Part 5 យើងសុំទោស

247 28 0
                                    

  កាត់មកក្រុមហ៊ុនPk gp ដែររាងក្រាស់កំពុងតែធ្វើការយ៉ាងមមាញឹក ស៊ុងហ៊ុនត្រូវរ៉ាប់រងក្រុមហ៊ុនជំនួសប៉ារបស់ទេព្រោះប៉ាគាត់ត្រូវមើលការខុសត្រូវនៅម៉ាកាវ
"ស៊ុងហ៊ុន"សំឡេងស្រួយស្រេះនិយាយឡើងពេលបើកទ្វាចូលមក នាយកម្លោះក៏ងើបមុខឡើងមើលទៅទ្វាបបូរមាត់ញញឹមខ្ចឹបទាំងដែរមិញមុខដូចគេបាញ់សោះ
"ជេគអូនមានការអីមែនទេជាហើយហ៎"
"បានធូរខ្លះហើយគ្រាន់តែនៅឈឺក្បាលបន្ដិចនឹងហា៎"រាងតូចជេគក៏ដើរទៅអង្គុយនៅលើសាឡុងក្បែរនោះ
"អូនគួរតែសម្រាកទៅជេគ"រាងក្រាស់ដើរមកអង្គុយក្បែរគេនឹងលើដៃអង្អែលក្បាលគេតិចៗ
"មិនអីទេ អូនមកប្រាប់បងយប់នឹងអូនត្រូវទៅគេងនេះផ្ទះព្រោះខានទៅយូរហើយ"ជេគតបទាំងញញឹម អ្នកខាងនោះឃើញចឹងចង់តែចាប់ថើបទេ
"ចឹងចាំបងចេញពីធ្វើការបងជូនទៅ"នាយក៏ស្នើសុំតែម្ដងណាមួយចង់ទៅស្គាល់ផ្ទះជេគផង តាំងពីស្លាញ់គ្នាមកនាយមិនស្គាល់ផ្ទះជេគទេ ពួកគេទាក់ទងគ្នាបាន1ឆ្នាំហើយដោយសារកាលជេគចូលធ្វើការដំបូងស៊ុងហ៊ុនតាមញ៉ែមិនលួសមួយថ្ងៃទើបជេគព្រមធ្វើសង្សារ
"រំខានបងទេដឹងចាំអូនឪ្យជុងវ៉ុនមកយកក៏បានដែរ"
"អត់ទេចាំបងជូនទៅណាមួយចង់ទៅស្គាល់មុខប្អូនថ្លៃផងនឹងទិញរបស់ផ្ញើខ្លះ គិតយ៉ាងមិចដែរ"នាយស្បថម៉ងជេគមិនដែរឪ្យនាយឃើញមុខប្អូនគេទេឈ្មោះក៏មិនស្គាល់យាយទៅគេដឹងតែថាជេគមានប្អូនតែប៉ុណ្ណឹង
"អឹមចឹងក៏បានដែរ យើងទៅធ្វើអីញ៉ាំនៅផ្ទះអូនទៅ"រាងតូចគិតហើយក៏ងាកមកសួរនាយ
"ចឹងក៏បានដែរ សុំថើបមួយបានទេ"
"អត់ទេហ៊ុនអូនត្រូវទៅទិញបន្លែណា"ជេគគេខំគេចមិនឪ្យនាយថើប

