Part 7 ថ្នាំនឹងអត់ល្វីងទេ

249 24 0
                                    

ក្រោយពីនីគីទាញគេឪ្យដួលពីលើហើយមុខពួកគេនៅកៀកគ្នាមែនទែនហើយដៃរាងក្រាស់អោបចង្កេះមួយក្ដាប់នេះយ៉ាងជាប់នឹងខ្លួននាយ ពេលវេលាឈប់ដើរហើយមែនទេបានជាពួកគេសម្លឹងមុខគ្នាមិនដាក់ភ្នែកម្នាក់ៗមុខក្ដៅភាយៗ នីគីក៏ងើយរកនិងថើបស៊ុននូទៅឪ្យស្រាប់ទេ ស៊ុននូយកដៃទះមាត់នាយមួយទំហឹងហើយក៏ស្ទុះងើបចេញយ៉ាងលឿន
"ស៊ឺត...មិចក៏មកទះមាត់យើងចឹង"គេយកដៃស្ទាប់មាត់ក៏ងាកមកមើលរាងតូចដែរឈរធ្វើមុខស្លឺៗ
"មកពីឯងនិង យើងមើលឪ្យ"ថាហើយក៏ចូលទៅអង្គុយជិតនីគីដើម្បីមើលមាត់នាយ
"មានឈាមទៀត ទៅលាងមាត់ចេញទៅ"បន្ទាប់ពីពិនិត្យមើលមាត់នីគីហើយក៏ឃើញមានឈាម
"ចង្រៃយ៎"ថាហើយងើបចេញទៅបាត់ទុកឪ្យស៊ុននូអង្គុយលើពូកម្នាក់ឯង
10នាទីក្រោយមកនាយក៏ចេញមកវិញជាមួយកន្សែងរុំត្រឹមចង្កេះខាងលើវាលល្ហល្ហេវធ្វើឪ្យស៊ុននូដែរងាកទៅឃើញមុខក៏ឡើងក្រហម ព្រោះរាងគេនឹងនាយខុសគ្នាឆ្ងាយណាស់
"មុខឯងកើតអី"រាងតូចភ្ញាក់ព្រឺត
"គឺប្រហែលក្ដៅពេកទេដឹង"គេខំរកលេស
"អង្គុយដល់ណាទៀតទៅងូចទឹកចេញទៅ"នាយនិយាយហើយក៏ដើរទៅបន្ទប់ផ្លាស់ខោអាវបាត់ រាងតូចក៏ងើបទៅងូចទឹក នីគីបន្ទាប់ពីផ្លាស់ខោអាវរួចហើយក៏មកដេកចុចទូរស័ព្ទនៅលើពូកណាមួយម៉ោងជិត10ហើយ
ក្រាក!!
សំឡេងទ្វាបើឡើងបង្ហាញឪ្យឃើញរាងតូចពាក់អាវយឺតត្រឹមភ្លៅនិងខោពណ៍ខ្មៅត្រឹមភ្លៅដូចគ្នា នាយរើសខោអាវឪ្យគេមិនខុសមែនមើលចុះសាច់សដូចបណ្ដូលចេក
នីគីសម្លឹងមើលពីលើដល់ក្រោមបេះដូងលោតដឹបៗ មុខឡើងក្ដៅភាយៗហើយ
"នៅឈរកាច់រាងដល់ណាទៀតមិចមិនដេក"នាយក្រវាសគំនិតអវិជ្ជមានចោលនឹងងាកមកថាឪ្យរាងតូចដែរឈរនៅចុងគ្រែនោះ
"ឪ្យយើងដេកនៅណា"ស៊ុននូញញឹមមិនសូវសម
"ដេកកន្លែងដដែលមក"ថាហើយក៏ទះពូកកន្លែងដែរស៊ុននូដេកយប់មុន
"យើងថាមិនសមទេ *មនុស្សមិនត្រូវគ្នាមកដេកជាមួយគ្នាមិច*"ចុងប្រយោគបានត្រឹមនិយាយក្នុងចិត្ត
"ចឹងដេកលើការ៉ូទៅ"ថាហើយទាញភួយមកដណ្ដប់បិតភ្នែកដេកតែម្ដង
"ហ៊ឹម"ខ្ចិលយាយច្រើនក៏ឡើងទៅដេកជិតហើយតែម្ដងណាមួយយប់ហើយមិនចង់ឈ្លោះទេ
រាងតូចរកក៏បិទភ្នែកទៅហើយគេក៏ងាកទៅមើលនីគីឃើញថានាយគេងហើយ ទូរស័ព្ទរបស់នាយវិញឃើញមានគេឆាតមក ដំបូងមិនចង់ប៉ះទេតែដោយសារឃើញឆាតមកច្រើនពេកក៏សម្រេចចិត្តមើលតែម្ដង
ក្នុងសារ
"សួស្តីនីគី"
"ខ្ញុំយូជីដែរជាសិស្សទើបនឹងផ្ទេមក"
"ខ្ញុំសុំស្គាល់ផងបានទេ"
អានចប់រាងតូចក៏ហួសចិត្តតែម្ដង មករៀនមិនទាន់បានប៉ុន្មានផងក៏ចង់ចាប់ប្រុសបាត់ហើយ នេះគេបានលឺអ្នកនៅសាលាថានាងទាក់គ្រប់ប្រុសហើយសង្សារនាងសិតតែប្រុសស្អាតទៀតពោលគឺឪ្យតែប្រុសស្អាតមិនដែរថារួចខ្លួនពីនាងទេ
"នេះនាងចង់យកសម្រស់មកធ្វើឪ្យគេជ្រួលជ្រើមមែនទេ"រាងតូចបានត្រឹមរអ៊ូម្នាក់ឯងហើយក៏ទុកទូរស័ព្ទនៅកន្លែងដើមវិញក៏សំងំដេកទៅ

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now