Part 4 ខ្ញុំមិនត្រូវការវាទេ

267 29 0
                                    

"គឺបែបនេះ..ដឹប..អួយយ.."មួយដំបងរបស់យ៉ូស៊ីសន្លប់បាត់តែម្ដង ស៊ុននូគាំងមួយសន្ទុះក៏ងាកសម្លឹងទៅយ៉ូស៊ីភ្លាមពួកគេសម្លឹងមុខគ្នាចុះឡើងៗ
"មិចក៏ឯងវាយគេ"ស៊ុននូសួរទៅយ៉ូស៊ីទាំងលត់ជង្គង់មើលនីគី
"គឺយើងស្មានតែអារោគចិត្តណាចង់ធ្វើបាបឯងនឹងហា៎"គេលើកដៃអេះក្បាលតិចៗដូចជាអត់ខ្យល់អីចឹងទាំងដែរមិញវាយគេសោះ
"ហ៉ើយ មោះជួយលើកគេទៅផ្ទះយើងទៅឯងនេះហា៎"រាងតូចក៏ងាកមកសម្លក់គេបន្ដិចនឹងឪ្យគេជួយរាងក្រាស់ដែរសន្លប់ស្ដូកនោះ
"មោះយើងជួយ ខំមកជួយខុសទៀត"គេលើកគ្រានីគីហើយក៏ឆ្លៀតរអ៊ូដែរ មនុស្សមានចិត្តចឹងហើយ
"ជួយខុសទំនង បើវាហ៊ានធ្វើបាបចឹងមែនឯងគិតថាងាយចឹងឬ"គ្រឺតខ្នាញ់នឹងមិត្តម្នាក់នឹងម៉ងហា៎បានតែអារឿងអត់ប្រយោជន៍