+NEXT DAY

ពន្លឺព្រះអាទិត្យរះចាំងចូលក្នុងបន្ទប់រាងកាយតូចកំពុងតែគេងលើគ្រែយ៉ាងស្កប់ស្កល់
ទឺតៗៗ
សំឡេងនាឡិការោទ៍ឡើងធ្វើឪ្យអ្នកកំពុងតែគេងក៏ភ្ញាក់យកដៃយីភ្នែកមាត់ស្ងាបហបៗ គេងើបពីលើគ្រែនឹងចូលទៅងូតទឹកដើម្បីទៅសាលា
"ថ្ងៃនេះផ្ទះស្ងាត់ម្លេះ noteអីនឹង"រាងតូចក៏ងាកឃើញក្រដាសnoteបិទនិងជញ្ជាំង
ក្នុងក្រដាស
"បងត្រូវទៅកោះជេជូ1អាទិត្យលុយបងបាញ់ចូលកុងរួចហើយម្ហូបអាហារបងទិញទុកអស់ហើយខ្វះអីតេប្រាប់បងណាហើយបងជេគក៏ទៅដែរ ពីជុងវ៉ុន"អានហើយគឺគាំងតែម្ដងស្អីទុកគេចោលហើយទៅដើរលេងតែពីរនាក់ចឹងហ៎គេមិនសុខចិត្តទេ រាងតូចក៏ឆែកមើលលុយក្នុងកុងក៏ឃើញបងគេបាញ់ឪ្យចាយហួសការស្មានវាច្រើនណាសម្រាប់គេចាយដល់មួយខែហ៎ មិនចាំយូរក៏ប្រញ៉ាប់ទៅសាលា
នាយកម្លោះដើរចូលសាលាជាមួយនិងម៉ូតសក់ថ្មីលើសក់ជាចំហៀងខុសពីរាល់ដង
"អួយយ ឯងមើលគាត់សង្ហារណាស់"
"មែនហើយៗ"សំឡេងសិស្សស្រីៗសរសើរនីគីមិនដាច់ពីមាត់ឡើងអ៊ូដូចឃ្មុំ ក្នុងក៏មានកញ្ញា Min yuji ដែរនាងទើបនឹងផ្ទេរមកសាលានេះ នាងឈរមើលនីគីដើរទៅថ្នាក់ទាំងញញឹមគេមមាត់តិចៗ សម្រស់នាងស្អាតប៉ុណ្ណឹងដែរនាងស្បថថានឹងទាក់នីគីមកធ្វើជារបស់នាង(សុនីអត់ចូលចិត្តឆីហាច់ទេ)
"អីយ៉ាថ្ងៃអីនឹងបានជាលោកប្រុសនីគីតែងខ្លួនម្លេះ"មកដល់មិនទាន់បានអង្គុយស្រួលបួលផងកំពូលមិត្តក៏សូកសៀតភ្លាម
"ទើសក្បាលហែងឬ"បួនម៉ាត់នេះឮហើយចង់ក្អួតឈាម
"គ្រាន់តែសួរតើស្មានតែចង់ទាក់សិស្សស្រីចូលថ្មីតើ"សូហ៊ុក៏និយាយឡើងនឹងដើរទៅកៀកកជេហ្យុង
"ក្បាលហែង គ្រូមកហើយ"ថាហើយអ្នកគ្រូក៏ចូលមកបង្រៀនតាមធម្មតា
[ Skip]
ម៉ោងចេញលេងក៏បានមកដល់សិស្សក៏នាំគ្នាទៅញ៉ាំបាយក្នុងនោះក៏មានក្រុមនីគីនឹងក្រុមស៊ុននូដែរ
"អង្គុយនឹងហើយយើងទៅយកបាយឪ្យ"ហីវ៉ុកក៏ស្នើទៅយកបាយ
"យើងទៅដែរ"យ៉ូស៊ីក៏សុំទៅដែរ
"មិចនឹងចង់ទុកយើងចោលមែន"សុខៗនាំគ្នាសុំទៅយកបាយទាំងពីរនាក់
"គឺយើងទៅជួយកាន់ទឹកផងនឹងហើយ"កំពូលលេស
"អឺៗ"ថាហើយពីរនាក់នោះក៏ទៅបាត់ស៊ុននូក៏ចេះតែងាកមើលជុំវិញកង់ទីនក្រឡេកភ្នែកចំនីគីនឹងមិត្តគេមកដែរ នាយក៏ងាកឃើញស៊ុននូក៏ដើរមកតែម្ដង មកដល់ភ្លាមក៏អង្គុយទល់មុខស៊ុននូមិត្តរបស់គេក៏នៅទីនោះដូចគ្នា តើសង្រ្គាមនឹងកើតមានដែរទេ? ពីរនាក់ទៅយកបាយនោះគ្រាន់តែឃើញឈប់ស្កឹងតែម្ដង
"ឯងគិតថានឹងមានរឿងអីកើតឡើង"ហីវ៉ុកខ្សឹបទៅយ៉ូស៊ី
"យើងថាដឹងតែខ្ទិចហើយលើកនឹងយល់ល្អគួរតែទៅបំបែកទៅ"ថាហើយក៏ដើរមកជិញស៊ុននូដែរកំពុងសម្លឹងមុខនីគី
"ឯងយើងថាទៅកន្លែងផ្សេងទៅ"ហីវ៉ុកក៏អោនមកខ្សឹបស៊ុននូខ្សឹបគេដូចអត់ខ្សឹបចឹងលឺជាងដាក់មេក្រូទៀត
"អង្គុយទៅយើងមានថាអីឯណា"សម្ដីត្រជាក់ស្រេបនិយាយឡើងនៅពេលឃើញស៊ុននូរកងើបចេញ
"មែនហើយអង្គុយជុំគ្នាមក"ពីរនាក់នោះរៀងភាំងដែរស្អីសុខៗមកល្អស្អីមិនយល់
"ចឹងក៏បានដែរមកអង្គុយមក"ថាហើយពួកគេក៏អង្គុយញ៉ាំបាយជុំគ្នា
