត់រកកន្លែងអង្គុយ
"ខ្ញុំលឺថាឯងជាសិស្សពូកែ ខ្ញុំមានរឿងចង់ពឹងឯង"
"បាទ"រក្សាទឹកមុខញញឹមដដែល ធ្វើឪ្យលោកយាយផាកគាត់ពេញចិត្តនឹងចរិករាងតូចជាខ្លាំងគួរឪ្យខ្នាញ់មិនដឹងចៅគាត់ឃើញមិចថាគួរឪ្យស្អប់
"គឺខ្ញុំចង់ឲ្យឯងធ្វើជាគ្រូបង្រៀនក្រៅម៉ោងរបស់នីគីនេះជាឆ្នាំប្រឡងខ្ញុំខ្លាចតែគេប្រឡងធ្លាក់មិនបានទៅរៀននៅមហាវិទ្យាល័យ"គ្រូបង្រៀនមិចបើមិនត្រូវគ្នាផងនឹងវរៗវ៉ៃគ្នាផ្អើលផ្ទះ
"គឺ...ថា"រាងតូចស្ទាក់ស្ទើក្នុងការបង្រៀនជាខ្លាំងព្រោះមនុស្សកំពុងតែឈ្លោះគ្នា
"មិនអីទេឯងអាចគិតមើលបានរឿងលុយខ្ញុំនឹងផ្ដល់ឪ្យមុន ឯងត្រូវការប៉ុណ្ណា"ផ្ដល់លុយឪ្យមុនចឹងហេស??
"បាទចាំខ្ញុំគិតមើលសិនព្រោះខ្ញុំមិនសូវមានពេលទេគឺត្រូវធ្វើការនៅម៉ាត"
"អា៎ ចឹងឯងឈប់ធ្វើទៅមកតែបង្រៀននីគីបានហើយមិនបាច់ហត់ច្រើន"លោកយាយផាកញញឹមដាក់ស៊ុននូ
"បាទចាំខ្ញុំគិតមើលសិន"រាងតូចញញឹមមិនសូវសមនេះបងគេឪ្យឈប់ធ្វើការហើយលូវមានអ្នកឪ្យឈប់ម្នាក់ទៀត
"ចឹងខ្ញុំទៅសិនហើយ"ថាហើយគាត់ក៏ងើបដើរចេញទៅបាត់ស៊ុននូក៏ញញឹមដាក់គាត់ រួចហើយគេក៏ទៅថ្នាក់រៀន
+Pk gp
ជេគមកដល់ក្រុមហ៊ុនជាមួយទឹកមុខមិនស្រស់នេះជានៅតែគិតរឿងប្អូនប្រុសគេចឹង
"Beb មិចក៏មុខមិនសូវស្រស់ចឹង"នាក់ជាសង្សារដែរដើរពីក្រោយក៏ចូលមកសួរ
"គឺប្អូនរបស់អូនមានរឿងនៅសាលា"អូន??នេះសង្សារជេគមិនមែនជាមនុស្សស្រីទេមែនទេ?
"ហឹស ប្អូនអូនដូចប្អុនបងចឹងចរិកដូចគ្នា កុំគិតច្រើនអីអូនទៅញ៉ាំបាយទេ"នាយកម្លោះពេលឃើញសព្វណប់ចិត្តរបស់ធ្វើមុខបែបនេះគេក៏បបួលទៅញ៉ាំបាយណាមួយក៏រៀងថ្ងៃដែរហើយ
"អឹម អូនកំពុងតែឃ្លានស្រាប់"ថាហើយក៏ងាកមកញញឹមដាក់រាងក្រាស់បន្ដិច ពួកគេក៏ចេញទៅញ៉ាំបាយ