+Home Sunoo
"អានេះធ្ងន់ដល់ក៏"មកដល់ភ្លាមគេក៏ទំលាក់នីគីលើសាឡុងភ្លាម
"បានហើយឯងទៅផ្ទះទៅយើងអាចមើលគេបាន"ស៊ុននូយកកាតាបរបស់គេនិងនីគីទៅទុកលើតុនឹងឆ្លៀងផ្ដាំទៅយ៉ូស៊ីផង
"ទៅហើយចឹងពូយើងចាំស្លាប់ហើយ"ថាហើយរត់ទៅបាត់ទុកឪ្យស៊ុននូឈរអស់សំណើចតែឯងគេក៏ងាកមកមើលអ្នកនៅលើសាឡុង ស៊ុននូគេក៏នឹកឃើញគំនិតមួយគឺ....
ផាច់ៗៗ
បីដៃផ្ទួនៗធ្វើឪ្យនាយកម្លោះងើបទាំងមមីមមើ
"ខ្ញុំនៅទីណានិង??"គេនិយាយទាំងមើលទៅជុំវិញនេះមិនមែនផ្ទះគេទេ នេះគេស្លាប់ហើយមែនទេ??
"ផ្ទះយើង"នីគីក៏ងាកទៅមើលស៊ុននូដែរអង្គុយលើឥដ្ឋជិតនាយ
"មិចក៏យើងមកនៅទីនេះ"អត់ចេះយាយស្រួលបួលទេគឺថាសម្លុតតែម្ដង
"គឺមានគេវាយឯងមួយដំបង"សុខចិត្តកុហកសិនចុះខ្លាចនីគីទៅធ្វើបាបយ៉ូស៊ី
"....."គេសម្លឹងមុខស៊ុននូទាំងមិនយល់
"ឯងកុហក"នាយស្រាប់តែស្រែកតែម្ដង រាងតូចក៏រាងភ្ញាក់បន្ដិចដែរ
"ពេលនេះឯងនៅជាមួយយើងមិចក៏ឯងមិនត្រូវអី"
"អឹក...គ..គឺ.."ស៊ុននូធ្វើភ្នែកក្រឡាប់ចុះឡើងៗ
"ប្រាប់ឪ្យលឿនថាអ្នកជានាក់វាយក្បាលយើង"គេក៏កញ្ឆក់កដៃរាងតូចនិងប្របាច់ខ្លាំងៗ
"ឈឺ..បើយើងប្រាប់ហើយឯងកុំធ្វើបាបគេអីគេគ្មានចតនាទេ លែងដៃយើងសិនទៅ"រាងតូចចង់យំដែរព្រោះគេឈឺដៃរ
"វាជាអ្នកណា"ថាហើយក៏ប្រលែងដៃរាងស្ដើងវិញ
"គឺយ៉ូស៊ីគេស្មានតែឯងធ្វើបាបយើង"
"កុំរករឿងគេអី ឪ្យយើងសុំទោសជំនួសគេផង"
"ហឹសក៏បានយើងមិនធ្វើបាបវាទេតែយើងនឹងធ្វើបាបឯងជំនួសយ៉ាងមិចដែរ"នាយតបវិញទាំងទាញកាតាបនិងក្រោកឈរទាំងញញឹមចុងមាត់
"ជ្រុលពេកហើយ"
"យ៉ាងមិចចង់ឃើញវាត្រូវយើងធ្វើបាបមែនទេ"នីគីងាកមកសម្លឹងមុខស៊ុននូចំៗតែម្ដង
"ក៏បាន ចាំមើលយើងនឹងសងសឹកឯងវិញ"រាងតូចនិយាយប៉ុណ្ណឹងនីគីក៏ដើរចេញទៅ មួយសន្ទុះក្រោយមកទ្វាក៏បានបើកឡើងបង្ហាញឪ្យឃើញក្មេងប្រុសម្នាក់ដែរកាន់កាបូប ខោរឹបរាងអាវពណ៍ផ្ទៃមេឃលើកសម្រស់គេកាន់តែស្អាត មុខមូលក្រឡង់ បបូរមាត់តូចច្រមិច រាងស្រឡូន យាយទៅគេស្អាតមួយចប់ Yang Jungwon ត្រូវជាមិត្តរបស់ជេគដែរជាអ្នករស់នៅជាមួយស៊ុននូ ព្រោះគេក៏ជាក្មេងកំព្រាដែរទើបជេគយកគេមករស់នៅជាមួយហើយទុកឲ្យគេនៅជាមួយស៊ុននូបានជាគ្នា អាយុទើបតែ22ឆ្នាំទេតែគេជាលេខានៅក្រុមហ៊ុម Jay Park Group គេក៏មិនសូវបាននៅផ្ទះដែរព្រោះរវល់ទៅតាមខេត្តតាមចៅហ្វាយរបស់គេ
"បងវ៉ុនមកវិញហើយមែនហត់ទេថ្ងៃនឹង"គ្រាន់តែមកដល់ភ្លាមសួរតែម្ដងគេស្លាញ់ជុងវ៉ុនជាងជេគទៀតព្រោះជុងវ៉ុនតែងតែតាមចិត្តគេអីចឹងហា៎សូម្បីទូរស័ព្ទក៏ជុងវ៉ុនទិញឪ្យដែរព្រោះជេគអត់ចង់ឪ្យប្រើទេខ្លាចគេមិនខំរៀន
"អឹម ថ្ងៃនឹងហត់ណាស់ត្រូវធ្វើរការថែមម៉ោង"
"ទៅងូតទឹកទៅខ្ញុំបានកម្មង់អាហារមកហើយ"
"អឹម អររស៊ុននូ ស្អែកបងជេគគេងនៅផ្ទះមួយថ្ងៃព្រោះគេទំនេរ"រកនិងដើរទៅបន្ទប់ហើយក៏ឆ្លៀតងាកមកប្រាប់ស៊ុននូទៀត
"បាទបង" អាហារក៏មកដល់ស៊ុននូក៏រៀបចំដាក់លើតុជុងវ៉ុនមកនឹងបានញ៉ាំ 20នាទីក្រោយមកជុងវ៉ុនក៏ចេញមកពួកគេញ៉ាំអាហារនឹងនិយាយរឿងពីនេះពីខ្លះនិងចូលគេងរាងៗខ្លួនទៅ