យូជីក៏ឃើញដែរនាងក៏រៀងចាប់អារម្មណ៍កាន់តែខ្លាំង
"យើងកាន់តែលង់នឹងគេហើយ"នាងពន្លឺឡើងទាំងសម្លឹងមើលនីគីដែរញ៉ាំបាយនោះ
"តែគេមិនសូវចូលចិត្តមនុស្សស្រីទេតាមយើងដឹង"នាក់ជាមិត្តក៏ខ្សឹបប្រាប់នាង
"គិតហេសថារួចខ្លួននោះរបស់ដែរយើងចង់បានហើយត្រូវតែបាន"នាងញញឹមទាំងពឹលពុលនាងមិនចាញ់ឡើង ព្រោះតាំងពីនាងចូលមកកង់ទីនមកនាងលឺពេលសរសើរសម្រស់នាងច្រើនណាស់មិនជឿថានីគីមិនជ្រួលជ្រើមនោះទេ
"ញ៉ាំបាយហើយឆ្អែតណាស់"ជេហ្យុងនិយាយបណ្ដើរអង្អែលពោះបណ្ដើរ
"ពួកយើងទៅថ្នាក់ហើយ"ស៊ុននូនិយាយហើយក៏ដើរចេញទៅបាត់គេមានអារម្មណ៍ថាអន់ចិត្តនឹងនីគីម្សិលមិញគេខំនិយាយជាមួយមិនតបនឹងគេមួយម៉ាត់
បន្ទាប់ពីបំបែកគ្នាទៅថ្នាក់ហើយក៏ចូលរៀនរៀងៗខ្លួន
កាត់មកពេលចេញទៅផ្ទះស៊ុននូក៏ទៅចាំនីគីនៅបណ្ណាល័យមុនហើយរៀបចំលំហាត់ខ្លះឪ្យនាយ
ចំណែកនីគីគេមិនបានទៅទេគេមកសមទាត់បាល់នេះវិញគេសមបាល់សុខៗក៏សួរទៅសូហ៊ុន
"ម៉ោងម៉ានហើយអាហ៊ុន"
"ម៉ោង8កន្លះហើយ"8កន្លះងាប់ៗស៊ុននូប្រាប់ថារៀននៅបណ្ណាល័យ នាយក៏ទាញកាតាបរត់យ៉ាងលឿនមិត្តគេហៅក៏មិនតបដែរប៉ុន្មាននាក់នោះក៏ឆ្ងល់ដែរ មកដល់បណ្ណាល័យនាយក៏ដើរចូលទៅរៀងស្ងាត់បន្ដិចហើយគេដើររកស៊ុននូពេញនិងដើរមកដល់តុមួយគេក៏ឃើញស៊ុននូកំពុងតែគេងក្រាបលើតុ នីគីក៏ដើរមកជិតនិងហៅគេតិចៗ
"ស៊ុននូភ្ញាក់ឡើង"គេអង្រួនរាងតូចតិចៗ
"អឹមភ្លឺហើយហេស"នីគីរាងអស់សំណើចបន្ដិចក៏និយាយឡើង
"នៅទេទើបទេម៉ោង8ជិត9យប់ទេ"គេតបហើយក៏ដើរមកអង្គុយជិតស៊ុននូ
"មិចក៏ឯងយូរម្លេះ"រាងតូចនិយាយឡើងខ្សាវៗ
"យើងគឺ..យើងរវល់ហាត់បាល់"ដំបូងរៀងស្ទាក់ស្ទើរតែក៏ត្រូវនិយាយការពិតព្រោះនាយមិនចូលចិត្តកុហក
"ឡូវចូលមេរៀនទៅយើងចាំឯងមួយថ្ងៃហើយមិនទាន់បានអីចូលពោះទេ"ស៊ុននូរអ៊ូទាំងមុខជូឪ្យគេអង្គុយចាំរាប់ម៉ោង
"យើងសុំទោស នេះឯងញ៉ាំសាំងវ៉ិចសិនទៅចាំចេញពីនេះទៅញ៉ាំអីទៀត"ញ៉ាំអីទៀត?ប្លែកម្ល៉េះចេះយកចិត្តទុកដាក់នឹងគេទៀត
"កុំមើលមុខយើង ព្រោះយើងខ្លាចឯងដាច់ពោះស្លាប់បើយើងមិនមកឯងដេកចាំយើងចឹងមែន"នាយនិយាយទាំងមើកមុខរាងតូចដែរញ៉ាំសាំងវ៉ិចតែនាយរត់ទៅទិញឪ្យមិញនេះក្នុងម៉ាតមើលយូរៗទៅគួរឪ្យស្រឡាញ់ដែរតើ
"ប្រហែលហើយ ហិហិ"រាងតូចតបទាំងសើចយ៉ាងស្រស់ នេះគេកំពុងកើតអីមកសើចអី បន្ទាប់មកពួកគេក៏នៅធ្វើលំហាត់ជុំគ្នាតែស៊ុននូធ្វើបានតែបន្ដិចទេគឺគេងលក់ទៀតហើយចំណែកនីគីក៏យកអាវក្រៅមកដណ្ដប់ឪ្យស៊ុននូនិងធ្វើលំហាត់តទៀតរហូតដល់ម៉ោង11ទើបតេហៅអ្នកផ្ទះឪ្យមកយកគេនឹងស៊ុននូ
បញ្ជាក់:នីគីដឹងថាជេគជាសង្សារស៊ុងហ៊ុនហើយក៏ដឹងថាជេគជាបងស៊ុននូដែរ ជេគទើបតែស្គាល់នីគីពេលគេឈ្លោះគ្នាជាមួយស៊ុននូនឹងហើយ គេក៏ដឹងថាស៊ុននូជាគ្រូក្រៅម៉ោងនីគី ទើបគេមិនហាមរឿងនិង

To be Continued
រៀងភ្លាវតិចហើយភាគនឹង
By : Sushi 🦮💜

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now