SKIP
ល្ងាចក៏បានមកដល់ស៊ុននូក៏ដើរទៅផ្ទះម្នាក់ឯងព្រោះមិត្តគេរវល់អស់ហើយ រាងតូចដើរដល់ផ្លូវស្ងាត់មួយក៏មានក្មេងស្ទាវមួយក្រុមមកស្ទាក់ពីមុខ
"ទៅណានឹងក្មេងតូច"មនុស្សប៉ិនមនុស្សហៅក្មេងតូច
"ទៅផ្ទះជៀសផ្លូវ"រាងតូចងើបមុខមកសម្លក់ពួកក្មេងស្ទាវនោះ
"កាចមេស ចាំបងជូនទៅហី"នាយម្នាក់ក្នុងក្រុមក៏ដើរមកជិតនាយតូចរកនឹងចាប់ដៃគេហើយស៊ុននូក៏ក្រវាសដៃចេញ
"ចេញឪ្យឆាប់"យាយធម្មតាមិនស្ដាប់ក៏ស្រែកតែម្ដង
"មិនចេញមកទៅជាមួយបងមក"ថាឪ្យក៏ចាប់ដៃស៊ុននូរាងតូចក៏ខំក្រលាស់ដៃផងអីផងនៅតែមិនលែង
"ជួយផង...ជួយផង..លែងពួកអាឆ្កួត"រាងតូចស្រែកយកៗឡើងចង់បែកបំពង់កហើយ
"ឆាប់លែងគេភ្លាម"សំឡេងត្រជាក់ស្រេបក៏ពន្លឺឡើងរាងតូចក៏ងាកមើលគឺជានីគីសោះ តើនាយនឹងមកជួយគេឬអត់?
"កុំចេះដឹងរឿងយើងបើមិនចង់ឈឺខ្លួន"
"ចាប់មនុស្សរបស់យើងហើយកុំឪ្យយើងចេះដឹងចឹងហេស"នីគីសើចបន្ដិចពេលដែរច្រឡំនិយាយថាមនុស្សរបស់យើង
"មនុស្សរបស់ឯងពីកាល"អាមួយនឹងយាយច្រើនឆុយម្រាយហើយ នីគីទ្រាំមិនបានក៏ហក់ទៅដាល់មួយដៃនឹងឈ្លាតទាញដៃរាងតូចរត់តាមខ្លួន ពួកក្មេងស្ទាវក៏រត់តាម ពួកគេរត់ដល់កន្លែងមួយក៏អស់ផ្លូវ
"ចង្រៃយ៎ ផ្លូវទាល់ទៀត"នាយក៏ងាកឃើញផ្លូវច្រកតូចមួយក៏រត់ទៅតែផ្លូវនឹងវាមានបន្ទប់ដាក់អីវ៉ាន់មួយហើយផ្លូវទៅមុខក៏រៀងឆ្ងាយដែរ (គិតខ្លួនឯងទៅបើមិនយល់ទេកុំភ័យព្រោះអត់ចេញប្រឡងទេ)នីគីក៏ទាញដៃស៊ុននូចូលទៅបន្ទប់ដាក់អីវ៉ាន់នោះសំខាន់បន្ទប់នោះតូចទៀតធ្វើឪ្យមុខពីរនាក់នេះមុខប៉ិសនឹងប៉ះគ្នាហើយខ្យល់ដង្ហើមក្ដៅៗបានសាយប៉ះនិងមុខនីគីខ្លិនខ្លួនរបស់ស៊ុននូក្រអូបប្រហើរធ្វើឪ្យនាយចង់តែហិចឪ្យកាន់តែជិត សុខៗនីគីក៏ទាញស៊ុននូមកអង្គុយលើភ្លៅនាយធ្វើឪ្យស៊ុននូភ្ញាក់រកស្រែកទៅហើយនីគីក៏យកដៃខ្ទប់មាត់ទាន់ ខ្យល់ដង្ហើមនីគីប៉ះជាមួយកស៊ុននូធ្វើឪ្យគេព្រឺសម្បុលជាខ្លាំង
"ពួកវាទៅណាបាត់ហើយ"សំឡេងក្មេងស្ទាវនៃពន្លឺឡើង
"តោះទៅមុខទៅ"ថាហើយក៏រត់ទៅទៀត ឡើងមួយសន្ទុះទើបនីគីអើតមើលទៅក្រៅឃើញថាទៅអស់ហើយពួកគេក៏នាំគ្នាចេញមក
"ទៅអស់ហើយ ហត់ណាស់"ស៊ុននូនិយាយផងយកដៃបក់ផង
"គិតថាយើងមិនហត់ហេស"នីគីនិយាយទាំងសម្លក់មុខរាងតូចធ្វើដូចហត់តែឯង
"អរគុណ"បង្រុងនឹងដើរចេញហើយនីគីក៏ចាប់ដៃ
"យ៉ាងមិច"រាងតូចងាកមុខមកសម្លក់តែម្ដងខំអរគុណហើយមកចង់បានស្អីទៀត
"ចង់បានអ្វីផ្សេងពីពាក្យអរគុណ"ចង់បានអីចង់ឪ្យគេសុំទោសនាយវិញឬមិនព្រមដាច់ខាត
"គឺបែបនេះ ដឹប..អួយយ..."នីគីនិយាយនិងអោនមករកថើបស៊ុននូទៅហើយស្រាប់តែត្រូវមួយដំបងពីក្រោយសន្លប់មួយសូន្យ តើអ្នកណាជានាក់វាយគេ??

To be Continued
ភ្លាវតិចហើយ
By : Sushi 🦮💜

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now