+NEXT DAY

ថ្ងៃនេះអត់រៀនទើបនីគីមិនទៅណាព្រោះលោកយាយគេប្រាប់ថានឹងមានគ្រូមកបង្រៀន នាយឆ្ងល់ណាស់មានគ្រូណាហ៊ានមកបង្រៀននាយនោះបើរឹងចង់ងាប់ហើយនឹង
"លោកយាយខ្ញុំសុំទៅតែមួយភ្លេតទេ"វេលានេះនីគីកំពុងតែអង្គុយអង្វរលោកយាយគេដើម្បីចេញទៅក្រៅ
"អត់ទេបន្ដិចទៀតគ្រូឯងមកហើយ"ប្រកែកដល់ស្លាប់ទៀតក៏មិនព្រមដែរខំជួលគ្រូអស់លុយទាំងមូល
"ជម្រាបសួរលោកស្រី"សំឡេងស្រទន់ពន្លឺឡើងនៅនឹងមាត់ទ្វាដែរធ្វើឪ្យនីគីនឹងលោកយាយងាកទៅមើល រាងតូចស៊ុននូឈរញញឹមយ៉ាងស្រស់ (មិនបាច់ឆ្ងល់ទេស៊ុននូបានទាក់ទងមកលោកយាយនីគីតាំងពីយប់ថាគេនឹងទៅធ្វើជាគ្រូបង្រៀនក្រៅម៉ោងរបស់នីគីគឺគេសម្រេចចិត្តចាប់ផ្ដើមនៅថ្ងៃនេះតែម្ដង)
"ឯងមកធ្វើអី"សំណួររបស់ម្ចាស់ផ្ទះដូចជះលាមកទាំងកន្ថោរមកលើមុខគេចឹង
"អោវ!! គេជាគ្រូបង្រៀនចៅនោះអី ចូលអង្គុយសិនមក"លោកយាយក៏បក់ដៃឪ្យស៊ុននូមកអង្គុយ
"តែខ្ញុំមិនត្រូវការវាទេ"មិនត្រូវការ?? ស៊ុននូងាកសម្លឹងមុខរាងក្រាស់ទាំងចងចិញ្ចើមគិតថាគេចង់ឬ
"មើលនិយាយ"
"ខ្ញុំបានឪ្យគេរៀបចំកន្លែងរៀនរួចហើយ"លោកយាយខ្ចិលយាយច្រើនក៏នាំពួកគេទៅកន្លែងរៀន
"ហាមនិយាយច្រើន រៀនដឹងរៀនតែយាយដឹងថាឯងរករឿងគេកុំថាយាយកាច"ថាហើយក៏ដើរទៅបាត់ ទុកឪ្យនីគីដកដង្ហើមធំ
"តោះចាប់ផ្ដើមរៀនទៅ"ស៊ុននូឃើញចឹងក៏បង្វែររឿង
"មកពីឯងតែម្នាក់គត់"នាយក៏សម្លឹងមុខស៊ុននូភ្នែកក្រមៅមុតស្រួចសម្លក់សម្លឹងដូចចង់ស៊ីសាច់គេអញ្ជឹង
"កុំយាយច្រើនមើលមេរៀនទៅហើយកុំភ្លេចធ្វើលំហាត់ផង"ស៊ុននូមិនខ្វល់ក៏ទាញសៀវភៅឪ្យគេមើលនីគីក៏មិនមាត់ច្រើនដែរពោលគឺគិតតែពីមើលសៀវភៅ
ចំណាយពេល3ម៉ោងពួកគេក៏រៀនចប់ម្នាក់ៗគិតតែពីរៀនគ្មាននិយាយរកគ្នាទេ
"អឹក.. ស្អែកពួកយើងរៀននៅបណ្ណាល័យនៅម៉ោង6បន្ទាប់ពីចេញពីរៀនណា ហើយនេះលំហាត់ទុកធ្វើចុះស្អែកយើងនិងកែឪ្យ អ..អឺយើងទៅហើយ"ស៊ុននូឃើញនីគីគិតតែពីសរសេរក៏រៀងរអៀសខ្លួនបន្ដិចដែរតែក៏ខំហើបមាត់និយាយនឹងដើរចេញ
រាងតូចចេញទៅបានបន្ដិចនីគីក៏ងើបមុខមកសម្លឹងទៅផ្លូវដែររាងតូចចេញទៅទឹកមុខស្មើថេងមិនញញឹមឬអ្វីទេ

To be Continued
By : Sushi 🦮💜

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now